សាលារៀនចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាននៅកម្ពុជាឆ្នាំ២០២១

ភ្នំពេញ – សាលារៀនចំនួន០៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាននៅកម្ពុជាឆ្នាំ២០២១ មានសាលាបឋមសិក្សាចំនួន០៣ និងមធ្យមសិក្សាចំនួន០៣ ។ ជ័យលាភីសាលាមេត្រីបរិស្ថាននេះកើតឡើងតាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធក្នុងបំណងជំរុញកិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ព្រមទាំងផ្លាស់ប្តូរទម្លាប់របស់កុមារឱ្យគិតពីបញ្ហាអនាម័យ និងបរិស្ថាន ។ នេះបើតាមប្រសាសន៍ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី0៨ ខែកញ្ញា ចូលរួមជាអធិបតីក្នុងពិធីប្រគល់បណ្ណជ័យលាភីសាលាមេត្រីបរិស្ថាន ជូនវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ។

តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន ជ័យលាភីសាលាមេត្រីបរិស្ថានសម្រាប់កម្រិតបឋមសិក្សា រួមមាន សាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង ទទួលបានជ័យលាភីកម្រិតមាស, សាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប ទទួលជ័យលាភីកម្រិតប្រាក់, និងសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ ។ ចំណែកជ័យលាភីសម្រាប់កម្រិតមធ្យមសិក្សា រួមមាន វិទ្យាល័យហ៊ុនសែនមិត្តភាព ខេត្តព្រះសីហនុ ជ័យលាភីកម្រិតមាស, វិទ្យាល័យហ៊ុនសែនសម្ភៈបុរៈ ខេត្តក្រចេះ ជ័យលាភីកម្រិតប្រាក់, និងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ខេត្តកំពង់ឆ្នាំង ជ័យលាភីកម្រិតសំរិទ្ធ ។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា សាលាមេត្រីបរិស្ថានដើរតួនាទីយ៉ាងសំខាន់ចូលរួមគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពតាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍ ។ ការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍នឹងធ្វើឱ្យសហគមន៍មានអនាម័យ និងសោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

«សាលាមេត្រីបរិស្ថានបានចូលរួមកសាងធនធានមនុស្សមេត្រីបរិស្ថាន និងដើម្បីត្រៀមខ្លួនឱ្យស័ក្តិសមនឹងឋានៈប្រទេសកម្ពុជាដែលមានចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលចាំបាច់ពលរដ្ឋត្រូវមានចំណេះដឹងខ្ពស់បន្ថែមទៀតលើវិស័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានយ៉ាងសកម្ម។ សាលារៀនបានដើរតួនាទីយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស»

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្តថា ចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន បានអនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ​ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមាន ១.មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន, ២. មានការបង្រៀន​មេរៀន​បរិស្ថាន​និងសកម្មភាពអប់រំបរិស្ថាន, ៣. មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រតិបត្តិបរិស្ថាន, និង៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និង​មានសូចនាករវាស់វែង​ចំនួន​១៨ ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា កម្មវិធីសាលាមេត្រីបរិស្ថានបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៦ ដោយមានសកម្មភាពបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការរៀបចំកម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិនៅរៀងរាល់ពីរឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន ០៣លើករួចមកហើយ ។

សូមជម្រាបថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានជាគំនិតផ្តួចផ្តើមដ៏សំខាន់និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់ ។ ឆ្នាំ២០២១ នេះមានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួម ហើយបន្ទាប់ពីវាយតម្លៃ ប៉ុន្តែមានសាលាចំនួន០៦ ខាងលើប៉ុណ្ណោះជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...