អនាគតនៃទីផ្សារការងារ ៖ WE Forum បង្ហាញជំនាញសំខាន់ក្នុងពេលបច្ចុប្បន្ន និងអនាគត

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) ដែលមានឈ្មោះថា អនាគតនៃទីផ្សារការងារ បានព្យាករណ៍ថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៧ អ្នកជំនាញចំនួន ៤៤ភាគរយ នឹងត្រូវជួបឧបសគ្គក្នុងអាជីពរបស់ខ្លួន ដោយសារវត្តមាននៃបច្ចេកវិទ្យាថ្មីៗ ។ ទន្ទឹមនឹងនេះ តាមរបាយការណ៍បានបង្ហាញឱ្យដឹងពីជំនាញចំនួន ១០ដែលមានសារៈសំខាន់បំផុតសម្រាប់បុគ្គលិកក្នុងឆ្នាំ២០២៣នេះ។

ជំនាញបែបគិតវិភាគ (Analytical thinking) ត្រូវបានចាត់គេទុកថាជាជំនាញស្នូលដែលក្រុមហ៊ុនត្រូវការបំផុត ដោយជាមធ្យមមានចំនួន ៩,១ ភាគរយ។ ដោយឡែក ជំនាញការគិតបែបច្នៃប្រឌិត ស្ថិតនៅលំដាប់ទី ២, ជំនាញអត់ធ្មត់ បត់បែន និងរហ័សរហួន លំដាប់ទី៣, ជំនាញលើកទឹកចិត្ត និងយល់ពីខ្លួនឯង លំដាប់ទី៤, និងជំនាញចង់ដឹងចង់ឮ និងការសិក្សាពេញមួយជីវិត លំដាប់ទី៥ ដែលជំនាញទាំងនេះ ជាជំនាញសំខាន់ដែលបុគ្គលិកទាំងអស់ ត្រូវមានដើម្បីសម្របខ្លួននៅកន្លែងធ្វើការ។

លោកស្រី Saadia Zahidi នាយកគ្រប់គ្រង WE Forum បានលើកឡើងថា មនុស្សដែលមានជំនាញផ្នែកគិតបែបវិភាគ ហើយសម្បូរគំនិតច្នៃប្រឌិត ត្រូវបានគេចាប់អារម្មណ៍ច្រើនជាងមនុស្សទូទៅ ប៉ុន្តែការមានជំនាញភាពជាអ្នកដឹកនាំ និងទំនាក់ទំនងសង្គម ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ចរិតលក្ខណៈបុគ្គលដែលមានជំនាញទាំងនេះ នាំឱ្យពួកគេ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានគំនិតបង្កើតថ្មី ព្រមទាំងអាចសម្រេចការងារប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ របាយការណ៍ក៏បានបង្ហាញអំពីអនាគតជំនាញ១០ ដែលមានសារៈសំខាន់នាពេលអនាគតផងដែរ។ ដោយជំនាញគិតបែបវិភាគ នៅតែមានសារៈសំខាន់ខ្លាំងជាងគេដដែល។ លើសពីនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុនត្រូវទទួលស្គាល់នូវសារៈសំខាន់នៃការផ្ដល់ឱកាសឱ្យបុគ្គលិករៀនជំនាញថ្មី (Reskill) និងពង្រឹងសមត្ថភាពលើជំនាញដែលមានស្រាប់ (Upskill) ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៨២ភាគរយរួចទៅហើយ ដែលមានគម្រោងវិនិយោគក្នុងការសិក្សា និងបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិក។

ដោយឡែក ជំនាញបញ្ញាសិប្បនិម្មិត និងទិន្នន័យធំ ស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងជំនាញដែលមានសារៈសំខាន់ខ្លាំងបំផុត ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនតម្រូវការ ៦០ភាគរយនៅឆ្នាំ២០២៧។ អ្វីដែលកាន់តែពិសេសនោះ គឺការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា, ខ្សែសង្វាក់តម្លៃរៀបចំឡើងវិញ (restructured value chains), និងការចាប់ផ្ដើមនៃបច្ចេកវិទ្យាបៃតង នឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់អាជីវកម្ម និងសេដ្ឋកិច្ច។ យ៉ាងណាមិញ ការអភិវឌ្ឍមូលធនមនុស្ស ត្រូវតែផលិតកម្លាំងពលកម្មដែលត្រៀមខ្លួនរួចរាល់សម្រាប់ការមកដល់ នៃ Generation AI និងបដិវត្តន៍នៃការរៀនជំនាញថ្មី (Reskill Revolution)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...