អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាក្រោមកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សិក្សារយៈពេល៤ឆ្នាំ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្រធុរកិច្ច បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ និងការទូត បរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រប្រព័ន្ធសុវត្ថិភាពអ៉ីនធឺណិត (Cybersecurity) បរិញ្ញាបត្រហេដ្ឋារចនាសម្ព័នឌីជីថល និង បរិញ្ញាបត្របញ្ញាសប្បនិម្មិត (AI) ។

លក្ខខណ្ឌក្នុងការជ្រើសរើស អាហារូបករណ៍ផ្ដល់ជូនបេក្ខជនទាំងអស់ និងផ្ដល់អាទិភាពសម្រាប់បេក្ខជនមានជីវភាពខ្វះខាត។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A, B និង C ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ពុំមែនជាសិស្ស ឬនិស្សិតដែលបានចុះឈ្មោះ ឬកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ជាមួយគ្នានេះ បេក្ខជនត្រូវឆ្លងកាត់ការធ្វើតេស្ត ភាសាអង់គ្លេស គណិតវិទ្យា និងរូបវិទ្យា (សម្រាប់មុខវិទ្យា IT) ឬ គណិតវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់មុខវិទ្យាផ្សេងៗ) ដែលបានរៀបចំដោយ AUPP និងឆ្លងកាត់ការជ្រើសរើសរបស់ក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ គួរជម្រាបថា បន្ទាប់ពីចេញលទ្ធផលអាហារូបករណ៍ បេក្ខជនជ័យលាភីត្រូវបង់ថ្លៃសេវាកម្មរដ្ឋបាលនៅសាកលវិទ្យាល័យដោយផ្ទាល់ចំនួន៣០០ដុល្លារក្នុងឆ្នាំ។

បេក្ខជនត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍០១ច្បាប់ ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ០១ច្បាប់ សញ្ញាបត្របត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ០១ច្បាប់ ឬតារាងប្រកាសនិទ្ទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ០១ច្បាប់ ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស iBT TOEFL យ៉ាងតិច ៧៩ពិន្ទុ, IELTS ៦.០ និង Duolingo ១១០ ដែលមានសុពលភាព ០១ច្បាប់។ សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណថតចម្លង ០១ច្បាប់ រូបថតអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ០១ច្បាប់ រូបថតថ្មី (ថតពីមុខ គ្មានវែនតា និងមានផ្ទៃខាងក្រោយពណ៌ស) ចំនួន ៣សន្លឹក។


បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍អាចចូលទៅកាន់  https://forms.gle/D6pPptLBYfM3i3ts7 និងទាញយកឯកសារស្នើសុំអាហារូបករណ៍តាមរយៈ https://drive.google.com/drive/folders/1RyFu6ME2XhbEjoiv1H_7KYQIzLT0hIzd?usp=sharing ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។