ការសិក្សារកឃើញថា រុក្ខជាតិរួមចំណែកពង្រឹងសុខភាពផ្លូវចិត្ត និងការចងចាំ

យោងតាម WE Forum បានឱ្យដឹងថា មនុស្សភាគច្រើន ពេញចិត្តនឹងសម្រស់របស់ផ្កា និងរុក្ខជាតិ ហើយក៏ដឹងច្បាស់ថា ការធ្វើរស្មីសំយោគមានសារៈសំខាន់សម្រាប់ជីវិត។ ប៉ុន្តែរឿងដែលពិសេសជាងនេះ គឺ ផ្លូវចិត្ត និងរាងកាយរបស់មនុស្សមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងរុក្ខជាតិលើសពីអ្វីដែលរំពឹងទុកទៅទៀត។ បើតាមភ័ស្តុតាងវិទ្យាសាស្ត្រ បានបង្ហាញថា រុក្ខជាតិដើរតួនាទីជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង និងអាចកាត់បន្ថយហានិភ័យ នៃជំងឺផ្លូវចិត្ត និងផ្លូវកាយដែលកំពុងតែកើនឡើង។ ពួកវាអាចកាត់បន្ថយរោគសញ្ញា នៃជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងអារម្មណ៍មិនល្អ តាមរយៈការកាត់បន្ថយកម្រិតនៃអរម៉ូនស្ត្រេស (Cortisol) ដែលអាចបន្ថយចង្វាក់បេះដូង និងធ្វើឱ្យអារម្មណ៍ល្អ។

ការសិក្សាជាច្រើនបានបង្ហាញថា ការចំណាយពេលនៅជាមួយរក្ខជាតិ ឬដាំដំណាំ អាចជួយមនុស្សឱ្យគ្រប់គ្រងរោគសញ្ញាស្ត្រេសក្រោយប៉ះទង្គិតផ្លូវចិត្ត (PTSD) និងជួយឱ្យគុណភាពជីវិតប្រសើរឡើង។ រុក្ខជាតិថែមទាំងអាចបង្កើនភាពច្នៃប្រឌិតរបស់អ្នក តាមរយៈការជំរុញឱ្យខួរក្បាលរស់រវើកជាងមុន។

សូម្បីតែការដាក់ផើងផ្កាតូចៗនៅលើតុការងារក៏អាចមានឥទ្ធិពលខ្លាំងលើអ្នក ជាងអ្វីដែលអ្នកគិតដែរ។ លើសពីនេះ រុក្ខជាតិក្នុងផ្ទះ ដែលអ្នកតុបតែងលម្អផ្ទះ ឬកន្លែងធ្វើការ ក៏អាចជួយឱ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ជាងមុនផងដែរ។ ការសិក្សាបានបង្ហាញថា ការដាំ ឬតុបតែងរុក្ខជាតិ នៅជុំវិញខ្លួន អាចបង្កើនការផ្ដោតអារម្មណ៍របស់អ្នករហូតដល់ ២០ភាគរយ និងពង្រឹងសមត្ថភាពរំលឹកព័ត៌មានពី ១៥ ទៅ ២០ភាគរយ ដោយសារការកាត់បន្ថយកំហាប់កាបូនឌីអុកស៊ីត (CO₂) និងកែលម្អគុណភាពខ្យល់។

យោងតាមគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពរបស់ចក្រភពអង់គ្លេស (HSE) បង្ហាញថា ដើម្បីផ្ដោតអារម្មណ៍បានល្អ កំហាប់កាបូនឌីអុកស៊ីតក្នុងការិយាល័យមិនគួរលើសពី ១,០០០ ppm នោះទេ ព្រោះកម្រិតលើសនេះ អាចបណ្ដាលឱ្យឈឺក្បាល អស់កម្លាំង និងវិលមុខ នាំឱ្យពិបាកសម្រេចចិត្ត។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថានៅឆ្នាំ ២០៥០ មនុស្ស ៧នាក់ក្នុងចំណោម ១០នាក់នឹងរស់នៅក្នុងទីក្រុង ហើយការកាត់ផ្ដាច់ការរស់នៅពីបរិស្ថានធម្មជាតិ នឹងកើនឡើង ដោយមនុស្សភាគច្រើនជ្រើសរើសការរស់នៅតាមរយៈការភ្ជាប់ជីវិតជាមួយបច្ចេកវិទ្យា និងប្រកបមុខរបរប្រចាំថ្ងៃ ជាជាងជាមួយធម្មជាតិ។ ប៉ុន្តែរុក្ខជាតិនៅមានសារៈសំខាន់ ជាពិសេសការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការចងចាំរបស់មនុស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...