ស្វែងយល់​ពីជំនាញ ដែល​សក្ដិសម​បំផុត សម្រាប់​អ្នកមាន​បញ្ហា​ថប់បារម្ភ​ជាប្រចាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សម្រាប់​អ្នករស់នៅ​ជាមួយ​បញ្ហា​ថប់បារម្ភ ទំនងជា​ឆាប់​តានតឹង​ជាមួយ​នឹង​ការងារ ជាង​មនុស្ស​ទូទៅ។ ហេតុនេះ ការ​ជ្រើសរើស​អាជីព និង​ជំនាញ ដែល​សក្តិសម​នឹង​ស្ថានភាព​ផ្លូវចិត្ត​ពិតជា​សំខាន់​ណាស់ សម្រាប់​ការ​រស់នៅ។ មាន​អាជីព​មួយ​ចំនួន ដែល​អ្នក​ងាយ​ថប់បារម្ភ អាច​ជ្រើសរើស​បាន។

ជំងឺ​ថប់បារម្ភ គឺជាក្រុម​នៃស្ថានភាព​ផ្លូវចិត្ត ដែល​ជា​ធម្មតា​ពាក់ព័ន្ធ​នឹង​ការ​បន្ត ឬ​កើតឡើង​ម្ដងហើយ​ម្ដងទៀត នៃ​អារម្មណ៍​ភ័យខ្លាច និង​ការ​ព្រួយបារម្ភ។ បញ្ហា​នេះ ក៏អាច​ស្ដែង​ឡើង តាម​រយៈ​រោគសញ្ញា​លើ​រាងកាយ​ផងដែរ ដូចជា ការផ្លាស់ប្ដូរ​ចលនា​ដង្ហើម ការ​បែក​ញើស និង​ពិបាក​គេង។

ការ​រស់នៅ​ជាមួយ​នឹង​រោគសញ្ញា​ទាំងនេះ អាច​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​ការ​ស្វែង​រកការងារ ដោយ​សារតែ​ពួកគេ​ចង់​ស្វែង​រក​ការងារ ដែល​សក្ដិសម​នឹង​ស្ថានភាព​ផ្លូវចិត្ត​ខ្លួនឯង។

សមាគម​ថប់បារម្ភ និង​ជំងឺ​ធ្លាក់ទឹកចិត្ត​អាម៉េរិក (ADAA) ណែនាំ​ថា ជំងឺ​ថប់បារម្ភ គឺជា​ស្ថានភាព​ផ្លូវចិត្ត​ទូទៅ​បំផុត ដែល​កំពុង​កើត​មាន​លើ​មនុស្ស​ពេញវ័យ។ ADAA ក៏​ចង្អុល​បង្ហាញ​ផង​ដែរ​ថា ការ​បំពេញ​ការងារ អាច​ជា​កត្តា​រួម​ចំណែក​ធ្វើឱ្យ​មនុស្ស​មាន​បញ្ហា​ថប់បារម្ភ និង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ។

យ៉ាងណា​ក៏ដោយ ការ​ថប់បារម្ភ ក៏នាំ​មក​នូវ​ចំណុច​វិជ្ជមាន​ផងដែរ ដែល​ចំណុច​នោះគឺ អ្នកជំនាញ​រកឃើញ​ថា ការ​ថប់បារម្ភ គឺ​បង្កប់​នូវ​អារម្មណ៍​អវិជ្ជមាន ហើយ​អារម្មណ៍​អវិជ្ជមាន មាន​សក្កានុពល​ក្នុងការ​ជំរុញ​គំនិត​ច្នៃប្រឌិត និង​មាន​កម្លាំង​ជំរុញ​ទឹកចិត្តខ្ពស់។

ខណៈ​ការ​ស្រាវជ្រាវ​នៅឆ្នាំ​២០២០ បាន​បង្ហាញ​ថា មនុស្ស​ដែលរស់នៅ​ជាមួយ​ដំណើរ​ការនៃ​ការ​ថប់បារម្ភ ធ្វើឱ្យពួក​គេ​មាន​ប្រតិកម្ម​យ៉ាងឆាប់រហ័ស ដែល​អាច​ជួយ​បុគ្គល​ម្នាក់ៗ​កាន់តែ​មាន លទ្ធភាព ផលិតភាព និង​ភាព​ច្នៃប្រឌិត​ក្នុងការងារ។

ចំណុច​ដែល​ត្រូវ​ពិចារណា​ ចរចា​លើ​តួនាទី​គឺ ហិរញ្ញវត្ថុ ម៉ោង​ធ្វើការ និងទីតាំង។ ខណៈ​ហិរញ្ញវត្ថុ អាចជា​ប្រភព​នៃ​ភាព​តានតឹង និង​ការ​ថប់បារម្ភ ដែល​ប៉ះពាល់​លើ​មនុស្ស​ពេញវ័យ​ខ្លាំង​ជាង​គេ ក្រៅពី​ស្ថិរភាព​ហិរញ្ញវត្ថុ មនុស្ស​ម្នាក់​ត្រូវ​បង្កើត​តុល្យភាព​ការងារ និង​ពង្រឹង​សុខភាព បើមិន​ដូច្នេះទេ សុខភាព​ផ្លូវចិត្ត​របស់​គេ នឹង​កាន់តែ​ធ្ងន់ធ្ងរ។

លើស​ពីនេះ ការ​ស្រាវជ្រាវ​រកឃើញ​ថា ចម្ងាយ​ក៏ជា​កត្តា​ចម្បង​ដែល​មាន​ឥទ្ធិពល​ផ្លូវចិត្ត​ដែរ ប្រសិន​បើ​ការងារ មាន​ចម្ងាយ​ជិត និង​អាច​បត់បែន​បាន គឺអាច​កាត់​បន្ថយ​ភាពតានតឹង និង​បង្កើន​ផលិត​ភាព​បុគ្គលិក ដោយ​អាច​ចៀសវាង​ពី​ប្រភព ដែលនាំ​ឱ្យមាន​បញ្ហា​ថប់បារម្ភ​ដូចជា ការធ្វើ​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ បរិយាកាស​រំខាន និង​កង្វះ​គម្លាត​ផ្ទាល់ខ្លួន។

បើតាម Medical News Today មាន​ការងារ​មួយ​ចំនួន ដែល​សក្ដិសម​បំផុត សម្រាប់​អ្នកមាន​បញ្ហា​ថប់បារម្ភ ដែល​ការងារ​ទាំងនោះ មាន​ដូច​ជា អ្នកស្រាវជ្រាវ​ក្នុង​បន្ទប់​ពិសោធន៍ (Lab technician) គណនេយ្យករ បណ្ណារក្ស គ្រូ​បង្វឹក​ផ្នែក​កាយសម្បទា អ្នកនិពន្ធ អ្នក​ឌីហ្សាញ​កម្មវិធីកុំព្យូទ័រ អ្នក​រចនាក្រហ្វិក អ្នក​ធ្វើការ​ផ្នែក​គ្រប់គ្រង​ឃ្លាំង និង​អ្នក​អនាម័យ ដែល​ការងារ​ទាំងនេះ​ភាគច្រើន ជាការងារ​ដែល​ផ្ដល់​ឯករាជ្យ​ភាព​ពេញលេញ និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​តិចតួច។

សម្រាប់​អាជីព​ដែល​មាន​អត្រា នៃ​ភាពតានតឹង ការ​បាក់ទឹកចិត្ត និង​ថប់បារម្ភ​ខ្ពស់ គឺ អ្នក​ជំនាញ​ផ្នែក​សុខភាព គ្រូង្រៀន និង​អ្នក​ជំនាញ​ក្នុង​វិស័យ​អប់រំ អ្នក​សេវាកម្ម​ផ្នែក​ការពារ (protective service occupations) និង​អ្នកផ្ដល់​សេវា​បម្រើ​សេវា​អតិថិជន (customer service occupations) ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...