ជំនាញចាំបាច់ចំនួន៤ ដែល​យុវជនត្រូវ​ចេះ សម្រាប់​ឱកាស​ការងារ​នាពេលអនាគត

ភ្នំពេញ – ក្រោម​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​នូវ​សាកលភាវូបណីយកម្ម និងឌីជីថលភាវូបណីយកម្ម គេមើលឃើញថា ទៅថ្ងៃអនាគតជំនាញ​មួយ​ចំនួន​នឹង​ត្រូវ​បាត់បង់ ហើយ​នឹង​ត្រូវជំនួស​​មក​វិញ​នូវ​ជំនាញថ្មីៗផ្សេង​ទៀតដែល​គេ​មិន​អាច​ដឹង​ច្បាស់។ ដូច្នេះ តើយុវជនកម្ពុជា​យើង​​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្តេច ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារថ្មីៗ​នៅពេលអនាគតបាន?

ឯកឧត្តម ពេជ សោភ័ន ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូត​មក​ដល់ពេលនេះ មិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ណាមួយ​បញ្ជាក់ថា តើឱកាស​ការងារថ្មីអ្វីខ្លះ​ដែល​នឹង​កើត​ឡើងនៅពេលអនាគត និង​ជំនាញ​អ្វីខ្លះ​ដែល​នឹង​ត្រូវ​ការ​ចាំបាច់​នៅពេល​អនាគត ខណៈ​ពិភពលោក​កំពុង​វិវឌ្ឍន៍​ទៅ​កាន់​​ឧស្សាហកម្ម​ទី៤នោះទេ ។ ប៉ុន្តែជា​ការ​មើលឃើញ យុវជនយើងចាំបាច់​ត្រូវ​តែ​មាន​ជំនាញសំខាន់​ចំនួន​៤ ដើម្បីបច្ចុប្បន្ន ក៏​ជា​ពេល​ទៅអនាគត​អាចមានការងារល្អ។

ជំនាញ​សំខាន់ទាំង៤នោះ​រួមមាន ៖

១.ជំនាញបច្ចេកទេស ៖ បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ពេជ សោភ័ន យុវជន​ចាំ​បាច់​ត្រូវ​តែ​ចេះ​បច្ចេកទេស​ណាមួយ​ឱ្យ​បានច្បាស់លាស់ ដែលជា​ចំណេះដឹង និង​សមត្ថភាព​ជាក់លាក់សម្រាប់ការងារ ឬអាជីពណាមួយ ជាពិសេស​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានដូចជា ការរចនាក្រាហ្វិក ការសរសេរកូដកម្មវិធី និង​ការវិភាគទិន្នន័យ​ជា​ដើម​។

២.ជំនាញឥរិយាបទ ៖ ឥរិយាបទក៏​ត្រូវ​ចាត់ទុកថា គឺជា​ជំនាញ​សំខាន់​មួយ​ដែល​យុវជន​ចាំ​បាច់​ត្រូវ​តែមាន ដូចជា កា​របន្ត​រៀនសូត្រ, ការបង្កើតថ្មី, ​ការ​ច្នៃប្រឌិត, ការ​គិតជ្រៅជ្រះ, ការធ្វើការងារជាក្រុម, ការ​ដោះស្រាយ​បញ្ហា, ការ​ទំនាក់ទំនង, ការ​សហការ​គ្នា និង​​ ការ​ចរចាជាដើម។

៣.ជំនាញជីវិត និងអាជីព ៖ ជំនាញនេះ​សំដៅ​លើ​បុគ្គលិក​លក្ខណៈ​ផ្នែក​សង្គមអារម្មណ៍ ដែល​រួមមាន គំនិត​ផ្តួចផ្តើម និង​ការ​ដឹកនាំផ្ទាល់ខ្លួន, ភាពទន់ភ្លន់ងាយសម្របខ្លួន ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន គណនីភាព និងភាពងាយបត់បែនលឿន ស្រុះគ្នាជាដើម។

និង ៤.ជំនាញអន្តរវប្បធម៌ ៖ គឺជាជំនាញសហការ មិន​ថាធ្វើ​ឡើង​តាមប្រព័ន្ធសូហ្វវែ និងបណ្តាញសង្គម ដោយ​យុវជន​ត្រូវ​តែ​ចេះ​ចម្រោះព័ត៌មាន និង​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ដើម្បីសម្រាល​បន្ទុក​ការងារជាដើម។

ជាមួយ​គ្នា​នៅ​មាន​ភាពចាំបាច់បន្ទាន់មួយ​ទៀត​ដែលយុវជន​យើង​ត្រូវ​មាន នោះ​គឺ​ការ​លើក​កម្ពស់ផលិតភាព​ការងារ ។ ឯកឧត្តម ពេជ សោភ័ន បាន​បញ្ជាក់ថា ការលើក​កម្ពស់​ផលិតភាពការងារ ​​ដើរ​តួនាទីស្នូល​នៅ​ក្នុង​ការ​ជំនះ​បាន​នូវ​ការ​ប្រឈម និង​ហានិភ័យ​​ និងដើម្បីធានាថា យើងអាច​សម្រេច​ជោគជ័យ​ក្នុង​ការ​កែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយ​ពឹងផ្អែក​លើ​ការ​បង្កើ​នតម្លៃបន្ថែម និង​កម្លាំង​ផលិតភាព សំដៅ​រក្សា​បាន​នូវ​កំណើន​ខ្ពស់ កែលម្អ​ឱ្យ​បានកាន់តែប្រសើរ​ឡើងនូវគុណភាពការងារ មុខរបរ អាជីព និង​ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំង​ឈាន​ទៅសម្រេច​បាន​នូវ​មហិច្ឆតានាពេល​អនាគត​ ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......