កម្មវិធី TIPP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់មន្ត្រីរាជការកម្ពុជាឆ្នាំសិក្សា២០២២

ភ្នំពេញ – តាមរយៈកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Thailand International Postgraduate Program របស់ប្រទេសថៃ ផ្ដល់អាហារូបករណ៍ដល់មន្រ្តីរាជការនៅក្នុងតំបន់រួមទាំងមន្រ្តីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅព្រះរាជាណាចក្រថៃឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះជាកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ នៃព្រះរាជាណាចក្រថៃ ជាមួយសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាក្នុងប្រទេសថៃ ។

អាហារូបករណ៍ផ្ដល់ជូនសិក្សាជំនាញដែលទាក់ទងនឹងជំនាញ ០៤ រួមមាន ទស្សនវិជ្ជាសេដ្ឋកិច្ច (Sufficiency Economy Philosophy), ការសិក្សាពីបម្រែបម្រួល​អាកាសធាតុ(Climate change), សន្តិសុខស្បៀងអាហារ( Food security), ការសិក្សាអំពីសុខភាពសាធារណៈ និងប្រធានបទផ្សេងទៀតទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(Public Health and other topic relate to Sustainable Development Goals) ។

មន្រ្តីរាជការទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សាអាហារូបករណ៍នេះ ត្រូវមានសញ្ញាតិខ្មែរ មានអាយុមិនលើសពីពី ៤៥ឆ្នាំ ជាមន្ត្រីរាជការ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានសុខភាពបរិបូរណ៍ទាំងការសម្បទា និងសតិបញ្ញា និងមានសញ្ញាបត្រដែលទាក់ទងនឹងជំនាញខាងលើ ។ ជាមួយគ្នានេះ បេក្ខជន និងបេក្ខនារីត្រូវភ្ជាប់ឯកសារសំខាន់ៗដូចជា ពាក្យសុំអាហារូបករណ៍ ០៣ច្បាប់ លិខិតបញ្ជាក់កម្រិតចំណេះដឹងភាសាអង់គ្លេស (TOEFL, IELTS) ព្រឹត្តិបត្រពិន្ទុ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ លិខិតគាំទ្រពីគ្រូ ឬថ្នាក់ដឹកនាំក្នុងស្ថាបន គម្រោងស្រាវជ្រាវ និងសំបុត្របញ្ជាក់សុខភាព ។

ដំណើរការនៃការដាក់ពាក្យ និស្សិតអាចបំពេញពាក្យតាមតំណភ្ជាប់ https://shorturl.asia/3YImo បន្ទាប់មកផ្ញើពាក្យសុំអាហារូបរកណ៍ និងឯកសារផ្សេងៗជា Hard Copy ចំនួន០៣ច្បាប់ ទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ) ឱ្យបានមុន ០៥ថ្ងៃនៃកាលបរិច្ឆេទចុងក្រោយនៃវគ្គនីមួយ​ៗ ។

បេក្ខជនដែលជាប់ជាបេក្ខភាពអាហារូបករណ៍នឹងទទួលបាន ការសិក្សាឥតគិតថ្លៃរហូតដល់ចប់ការសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព និងថ្លៃសំបុត្រយន្តហោះទៅមក ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://bit.ly/3D0TEbS ឬគេហទំព័រផ្លូវការរបស់ TICA ដែលមានឈ្មោះផ្លូវការ TICA Fellowship and Alumni ឬតាមEmail: tipp@mfa.mail.go.th ឬទាក់ទងទៅកាន់មន្ត្រីទទួលបន្ទុកនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទូរស័ព្ទលេខ ០៩៥ ៦២៤ ៨៩៥ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)