ភ្នំពេញ៖ បន្ថែមលើសេចក្ដីណែនាំស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀលថ្ងៃសុក្រនេះថា ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផលទទួលយកបាន និងស្របតាមវិធានការសុវត្ថិភាពសុខភាព។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម័យប្រឡងឌីប្លូមថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយក្រសួងអប់រំ យុវជន និងកីឡា ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗ រៀបចំការប្រឡង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់។ លទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំណែកសម័យប្រឡងបាក់ឌុបថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេចតាមឋានានុក្រម។ ទន្ទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនៅតាមសាលាឯកជនរៀងៗខ្លួន។ ប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។
សម័យប្រឡងឌីប្លូមសាលាឯកជននឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ២០២១ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ដើម្បីពិនិត្យនិងសម្រេច។ សម័យប្រឡងបាក់ឌុបសាលាឯកជន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ២០២១ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង ដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដើម្បីពិនិត្យនិងសម្រេច។
បន្ថែមលើនេះអ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់ AMS ថា ក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំចំនួនប្រាំទន្ទឹមគ្នា រួមមានសេចក្ដីណែនាំបន្ថែមស្ដីពីការរៀបចំនិងប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសម្រាប់ឆ្នាំ២០២០-២០២១ សេចក្តីណែនាំស្ដីពីការរៀបចំសំណុំលិខិតចុះឈ្មោះប្រឡងនិងបេក្ខភាពប្រឡងសញ្ញាបត្រឌីប្លូម និងសញ្ញាបត្របាក់ឌុប ព្រមទាំងសេចក្តីណែនាំស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រឌីប្លូមនិងសញ្ញាបត្របាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជន៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....





























