ភ្នំពេញ – ឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ នៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា កុមារអាយុក្រោម ២ឆ្នាំជាក្រុមងាយរងគ្រោះបំផុតនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដូចជា កុមារមានស្ថានភាពក្រិសក្រិន ស្គមស្គាំង និងបញ្ហាកង្វះមីក្រូសារជាតិផ្សេងៗជាដើម ។

ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារស្វែងយល់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ដើម្បីផ្សព្វផ្សាយព័ត៌មានសម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នករៀបចំគម្រោងកម្មវិធីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ និងវិស័យអាហារូបត្ថម្ភ ។ កម្មវិធីបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃចន្ទ នៅសណ្ឋាគាភ្នំពេញ មានវត្តមានចូលរួមពីតំណាងក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តទាំងប្រាំមួយ រួមមាន សៀមរាប ស្ទឹងត្រែង កំពង់ឆ្នាំង កំពត កំពង់ធំ និងរតនៈគិរី ព្រមទាំងបណ្តាអង្គការដៃគូ UNICEF, PLAN, GIZ, និងអង្គការ Helen Keller Cambodia ។
ឯកឧត្តម ជា សំណាង មានប្រសាសន៍បញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារអាយុក្រោម ២ឆ្នាំ កើតឡើងដោយសារការប្រើប្រាស់របបអាហារមិនបានត្រឹមត្រូវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតក្រៅពីវិស័យផ្គត់ផ្គង់ស្បៀង ដូចជា បញ្ហាការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ទម្លាប់ក្នុងការលាងសម្អាតដៃជាមួយនឹងសាប៊ូ ការបោសសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ។ ទន្ទឹមគ្នានេះ ការយល់ដឹងអំពីបញ្ហាអាហារូបត្ថម្ភចំពោះឪពុកម្តាយ ឬអ្នកដែលថែទាំកុមារនៅមានកម្រិត បញ្ហាម្តាយមិនបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធរយៈពេល ៦ខែ និងការបំប៉នអាហារបន្ថែមដល់កុមារមិនបានត្រឹមត្រូវ ។
“បញ្ហាទឹកស្អាតនិងអនាម័យ និងអាហារូបត្ថម្ភ ជាកង្វល់រួមទាំងអស់គ្នាដែលត្រូវចូលរួមដោះស្រាយដើម្បីសុខុមាលភាពកុមារកម្ពុជា ។ តាមការសិក្សាមួយនៅកម្ពុជាក្នុងខែឧសភា ២០១៦ ស្តីពីបន្ទុកសេដ្ឋកិច្ចនៃបញ្ហាកង្វះអាហារូបត្ថម្ភទៅលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ៥ឆ្នាំ បានរកឃើញថា កង្វះអាហារូបត្ថម្ភធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ ២៦៦ លានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង ១.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅប្រទេសកម្ពុជា”
ឯកឧត្តម ជា សំណាង

ឯកឧត្តម ជា សំណាង មានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសមួយដែលមានអត្រាខ្ពស់នៃកុមារដែលមានបញ្ហាក្រិសក្រិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ទិន្នន័យផ្លូវការ CDHS លើកទី៤ ឆ្នាំ២០១៤ ដែលបានរកឃើញថា កុមារកម្ពុជាដែលមានអាយុក្រោម ៥ឆ្នាំ មាន ៣២% ដែលរងគ្រោះក្រិសក្រិន, ១០% ស្គមស្គាំងនិង ២៤% មិនគ្រប់ទម្ងន់។
ចំពោះតួលេខកុមារក្រេសក្រិន ៣២% នេះជាសូចនាករមួយនៃបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ (Chronic under-nutrition) ហើយតួលេខ ៣២% នេះបានបង្ហាញថាមាន ១០% ខ្ពស់នៅក្នុងចំណោមកុមារនៅជនបទដែលមានអត្រាប្រេវ៉ាឡង់ ៣៤% ច្រើនជាកុមារនៅតាមទីប្រជុំជនដែលមានអត្រាប្រេវ៉ាឡង់តែ ២៤% ប៉ុណ្ណោះ ។ សម្រាប់គោលដៅថ្នាក់ជាតិឆ្នាំ២០២៣ កម្ពុជាប្តេជ្ញាបន្ថយអត្រាក្រិសក្រិនកុមារក្រោម ៥ឆ្នាំមកត្រឹម ២៥% ។
សូមជម្រាបថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលគិតគូរដល់អាហារូបត្ថម្ភជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិលើកទី២ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្របសម្រួលបង្កើតឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមយន្តការកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធក្នុងក្រុមការងារបច្ចេកទេសស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2023
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































