UNFPA ផ្ដល់កញ្ចប់ជំនួយដល់ស្រ្តីនិងក្មេងស្រីងាយរងគ្រោះដោយឥទ្ធិពលកូវីដ-19 និងទឹកជំនន់នៅកម្ពុជា

ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ចំនួនជាងបួនពាន់កញ្ចប់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោ​យ​សារការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រោះទឹកជំនន់នាពេលកន្លងមកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA ចេញផ្សាយនៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2021 នេះ។

លោក ដានីញែល អាឡេមូ តំណាងស្តីទីរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា មាន​ប្រសា​ស​ន៍​ថា ផលប៉ះពាល់នៃជំងឺកូវីដ-‌19 និងបញ្ហាទឹកជំនន់​កន្លងមក បានធ្វើឱ្យក្មេងស្រីនិងស្រី្តជាច្រើននៅកម្ពុជាប្រឈមទៅនឹងហានិភ័យនិងភាពងាយរងគ្រោះផ្សេងៗកាន់តែខ្លាំង។

លោក ដានីញែល អាឡេមូ បានមានប្រសាសន៍ថា៖

“ក្នុងនាមយើងជា UNFPA ជឿជាក់ថា ការផ្ដល់សេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ រួមទាំងការទប់ស្កាត់និងការឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមលើការគាំទ្រសុខភាពផ្លូវចិត្តនិងសង្គម គឺជាកិច្ចការបន្ទាន់និងសំខាន់បំផុតសម្រាប់ពេលនេះ”

លោក ដានីញែល អាឡេមូ
UNFPA

ទន្ទឹមគ្នានេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សង្ឃឹមយ៉ាងមុតមាំថា កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់នឹងជួយសម្រាលការលំបាករបស់ស្ត្រីនិងក្មេងស្រីរាប់ពាន់នាក់ ដើម្បីធានាថាមិនមានស្ត្រីណាម្នាក់ត្រូវបានគេទុកចោលឡើយក្នុងអំឡុងពេលដ៏លំបាកនេះ។

កញ្ចប់សម្ភារៈប្រើប្រាស់ទាំងអស់ត្រូវបានបែងចែកទៅប្រាំមួយកន្លែង ដូចជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៃក្រសួងមហាផ្ទៃ 1,000 កញ្ចប់ ក្រសួងកិច្ចការនារី ចំនួន 1,100 កញ្ចប់ និងអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ចំនួន 600 កញ្ចប់ និងជូនដល់អគ្គនាយកដ្ឋានពន្ធធនាគារ នៃក្រសួងមហាផ្ទៃ 163 កញ្ចប់ ដើម្បីចែកជូនបន្តទៅដល់អ្នកទោសស្ត្រីងាយរងគ្រោះ។

កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ចំនួន 1,000 កញ្ចប់ទៀត នឹងត្រូវប្រគល់ជូនមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៃក្រសួងសុខាភិបាល ដើម្បីចែកជូនដល់ម្តាយៗនិងស្ត្រីមានផ្ទៃពោះងាយរងគ្រោះ ក្នុងការរឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-19 ក្នុងបណ្ដាខេត្តអាទិភាពរបស់យូអិនអែហ្វភីអេ។ ទន្ទឹមគ្នានេះ  UNFPA បានប្រគល់កញ្ចប់សម្ភារជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ចំនួន 1,000 កញ្ចប់ សម្រាប់គាំទ្រគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រី និងស្ត្រីមានផ្ទៃពោះដែលរងគ្រោះដោយទឹកទំនន់។

សូមបញ្ជាក់ថា នៅក្នុងកញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ទាំងអស់ មានដូចជារបស់របរប្រើប្រាស់សម្រាប់អនាម័យ ព័ត៌មានអំពីការទប់ស្កាត់ជំងឺកូវីដ-19 ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប ជាពិសេសជនរងគ្រោះក្នុងរដូវទឹកជំនន់ត្រូវការប្រើប្រាស់ចាំបាច់។ លើសពីនេះមានសម្ភារទំនាក់ទំនង និងព័ត៌មានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងក្មេងស្រី គន្លឹះក្នុងការដោះសា្រយភាពតានតឹងផ្លូវចិត្តនៅផ្ទះ និងព័ត៌មានចាំបាច់ស្តីពីសេវាឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬអំពើហិង្សាលើស្ត្រីក្នុងអំឡុងពេលនៃការរាតត្បាតជំងឺនេះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​ចែករំលែក​គន្លឹះ​ ១សប្តាហ៍មុន​ប្រឡង​បាក់ឌុប​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​

​នៅសល់​តែ​ប្រមាណ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​នឹង​មកដល់​។​ ក្នុង​ដំណាក់កាល​នេះ​ ​បេក្ខជន​ប្រឡង​មួយចំនួន​ ​នៅតែ​មានអារម្មណ៍​ភ័យ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ប្រតិភូ​អប់រំ​កម្ពុជា​ ​៤៤​រូប ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​AI​ ​និង​ ​STEM​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គរុកោសល្យ ​ឈាន​ណាន ​ប្រទេស​ចិន​

​គណៈប្រតិភូ​អប់រំ​កម្ពុជា​ចំនួន​ ​៤៤​រូប​ មកពី​ ​១៣​ ​ស្ថាប័ន​អប់រំ ​ដឹកនាំ​ដោយ​សមាគម​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ការ​អប់រំ​កម្ពុជា​-​ចិន ​(​CACE​) ​កំពុង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ស្តីពី​ ​”​ការ​លើកកម្ពស់​សមត្ថភាព​ ​AI​ ​និង​ការ​អនុវត្ត​ជាក់ស្តែង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ​បញ្ជាក់​ពី​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​រក្សា​សុវត្ថិភាព​ ​និង​ភាព​សម្ងាត់​នៃ​ការ​ប្រឡង​បាក់ឌុប ​ចាប់ពី​ដំណាក់កាល​រៀបចំ​វិញ្ញាសា ​រហូតដល់​ប្រកាស​លទ្ធផល​

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាសុវត្ថិភាព និងភាពសម្ងាត់នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំនេះ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​ជួយ​និស្សិត​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​

​កម្មវិធី​ ​Next​-​Gen​ ​Engagement​ ​Program​ ​– ​Batch​ ​III​ ​របស់​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​) ​កំពុង​ជួយ​ពង្រឹង​ទាំង​ជំនាញ​បច្ចេកទេស​ និង​ភាព​ជា​អ្នកដឹកនាំ​របស់​និស្សិត​ តាមរយៈ​ការ​ចែករំលែក​ចំណេះដឹង​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​) ​ជិត​ ​៣​ម៉ឺន​នាក់​ ​ដើម្បី​ឆ្លើយតប​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​

​ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​គោលដៅ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ ​ឱ្យ​បាន​ជាង​ ​៧៧​ម៉ឺន​គ្រឿង​ ​នៅ​ឆ្នាំ​២០៣០​ ​គេ​គណនា​ឃើញ​ថា​ ​កម្ពុជា​នឹង​ត្រូវការ​អ្នកជំនាញ​ថាមពល​ស្អាត​ ​(​EV​)
ចំណេះជីវិត, ព្រឹត្តិការណ៍

៦​ ​គន្លឹះ​ ​ជួយ​ឱ្យ​អ្នក​ប្រឡង​មិន​ភ័យ​ និង​ធ្វើ​វិញ្ញាសា​បាន​ល្អ​

​ការ​ប្រឡង​មិន​ត្រឹមតែ​ជា​ការ​វាស់ស្ទង់​ចំណេះដឹង​ ​និង​សមត្ថភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ការ​សាកល្បង​ផ្លូវចិត្ត​ ​និង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ផងដែរ​។ ​បេក្ខជន​ជាច្រើន​បាន​បាត់បង់​ឱកាស​ទទួលបាន​លទ្ធផល​ល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

សាលា​ប៊ែល​ធី​អន្តរជាតិ​ ​ឈ្នះ​ជ័យលាភី​លេខ​១​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​២០២៦​

​បន្ទាប់ពី​ការ​ប្រកួត​បញ្ចេញ​គំនិត​យ៉ាង​ស្វិតស្វាញ ​ទីបំផុត​ក្រុម​បេក្ខជន​ជាប់​ជ័យលាភី​លេខ​១​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​ ​បាន​ទៅ​លើ
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វៀតណាម​គ្រោង​តម្រូវឱ្យ​ឪពុក​ម្តាយ​បង្កើត​គណនី​បណ្តាញ​សង្គម​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​

វៀតណាមគ្រោងដាក់ចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការការពារកុមារនៅលើបណ្តាញសង្គម ដោយតម្រូវឱ្យកុមារអាយុក្រោម ១៦ ឆ្នាំ ចុះឈ្មោះគណនីបណ្តាញសង្គមតាមរយៈឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ត្រឹម​កម្ពស់​ ​៩០​ ​សង់ទីម៉ែត្រ ​យុវតី​ ង៉ែត ​សេដ្ឋា ​មិន​តូចចិត្ត​នឹង​វាសនា ​ជំនះ​រៀន​រហូតដល់​បញ្ចប់​បរិញ្ញាបត្រ​

​ថ្វីបើ​មាន​កម្ពស់​ត្រឹម​ ​៩០​ ​សង់ទីម៉ែត្រ ​និង​កើត​មក​ជាមួយ​សភាព​រាងកាយ​ខុសពី​មនុស្ស​ទូទៅ​ក៏ដោយ​ ​កញ្ញា​ ង៉ែត ​សេដ្ឋា ​មិន​ដែល​អនុញ្ញាតឱ្យ​ពិការ​ភាព ​ឬ​ភាព​ក្រីក្រ​កំណត់​អនាគត​របស់​ខ្លួន​ឡើយ​។ ​ដោយ​មាន​ការ​តស៊ូ ​និង​ការ​តាំងចិត្ត​ ​យុវតី​វ័យ​ ​២៦​

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon