សំអុល ចឹកអូយ ៖ រៀនជំនាញអុបទិកព្រោះជាផ្នែកមួយជួយឱ្យខ្ញុំអាចសង្រ្គោះអ្នកដែលមានបញ្ហាភ្នែក

សំអុល ចឹកអូយ ជានិស្សិតម្នាក់កំពុងសិក្សាជំនាញអុបទិក នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ។ ដំបូងឡើយ ចឹកអូយ ហាក់មិនច្បាស់អំពីអ្វីដែលកំពុងតែជ្រើសរើសនោះទេ ពីព្រោះបើនិយាយអំពីជំនាញអុបទិក គេមិនសូវយល់ឡើយ ប៉ុន្តែបើនិយាយអំពីការរៀនធ្វើវ៉ែនតា ទើប ចឹកអូយ អាចយល់បានខ្លះ។

ត្បិតថាជំនាញអុបទិកស្ថិតក្នុងក្ដីស្រឡាញ់របស់ ចឹកអូយ ប៉ុន្តែលោកក៏ស្រឡាញ់ជំនាញផ្នែកពេទ្យភ្នែកខ្លាំងណាស់ដែរ ថែមទាំងចាត់ជាជម្រើសអាទិភាពទៀតផង តែដោយសារតែកត្តាជីវភាពខ្វះខាត ទើបលោកជ្រើសយកជំនាញអុបទិក ដែលជាជំនាញស្ថិតក្នុងផែនការត្រៀមទុក។​

«ដំបូងខ្ញុំចង់រៀនពេទ្យភ្នែក ប៉ុន្តែដោយសារតែជីវភាព ទើបខ្ញុំសម្រេចចិត្តរៀនអុបទិកវិញ ជំនាញហ្នឹងវាជាផ្នែកតូចមួយនៃពេទ្យភ្នែក ដោយសារតែពេទ្យភ្នែកគាត់រៀនសំដៅទៅលើ ការពិនិត្យភ្នែក និងការព្យាបាលតែម្តង»។

សំអុល ចឹកអូយ និស្សិតរៀនជំនាញអុបទិច

ទោះបីជាក្ដីស្រមៃក្នុងការរៀនពេទ្យមិនសមតាមបំណងរបស់ ចឹកអូយ ក៏ពិតមែន ប៉ុន្តែលោកមិនបានបង្ហាញការខកចិត្តបន្តិចណាឡើយក្នុងការចាប់យកជំនាញអុបទិចដែលស្ថិតក្នុងជម្រើសទីពីរ។ ដោយហេតុថា លោកបានមើលឃើញពីគុណតម្លៃនៃជំនាញនេះថា វាអាចជាផ្នែកមួយជួយសង្រ្គោះទៅកាន់អ្នកដទៃបានមួយផ្នែកយ៉ាងសំខាន់។

«ទោះអត់បានរៀនពេទ្យភ្នែក តែខ្ញុំអត់ខកចិត្តទេ ដោយសារតែជំនាញនេះ វាមានតម្លៃ និយាយទៅវាសមរម្យដែរ វាគឺជាជំនាញមួយដែលអាចជួយអ្នកដទៃក្នុងការដែលមើលឃើញ  អញ្ចឹងខ្ញុំគិតថា ប៉ុណ្ណេះគ្រប់គ្រាន់ហើយ»។

សំអុល ចឹកអូយ

ដោយសង្កេតឃើញថាការប្រើប្រាស់ឌីជីថលកាន់តែកើនឡើង ច្រើនទៅៗ ការចំណាយពេលសម្លឹងមើលទៅកាន់ស្គ្រីនក៏មានការកើនឡើងក្នុងរយៈពេលយូរដូចគ្នា ហេតុនេះហើយទើបកញ្ចក់វ៉ែនតា ក្លាយជាផ្នែកមួយជួយការពាកែវភ្នែកមនុស្ស ដែលជំនាញអុបទិកនេះបានសម្រួលលើបញ្ហា ក៏ដូចជាការថែរក្សា និងការប្រឹក្សាអំពីការកាត់វ៉ែនតា។​ ដូច្នេះចឹកអូយ យល់ថា ការជ្រើសយកជំនាញអុបទិក ពិតជាឆ្លើយតបនឹងតម្រូវការក្នុងសង្គមបច្ចុប្បន្ន យ៉ាងជាក់ប្រាកដ។

«តាមអ្វីដែលខ្ញុំសិក្សា វ៉ែនតាមានពីរប្រភេទ ទីមួយគឺប្រភេទការពារពន្លឺ ដែលពួកគាត់អត់មញ្ញូមទេ គ្រាន់តែពាក់ការពារគ្រឿងអេឡិចត្រូនិចប៉ុណ្ណោះ ដោយឡែកមួយចំណែកទៀតសម្រាប់អ្នកមានភ្នែកមញ្ញូម។ ជាគំនិតខ្ញុំ ចំពោះការពាក់វ៉ែនតាគឺ ប្រើប្រាស់បានគ្រប់វ័យ  គឺល្អបើសិនអាចពាក់វ៉ែនតាបានគ្រប់គ្នា កាន់តែប្រើគឺកាន់តែល្អ»។

សំអុល ចឹកអូយ

ចំពោះដំណើរការកំឡុងពេលរៀនជំនាញអុបទិកមានពីរចំណុច ទីមួយគឺអនុវត្តទៅលើការវាស់ភ្នែក ទីពីរបញ្ហាទៅលើការវាស់ និងកាត់កញ្ចក់វ៉ែនតា ថែមទាំងផ្តោតខ្លាំងទៅលើការអនុវត្តទៀតផង។ ទោះបីជាការរៀននេះហាក់ស្មុគស្មាញបន្តិច ប៉ុន្តែចឹកអូយ មិនរួញរាឡើយ គឺនៅតែអាចប្រឈម និងប្តេជ្ញាតស៊ូរៀនបន្តឱ្យទាល់តែចប់ចុងចប់ដើម។

បើនិយាយអំពី រវាងការរៀនតាមរយៈទ្រឹស្ដី ហើយនឹងអនុវត្តវិញ អ្វីដែលលោកបានចាត់ជាកត្តាសំខាន់គឺ ជ្រើសយកការអនុវត្តច្រើនជាងទ្រឹស្ដី។ កំឡុងពេលសិក្សាចឹកអូយ បានបំពេញបេសកម្មតាមរយៈភារកិច្ចដែលគ្រូចាត់ឱ្យក្រុមរបស់លោក ចុះទៅទៅវាស់ភ្នែកឱ្យជនមានពិការភាពនៅកីឡាអាស៊ានប៉ារ៉ាហ្គេម និងទៅកម្មវិធី TVET DAY នៅសាលមហោស្របកោះពេជ្យកាលពីពេលប៉ុន្មានខែមុននេះ។

កាលដែលរៀនរយៈពេលពីរឆ្នាំកន្លងមកនេះ ចឹងអូយ យល់ថាវាពិតជាឆ្លើយតបទៅនឹងការរំពឹងទុករបស់លោក ពីព្រោះ ដំបូងៗ លោកគិតថា អុបទិចនេះគ្រាន់តែរៀនដើម្បី កាត់វ៉ែនតាយកតែម្តង ដោយលោកមិនបានដឹងថា ជំនាញអុបទិកត្រូវ​រៀនច្រើនយ៉ាងនោះទេ ដែលមានដូចជា ពាក់ព័ន្ធទៅនឹងភ្នែករបស់មនុស្ស រៀនអំពីភាពខុសគ្នារវាងភ្នែកមញ្ញូម ឬក៏ភ្នែកធម្មតា រៀនអំពីការវាស់ភ្នែក រួមទាំងវាស់ និងកាត់កញ្ចក់វ៉ែនតាជាដើម។

«ក្រោយបានសិក្សាលម្អិតខ្ញុំមិនធ្លាប់មានចិត្តចង់ដូរមុខជំនាញនេះទេ  មូលហេតុដោយសារតែជំនាញនេះ វារៀនតិចឆ្នាំ ហើយវាល្អក្នុងការយល់ដឹងពាក់ព័ន្ធទៅនឹងភ្នែក ដោយសារតែភ្នែករបស់យើងសំខាន់មែនទែន»។

សំអុល ចឹកអូយ

បន្ថែមពីនោះ ចឹកអូយ គិតថា ជំនាញអុបទិច សំខាន់ចំពោះខ្លួនឯង ដោយសារតែ  អ្វីដែលលោកចង់បាន គឺលោកមានសមត្ថភាពក្នុងការបំពេញភារកិច្ច និងអាចណែនាំទៅកាន់អ្នកមានបំណងប្រើប្រាស់វ៉ែនតា ឬការថែរក្សាសុខភាពភ្នែក។ ដោយឡែកបើនិយាយពីភាពសំខាន់អំពីជំនាញអុបទិក ចំពោះសង្គមវិញ គឺអាចផ្តល់ជំនាញមួយដែលស្រប់នឹងតម្រូវការជាក់ស្ដែង បូករួមនឹងការបង្កើនធនធានមនុស្សបន្ថែម។

«ខ្ញុំចង់ណែនាំឱ្យពួកគាត់មានបញ្ហាភ្នែក ក្នុងកាលដែលស្គាល់ ជំនាញអុបទិកឱ្យបានច្រើន ហើយរបៀបនៃការថែទាំភ្នែក ដោយសារតែ សម័យឥឡូវ គឺឌីជីថលខ្លាំង អ៊ីចឹងវាប៉ះពាល់ភ្នែកច្រើន បើសិនជាគាត់យល់ដឹងអំពីវ៉ែនតា គឺល្អ!»។

សំអុល ចឹកអូយ និស្សិតរៀនជំនាញអុបទិច

អ្វីដែល ចឹងអូយ បានអនុវត្ត ក្នុងការរៀនឱ្យកាន់តែមានប្រសិទ្ធភាពគឺ នៅពេលដែលរៀនចប់ លោកបានយកមិត្តភ័ក្រអ្នករៀននៅវិទ្យាស្ថានជាមួយគ្នា ដើម្បីដកពិសោធវាស់ភ្នែក ហើយទៅរៀននៅហាងវ៉ែនតាផ្ទាល់ ។ ជាចុងក្រោយ ចឹងអូយ បានលើកទឹកចិត្តទៅកាន់អ្នកដែលមានបំណងរៀនជំនាញអុបទិក ដោយថា ទោះជាជាប់បាក់ឌុប ឬធ្លាក់បាក់ឌុក ក៏អាចរៀនបានដែរ ហើយប្រសិន​បើ​យើងមានគំនិតចង់ជួយអ្នកផ្សេងក្នុងការមើលឃើញ នោះការរៀនជំនាញអុបទិកគឺល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍