ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើមដើម្បីសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសិង្ហបុរី ដូចជាសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) សាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី (SMU) និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងរចនាសិង្ហបុរី (SUTD) សម្រាប់ឆ្នាំ​២០២៣ ។

បេក្ខជនដែលអាចស្នើពាក្យសុំអាហារូបរកណ៍បាន ត្រូវតែជានិស្សិត ឬពលរដ្ឋកាន់លិខិតឆ្លងដែននៃប្រទេសប្រ៊ុយណេ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម ។ និស្សិត ឬពលរដ្ឋសិង្ហបុរីមិនមានសិទ្ធក្នុងការដាក់ពាក្យសុំអាហារូបករណ៍ឡើយ ។ បេក្ខជនដាក់ពាក្យត្រូវសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ និងត្រូវដាក់ពាក្យសុំចូលរៀននៅវិទ្យាស្ថានឧត្ដមសិក្សាណាមួយរបស់សិង្ហបុរីដែលបានផ្ដល់ជូនខាងលើ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងកាលបរិច្ឆេទរបស់សាលា ។ បេក្ខជនត្រូវមានភាពជាអ្នកដឹកនាំ មានសកម្មភាពក្នុងការសិក្សា មានប្រវត្តិការសិក្សាល្អ និងជាបុគ្គលដែលមានទំនួលខុសត្រូវ ។

អាហារូបករណ៍ផ្ដល់ជូនការគាំទ្រដល់បេក្ខជនដែលទទួលបានជ័យលាភីដូចជា ថ្លៃសិក្សា និងការចំណាយក្នុងកម្មសិក្សាផ្សេងៗ ថ្លៃសំបុត្រយន្តហោះ (ទៅសិង្ហបុរី និងត្រឡប់ទៅស្រុកកំណើតវិញក្រោយបញ្ចប់ការសិក្សា) ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ និងប្រចាំខែ ។ បេក្ខភាពអាហារូបរកណ៍នឹងត្រូវមានបម្រែសម្រួលអាហារូបករណ៍ដោយយោងទៅតាមលទ្ធផលការសិក្សាប្រចាំឆ្នាំ ។ ជាមួយគ្នានេះ និស្សិតត្រូវបំពេញការងារជាមួយក្រុមហ៊ុនដែលជាដៃគូសហការណ៍របស់អាហារូបករណ៍នៅប្រទេសសង្ហបុរី ឬនៅប្រទេសកំណើតរបស់ខ្លួនរយៈពេល៣ឆ្នាំក្រោយបញ្ចប់ការសិក្សា ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://abs.org.sg/dr-goh-keng-swee-scholarship ឬផ្ញើសំនួរទៅកាន់ GKS_Scholarships@abs.org.sg និងផ្ញើពាក្យសុំទៅកាន់ www.pscgateway.gov.sg/app/gks/account/uidsignin ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី15 ខែមីនា ឆ្នាំ 2023 វេលាម៉ោង 23:59 ម៉ោងនៅប្រទេសសិង្ហបុរី (UTC+08:00)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...