ហេតុផលចម្បងៗប្រាំដែលនិស្សិតនៅមហាវិទ្យាល័យគួរសិក្សាដោយឥតគិតថ្លៃ

បច្ចុប្បន្នចំណាយបង់ថ្លៃសិក្សានៅកម្រិតមហាវិទ្យាល័យកំពុងកើនឡើងជាលំដាប់នៅពីមួយឆ្នាំទៅមួយឆ្នាំ។ ការចំណាយនេះសម្រាប់សិស្សនិងនិស្សិតមានលទ្ធភាពសិក្សា​យល់​ថាមិនមានសម្ពាធហិរញ្ញវត្ថុឡើយ ប៉ុន្តែសម្រាប់សិស្សដែលគ្មានលទ្ធភាព ពិន្ទុមិនខ្ពស់ មិនជាប់អាហារូបករណ៍យល់ថាជារឿងលំបាក​ និងត្រូវធ្វើកិច្ចការជាច្រើនក្នុងបុព្វហេតុដើម្បីអប់រំរបស់ខ្លួន។ សាកល្បងគិតថា ប្រសិនបើមហាវិទ្យាល័យបង្រៀនដោយឥតគិតថ្លៃ នោះនិស្សិតនឹង​ទទួលបានការសិក្សាខ្ព​ស់​ ព្រមទាំងសម្រេចក្ដីស្រមៃរបស់ពួកគេយ៉ាងច្រើន។ ប្រាំខាងក្រោមនេះនិស្សិតនៅមហាវិទ្យាល័យគួរសិក្សាដោយឥតគិតថ្លៃ។ បើតាមការចុះផ្សាយរបស់សាក​ល​វិទ្យាល័យ UOPEOPLE សិក្សាទៅការចំណាយថ្លៃសិក្សារបស់និស្សិតនៅសហរដ្ឋអាមេរិក។

Focused young man taking notes from books for his study. College student sitting at desk with books for finding information in high school library. Guy studying in classroom and completing project with highschool classmates in background.

១. សង្គមរីកចម្រើនតាមរយៈការអប់រំ ៖ នៅពេលមនុស្សមានការអប់រំកាន់តែច្រើន នោះពួកគេអាចដោះស្រាយបញ្ហាបានកាន់តែប្រសើរ។ នៅពេលដែលមនុ​ស្ស​កាន់តែមានលទ្ធភាពទទួលបានការអប់រំនៅមហាវិទ្យាល័យច្រើន ចំនួនអ្នកជំនាញធ្វើការក៏កាន់តែកើនឡើងខ្ពស់។ នេះមានន័យថា សង្គមអាចរីកចម្រើនក្នុងល្បឿនលឿនជាងមុននៅពេលមនុស្សមានចំណេះដឹងជ្រៅជ្រះ។ លើសពីនេះទៀត ការអប់រំឱ្យយុវជនកាន់តែយល់ច្បាស់ពីប្រវត្តិសាស្រ្តនៃសង្គម និងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នសំខាន់ៗសម្រាប់ការរីកចម្រើននៃប្រទេសនីមួយៗ។

២. ឱកាសការងាកើនឡើងជាលំដាប់៖ ទន្ទឹមនឹងវឌ្ឍនភាពបច្ចេកវិទ្យាកើតឡើង ការផ្លាស់ប្តូរកម្លាំងពលកម្ម ស្វ័យប្រវត្តិកម្មការងារកំពុងរីករាលដាលយ៉ាងឆាប់រហ័ស មុខតំណែងមួយចំនួនដូចជាកិច្ចការការិយាល័យជាដើមកំពុងត្រូវការធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយស្វ័យប្រវត្តិកម្មមិនមានន័យថាជំនួសកម្លាំងពលកម្មទាំងមូលរបស់មនុស្សទេ។

ផ្ទុយទៅវិញតំរូវការសេដ្ឋកិច្ចភាគច្រើនកំពុងប្តូរវេនគ្នាទាមទារឱ្យមានកំលាំងពលកម្មជំនាញជាងមុន ដូចជាជំនាញវិភាគ ជំនាញធ្វើការងារជាក្រុម និងគំនិតច្នៃប្រឌិតជាដើម​។ ជំនា​​ញ​​ទាំងនេះ ត្រូវបានបង្រៀននិងផ្តល់ដល់និស្សិតការអប់រំនៃថ្នាក់នៅមហាវិទ្យាល័យ។ ប្រសិនបើមានមនុស្សកាន់តែច្រើនអាចចូលរៀននៅមហាវិទ្យាល័យដោយឥតគិតថ្លៃ នោះយុវជនដែលមានចំណេះវិជ្ជាពិតប្រាកដ អាចបង្កើតឱកាសការងារឱ្យមានការកើនឡើង។

៣. ជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន៖ ទំនងនិស្សិតភាគច្រើនបញ្ចប់ការសិក្សាជាមួយនឹងបំណុល។ ឧទាហរណ៍នៅសហរដ្ឋអាមេរិកបំណុលនិស្សិតជាមធ្យមសម្រាប់មនុស្សម្នាក់រវាងបីម៉ឺនដុល្លារដោយសារការសិក្សានៅមហាវិទ្យាល័យ។ ភាពភ័យខ្លាចកើតឡើងដោយសារបំណុលជំរុញឱ្យនិស្សិតបោះបង់ការសិក្សាចោលជា​រឿ​យ​ៗ។ ពួកគេអាចនឹងមានឱកាសសិក្សា មានការងារនិងចំណូលកើនឡើងជួយដល់សេដ្ឋកិច្ចជាតិ។​

៤. បង្កើនសមភាព៖ បើនិយាយពីការចំណាយជាបញ្ហាចំម្បងសម្រាប់មនុស្សមួយចំនួនទៅមហាវិទ្យាល័យ ធ្វើឱ្យយុវជនគ្រប់រូបមិនមានឱកាសស្មើគ្នានៅក្នុងការ​​សិក្សា។ និស្សិតចេញពីគ្រួសារក្រីក្រមួយចំនួន មិនបានរៀនដល់កម្រិតមហាវិទ្យាល័យពីព្រោះតែគ្មានលទ្ធភាពបង់ថ្លៃសាលា។ ប្រសិនបើមានឱកាសគ្នារៀនដោយឥតគិតថ្លៃ មនុស្សគ្រប់រូបនឹងទទួលចំណេះដឹងពេញលេញ មានន័យថាការអប់រំមានតំលៃសមរម្យគឺជាជំហានសំខាន់ឆ្ពោះទៅរកសមភាពត្រឹមត្រូវ។

៥. និស្សិតផ្តោតអារម្មណ៍ខ្ពស់លើការសិក្សា៖ នៅពេលដែលសិស្សមិនព្រួយបារម្ភអំពីរឿងលុយកាក់ ពេលនោះពួកគេអាចយកចិត្តទុកខ្ពស់​លើ​ការសិក្សាកាន់តែ​ប្រសើរ។ និស្សិតដែលមានបំណុលសិក្សា ពួកគេព្រួយបារម្ភជានិច្ចលើបញ្ហាបំណុល។ ត្បិតវិនិយោគលើការសិក្សាចំណេញពិតមែនសម្រាប់អនាគត ប៉ុន្តែភាពតានតឹងនេះអាចជះឥទ្ធិពលអវិជ្ជមានអារម្មណ៍របស់ពួកគេអំឡុងពេលពួកគេកំពុងសិក្សាស្រាវជ្រាវ៕

Young Woman study at university library



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​