អាហារូបករណ៍- អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Texas Tech នៃសហរដ្ខអាមេរិកឆ្នាំសិក្សា២០២២ចាប់បើកទទួលនិស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍នេះ អនុញ្ញាតឱ្យនិស្សិតអាចជ្រើសរើសបានជាង ១០០ជំនាញ នៃសាកលវិទ្យាល័យធំៗជាច្រើនដែលជាដៃគូសហការណ៍។

អាហារូបករណ៍ TTU នេះផ្ដល់ជូនការសិក្សាឥតបង់ថ្លៃពេញមួយកម្មវិធីសិក្សារហូតដល់ចប់ឆ្នាំដែលមានរយៈពេលបីឆ្នាំ ឬបួនឆ្នាំទៅតាមមុខវិជ្ជាសិក្សា។ បេក្ខជនដែលបានជាប់អាហារូបករណ៍ នឹងទទួលបានការឧបត្ថម្ភរួមមាន ប្រាក់ប្រចាំខែចាប់ពីបួនរយដុល្លារ ទៅមួយពាន់ដុល្លា(សម្រាប់និស្សិតដែលផ្ទេរការសិក្សាបានជោគជ័យពី៤០០ ទៅ៦០០ដុល្លារ និងសម្រាប់និស្សិតចូលថ្មីពី៦០០ ទៅ ១០០០ដុល្លារ ដោយអាស្រ័យទៅតាមពិន្ទុ GPA របស់ពួកគេ)។ ការដាក់ពាក្យនឹងត្រូវប្រព្រឹត្តតាមរយៈអនឡាញ និងចាប់បើកទទួលពាក្យពីថ្ងៃទីផ្សាយដំណឹងនេះរហូតដល់ផុតកំណត់ទទួលពាក្យថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://tinyul.com/ev7y23zs ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។





























