យុវតី ខេង ស្រីនីត ចាប់ជំនាញកុំព្យូទ័ររយៈពេលខ្លី ព្រោះមិនមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ

សម័យកាលបច្ចុប្បន្ននេះមនុស្សគ្រប់គ្នាប្រើប្រាស់កុំព្យូទ័រសម្រាប់រៀនសូត្រ និងធ្វើការងារប្រចាំថ្ងៃ ដូចនេះតម្រូវការអ្នកជំនាញមើលថែ និងជួសជុលក៏ត្រូវមានច្រើនផងដែរ បាន​ជំរុញ​ឱ្យ​កញ្ញា ខេង ស្រីនីត ចាប់យកជំនាញកុំព្យូទ័រ ក្នុងវគ្គបណ្តុះបណ្តាល​យុវជន ១,៥លាននាក់ របស់រាជរដ្ឋាភិបាល នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង។

កញ្ញា ខេង ស្រីនីត ក៏​បានប្រាប់ដែរថា ក្រៅ​តែមើលឃើញពីទីផ្សារដែលកំពុងត្រូវការអ្នកជំនាញផ្នែកកុំព្យូទ័រកាន់តែច្រើន ក៏​មាន​កត្តាផ្សេង​ទៀតដែលជំរុញនាងចាប់យកជំនាញនេះដែរ គឺការស្រលាញ់ជំនាញកុំព្យូទ័រតែម្តង។

ក្នុងនាមជាកូនស្រីប៉ុន្តែចាប់ជំនាញជួសជុលកុំព្យូទ័រ ស្រីនីតក៏ទទួលបានការលើកទឹកចិត្ត និងការគាំទ្រនូវការសិក្សារបស់នាងពីឪពុកម្ដាយ និងមិត្តភក្តិផងដែរ។ កម្លាំងជំរុញចិត្តទាំងនេះហើយដែលធ្វើឱ្យស្រីនីតមានឆន្ទៈបន្ថែមក្នុងការសិក្សាជំនាញនេះឱ្យបានចប់កម្មវិធីសិក្សា ដើម្បីទទួលបានជំនាញមួយច្បាស់លាស់។

យុវតី ខេន ស្រីនីត បានបន្ថែមថា ក្នុងរយៈពេល៣ខែនេះ ការសិក្សា​បានជួយឱ្យស្រីនីតចេះប្រើប្រាស់កុំព្យូទ័របានដោយស្ទាត់ជំនាញ ស្គាល់ពីគ្រឿងបង្គុំរបស់កុំព្យូទ័រ និងអាចជួសជុលក៏ដូចជាតម្លើងផ្នែករឹង និងផ្នែកទន់កុំព្យូទ័រ។ ស្រីនីត ជឿជាក់ថា ការសិក្សានេះនឹងអាចផ្លាស់ប្ដូរ និងកែប្រែជីវភាពក្នុងគ្រួសាររបស់ស្រីនីត ដែលអាចមានចំណូលប្រចាំថ្ងៃ និងសម្រាប់ផ្គត់ផ្គងខ្លួនឯង និងការសិក្សារបស់ប្អូនៗផងដែរ។

និយាយទាំងអួលដើមក ស្រីនីត បន្តថា ការសិក្សាជំនាញនេះធ្លាប់ទទួលបានពាក្យមិនល្អពីអ្នកខាងក្រៅមួយចំនួនដែលលើកឡើងថា ជំនាញជួសជុលកុំព្យូទ័រនេះជាជំនាញមនុស្សប្រុស គួរតែត្រូវការប្រើប្រាស់ភាសាអង់គ្លេសច្រើន និងមានឧបករណ៍ប្រើប្រាស់ច្រើនផងដែរ តែយ៉ាងណា​ពេលនេះ នាង​អាច​រៀន​ជំនាញកុំព្យូទ័រ ជំនះលើ​ពាក្យ​មិនល្អទាំងនោះ ។ បន្ថែមពីនេះ ស្រីនីត ក៏​បានអំពាវនាវទៅដល់យុវជន យុវនារី ដែលមិនមានលទ្ធភាពបន្តការសិក្សា ឬបោះបង់ការសិក្សាព្រោះតែកត្តាផ្សេងៗអាចទៅសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានបច្ចេកទេស ឬមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមបណ្ដាខេត្តផ្សេងៗដែលនៅជិត ដើម្បីទទួលបានជំនាញ​មួយ​ប្រចាំជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។