ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃសាធារណរដ្ឋប្រជាមាណិតចិនឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការផ្ដល់ជូនរបស់មន្ទីរអប់រំ តំបន់ស្វយ័ត និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅសាកលវិទ្យាល័យចំនួន៨រួមមាន Guangxi University ០១កន្លែង, Guangxi Normal University ០១កន្លែង, Guangxi University for Nationalities ០១កន្លែង, Guilin University of Technology ០១កន្លែង, Nanning Normal University ០១កន្លែង , Youjiang Medical University for Nationalities ០១កន្លែង, Guilin Medical University ០១កន្លែង និង Yulin Normal University ០១កន្លែង សរុបចំនួន០៨កន្លែង។

លក្ខខណ្ឌនៃការចុះឈ្មោះ បេក្ខជនស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៣៥ឆ្នាំ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អទាំងកម្លាំងកាយសម្បទា និងស្មារតី និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី២២ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ត្រូវមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អទាំងកម្លាំងកាយសម្បទា និងស្មារតី និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

ឯកសារចាំបាច់ដែលត្រូវបំពេញរួមមាន បង្កាន់ដៃទទួលពាក្យប្រឡង១ច្បាប់ ពាក្យសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប១ច្បាប់ រូបថត៤គុណ៦ ចំនួន៤សន្លឹក (ផ្ទៃខាងក្រោយពណ៌ស ថតថ្មី) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ច្បាប់ថតចម្លង) សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ(ច្បាប់ចម្លង០១ច្បាប់) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់នូវច្បាប់ដើម ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា/អត្តសញ្ញាណបណ្ណនិស្សិត (ថតចម្លង១ច្បាប់) ចំពោះបេក្ខជនជានិស្សិត និងលិខិតបញ្ជាក់ពីអង្គការចំពោះបេក្ខជនជាមន្ត្រីរាជការ។

កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តិនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដោយការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើវិញ្ញាសា ភាសាអង់គ្លេស ១ម៉ោង៣០នាទី និងវប្បធម៌ទូទៅ ១ម៉ោង ៣០នាទី។ សម្រាប់ថ្នាក់បរិញ្ញាបត្រនឹងប្រឡងទៅលើវិញ្ញាសា គណិតវិទ្យា ១ម៉ោង ៣០នាទី និងភាសាអង់គ្លេស ១ម៉ោង ៣០នាទី។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៤​ វេលាម៉ោង៤:០០ រសៀល នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ប្រហែល៥០ម៉ែត្រ)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...