ភ្នំពេញ – យុវជនគួរពិចារណាចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ ដោយសារជំនាញនេះចំណាយថវិកាតិច រយៈពេលសិក្សាខ្លី និងទីផ្សារការងារសម្បូរ ប្រសិនបើមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងសិក្ខាសាលាអនឡាញស្តីពី “ការតម្រង់ទិសការសិក្សា និងជំនាញ” កាលពីពេលថ្មីៗកន្លងមកនេះ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា យុវជនត្រូវចេះថ្លឹងថ្លែងមើលកម្រិតជីវភាពរបស់ក្រុមគ្រួសាររបស់ខ្លួនថា តើអាចផ្គត់ផ្គង់ថវិកាសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យបានដែរឬទេ? ដោយសារការចំណាយពេលរហូតដល់៤ឆ្នាំទើបបញ្ចប់ រីឯថវិកាសម្រាប់ការចាយវាយប្រចាំថ្ងៃ និងថ្លៃសិក្សា ចំណាយច្រើនគួរសមផងដែរ។
អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបន្ថែមទៀតថា ការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ចំណាយថវិកាតិច ហើយរយៈពេលអាចពី៣ខែ ទៅ៦ខែតាមមុខជំនាញនីមួយៗ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះត្រូវការអ្នកជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្រើនសម្រាប់មប្រើការងារក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម សិប្បកម្ម ឧស្សាហកម្មជាដើម។ លើសពីនេះការសិក្សាជំនាញបច្ចេកទេសនឹងផ្តល់មកវិញនូវផលប្រឡប់សងផ្នែកសេដ្ឋកិច្ចសង្គមបានឆាប់រហ័ស។

យោងតាមសៀវភៅគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧- ២០២៥ បានបង្ហាញថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឱ្យអ្នកសិក្សាទទួលបានចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ។ លើសពីនេះ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីប្រទេសកម្ពុជាឈានចេញពីចំណោមក្រុមប្រទេសក្រីក្រមកជាចំណាត់ថ្នាក់ “ប្រទេសមានចំណូលមធ្យមកម្រិតទាប” ហើយគោលដៅសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល គឺធ្វើការប្រែក្លាយប្រទេសកម្ពុជាទៅជា “ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៣០ និងក្លាយជា “ប្រទេសអភិវឌ្ឍ” នៅឆ្នាំ២០៥០ ។
ទន្ទឹមនឹងនោះ សៀវភៅគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីកត្តាប្រឈមនៃការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅមានកម្រិតទាប ដោយសារប្រជាជនមួយចំនួនឱ្យតម្លៃតែលើការអប់រំកម្រិតឧត្តមសិក្សា (សាកលវិទ្យាល័យ) គ្រឹះស្ថានសិក្សាភាគច្រើនមិនទាន់បានអនុវត្តយន្តការផ្តល់ការណែនាំឱ្យទូលំទូលាយដល់សិស្សឱ្យមានជម្រើសផ្សេងៗ រួមទាំងការផ្សព្វផ្សាយអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជវៈ។ ម៉្យាងវិញទៀត ទស្សនៈអវិជ្ជមានដែលមានលក្ខណៈទូទៅសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន ត្រូវបានចាត់ទុកថាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជា “ជំរើសទីពីរ” បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រ ជនងាយរងគ្រោះ និងជនបោះបង់ការសិក្សាពីប្រព័ន្ធអប់រំចំណេះទូទៅ។
ឧកញ៉ា ប៉ិច បូឡែន ក៏បានក្រើនរំលឹកដល់យុវជន ទោះរៀននៅមហាវិទ្យាល័យ ឬគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទេ យុវជនត្រូវផ្តោតជាសំខាន់លើចំណេះជំនាញណាមួយឱ្យបានច្បាស់លាស់ ជាជាងរៀនចប់ទទួលបានតែសញ្ញាបត្រ ពីព្រោះសព្វថ្ងៃនេះ និយោជក និងស្ថាប័ននានាឱ្យតម្លៃខ្ពស់លើចំណេះ ជំនាញ និងសមត្ថភាពពិតប្រាកដ ព្រមទាំងសមទ្ធផលការងារជាក់ស្តែងជាគោល៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2026
ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































