ភ្នំពេញ – ខុសពីនិស្សិតផ្សេងៗទៀតដែលបញ្ចប់ការសិក្សា រួចយកជំនាញរបស់ខ្លួនទៅបើកអាជីវកម្មប្រកបរបរចិញ្ចឹមជីវិត សម្រាប់លោក ឈិត សារី បានយកជំនាញជួសជុលរថយន្ត ដែលខ្លួនរៀនចេះពីសាលា ព្រមជាមួយបទពិសោធន៍ការងារនៅតាមយានដ្ឋាន ទៅធ្វើការបណ្តុះបណ្តាលដល់យុវជននៅស្រុកកំណើត ព្រោះតែចង់ឃើញពួកគេមានជំនាញមួយច្បាស់លាស់។
លោក ឈិត សារី បច្ចុប្បន្នគឺជាគ្រូបច្ចេកទេសជួសជុលរថយន្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ លោកបានធ្វើជាគ្រូបណ្តុះបណ្តាលបច្ចេកទេសលើជំនាញជួសជុលរថយន្តនេះអស់រយៈពេល៤ឆ្នាំមកហើយ ក្រោយពីបញ្ចប់ការសិក្សាលើជំនាញយន្តសាស្រ្តនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ថា NPIC នារាជធានីភ្នំពេញ ។

តាមពិតទៅក្រោយពីបញ្ចប់ការសិក្សាលើជំនាញយន្តសាស្រ្តភ្លាម លោក សារី បានព្យាយាមស្វែងរកបទពិសោធន៍លើជំនាញរបស់លោក តាមរយៈការធ្វើការងារនៅតាមយានដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដោយចំណាយពេលអស់ប្រមាណ២ឆ្នាំថែមទៀត ។ ប៉ុន្តែចុងក្រោយ លោកបានសម្រេចចិត្តថា លោកនឹងវិលត្រឡប់ទៅកាន់ខេត្តកំពង់ឆ្នាំង ដែលជាស្រុកកំណើត ដើម្បីបណ្តុះបណ្តាលយុវជននូវជំនាញដែលលោកចេះ ព្រមជាមួយនឹងបទពិសោធន៍។
យ៉ាងណាក៏ដោយ ពេលនេះបំណងប្រាថ្នារបស់លោក សារី ដែលចង់ឃើញយុវជននៅស្រុកកំណើតរបស់លោកមានជំនាញមួយច្បាស់លាស់នោះ បានសម្រេចជាបណ្តើរៗហើយ ដោយមានសិស្សជាច្រើនដែលលោកបណ្តុះបណ្តាល បានចេញទៅប្រកបរបរចិញ្ចឹមជីវិតតាមរយៈជំនាញជួសជុលរថយន្ត ទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវភាព។

បើតាមការបញ្ជាក់របស់លោក ឈិត សារី ជំនាញជួសជុលរថយន្តនេះ គឺមានទីផ្សារការងារច្រើន ព្រោះដូចដែលយើងដឹងស្រាប់ហើយថា ដោយសារការរីកចម្រើនខាងវិស័យដឹកជញ្ជូន ទីណាក៏យើងឃើញមានរថយន្តផងដែរ ដោយបច្ចុប្បន្នស្ទើរតែ១ផ្ទះទៅហើយ អាចនឹងមានរថយន្តមួយគ្រឿង ដូច្នេះការរៀនជំនាញជួសជុលរថយន្តនេះ គឺសមស្របទៅនឹងទីផ្សារការងារ។
ជាមួយគ្នានេះ លោកក៏បានធ្វើការអំពាវនាវ ក៏ដូចជាលើកទឹកចិត្តទៅដល់យុវជនដែលពិបាកក្នុងការរកការងារធ្វើ សូមមកចូលរៀនជំនាញនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល ហើយសម្រាប់ជំនាញជួសជុលរថយន្តដែលលោកកំពុងបង្រៀននេះ គឺត្រូវការកម្រិតវប្បធម៌ត្រឹមថ្នាក់ទី៩ សម្រាប់កម្រិតសញ្ញាបត្រវិជ្ជាជីវៈ និងកម្រិតសិក្សាថ្នាក់ទី១២ សម្រាប់ថ្នាក់បរិញ្ញាបត្ររង ដោយប្រើប្រាស់រយៈពេលសិក្សាត្រឹមតែ២ឆ្នាំ ពួកគេនឹងទទួលបានជំនាញដ៏ច្បាស់លាស់មួយ សម្រាប់ជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/10/2025
តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2026
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់ការរៀនជំនាញឥតបង់ថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2025
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...


































































