ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។ អាហារូបករណ៍នេះផ្ដល់ជូនសិស្សដែលមានបំណងបន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមលើជំនាញឯកទេស ។

បើតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អាហារូបករណ៍ទាំង៥០កន្លែងនេះ នឹងផ្ដល់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ២៥កន្លែង និងបរិញ្ញាបត្ររង ២៥កន្លែង ដោយមានជំនាញឯកទេសជាច្រើនរួមមាន ក្សេត្យសាស្ត្រ និងវិទ្យាសាស្ត្រដី/ក្សេត្រសាស្ត្រ, ជីវបច្ចេកវិទ្យា និងសេណេទិករុក្ខជាតិ, សាកវប្បកម្ម, វិទ្យាសាស្ត្រព្រៃឈើ/រុក្ខជាតិ, ជលផល, វិទ្យាសាស្ត្របរិស្ថាន, ផលិតកម្ម និងសុខភាពសត្វ/ផលិតកម្មសត្វ, វេជ្ជសាស្ត្រ/បសុព្យាបាល, ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ចកសិកម្ម និងស្បៀង, វិទ្យាសាស្ត្រកែច្នៃអាហារ, អាហារូបត្ថម្ភ និងសុខភាព, ព័ត៌មានកសិកម្ម និងវិស្វកម្មកសិកម្ម និង រៀបចំដី និងរដ្ឋបាលដីធ្លី ។
លក្ខខណ្ឌនៃការជ្រើសរើស និសិ្សតអាហារូបករណ៍ជាបេក្ខជនមានជីវភាពខ្វះខាត និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ លើសពីនេះ បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

សម្រាប់ការដាក់ពាក្យ សិស្ស-និស្សិតត្រូវមានលិខិតភ្ជាប់ជាមួយពាក្យស្នើសុំអាហារូបករណ៍ដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេបមានបិទរូបថតថ្មី(៤x៦)១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ១ច្បាប់ ។ ជាមួយគ្នានេះតម្រូវឱ្យភ្ជាប់មកជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្ដីចម្លងសំបុត្រកំណើត/ សំបុត្របញ្ជាក់កំណើត១ច្បាប់ និងរូបថត ៤x៦ ថតថ្មី ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ៣សន្លឹក ។

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងផ្ទាល់ទៅក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជដើម្បីទទួលបានឯកសារ និងដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈទូរស័ព្ទលេខ ០៩៣ ៥០៧ ៣៥៧(Telegram) និង ០៧០ ៩០៩ ៩០៩ (Telegram) ។
ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...
វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។
ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....





























