ភ្នំពេញ៖ ជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ បានទៅលើក្រុមបេក្ខជនមកពីសាលាចំណេះទូទៅ មីគីវ៉េ និងជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកពីសាលា ប៊ែលធី អន្តរជាតិ ។ វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ បានប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែសីហា ស្របខួបលើកទី២១ ទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារយុវជនប្រកបដោយនវានុវត្តន៍ ដើម្បីមនុស្សជាតិ និងសុខភាពជាសាកល ។

វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ក្រុមបេក្ខជនមកពីសាលា ប៊ែលធី អន្តរជាតិ ប្រកួតជាមួយ ក្រុមបេក្ខជនមកពីសាលា ចំណេះទូទៅ មីគីវ៉េ ជជែកលើប្រធានបទ យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត ។ ប្រធានបទនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកដាក់ជូនដល់បេក្ខជនទាំងពីរក្រុម ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ រៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវវេទិកាសម្តែងមតិរបស់យុវជនកម្ពុជា និងជាសង្វៀនវោហារសព្ទដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រតិដ្ឋ ការវិភាគនិងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យក្លាយខ្លួនជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គមជាតិ ។
គួរបញ្ជាក់ថា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២១ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការផ្តល់នូវការវិនិច្ឆ័យ និងដាក់ពិន្ទុយ៉ាងសុក្រិត និងយុត្តិធម៌ដល់បេក្ខជនទាំង២ក្រុម ។
គួរជម្រាបជូនថា គណៈកម្មការទាំងប្រាំពីររូបរួមមាន ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ចម និម្មល រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម លោក ហួ តុលា នាយក The Perspectives Cambodia ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ឯកឧត្តម គួច វែងស៊្រុន សមាជិក គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ប៉ែន បុប្ផា អគ្គនាយិកា ក្រុមហ៊ុនឬទ្ធិពល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...





























