វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេស ៥២៥កន្លែង

ខេត្តពោធិ៍សាត់ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ (PIPP) ជ្រើសរើសសិស្ស-និស្សិត និងសាធារណជនឱ្យចូលសិក្សាដោយឥតបង់ថ្លៃ ចំនួន ៥២៥កន្លែង សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ។ គោលបំណងអាហារូបករណ៍នេះ ជួយដល់សិស្សានុសិស្សមានបំណងសិក្សាលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីប្រកបមុខរបបរសម្រាប់ទ្រទ្រង់ជីវភាព និងចៀសផុតពីការលំបាកនៅក្នុងជីវិត ។

មុខជំនាញសិក្សាសំខាន់ៗរួមមាន ទី១. បរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេស ឬកម្រិតវិស្វករ សិក្សារយៈពេល ៤ឆ្នាំ មុខជំនាញរួមមាន សំណង់ស៊ីវិល ២៥នាក់ អគ្គិសនី ៧៥នាក់ ព័ត៌មានវិទ្យា ២៥នាក់ ។ លក្ខខណ្ឌនៃការចូលរៀនបេក្ខជនត្រូវមានសញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រមានតម្លៃស្មើ និងមានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬឯកទេស ឬបរិញ្ញាបត្ររង ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិចពីរឆ្នាំលើមុខជំនាញ ។

ទី២. សញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យ ឬបរិញ្ញាបត្ររង សិក្សារយៈពេលពីរឆ្នាំ មុខជំនាញរួមមាន សំណង់ស៊ីវិល ២៥នាក់ អគ្គិសនី ១០០នាក់ ព័ត៌មានវិទ្យា ៥០នាក់ គណនេយ្យ និងហិរញ្ញវត្ថុ ២៥នាក់ មេកានិចរថយន្ត ២៥នាក់ និងជំនាញអេឡិចត្រូនិច ចំនួន ២៥នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាបេក្ខជនបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់) ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ។លើសពីនេះ បេក្ខជនត្រូវមានគុណសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ហើយត្រូវមានបទពិសោធន៍ការងារយ៉ាង ៣ឆ្នាំលើមុខជំនាញដដែល។

ទី៣. សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេល ១ឆ្នាំ មុខជំនាញរួមមាន  ការងារកំបោរ ២០នាក់ ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៥០នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ២០នាក់ កាថែទាំនិងជួសជុលរថយន្ត ២០នាក់ សេវាកម្មរចនាក្រាហ្វិកដោយកុំព្យូទ័រ ២០នាក់ និងអេឡិចត្រូនិច ចំនួន ២០នាក់ ។ លក្ខខណ្ឌនៃការចូលរៀនបេក្ខជនត្រូវបានរៀនចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឬវិញ្ញាបនបត្រស្ពានចម្លងបន្តជំនាញ ឬកម្រិតសមមូល ។ លើសពីនេះ បេក្ខជនត្រូវមានវិញ្ញាបនបត្រវិជ្ជាជីវៈ រួមទាំងបទពិសោធន៍ការងារយៈពេល ១ឆ្នាំយ៉ាងតិច និងបានបញ្ចប់មធ្យមសិក្សាបឋមភូមិ ឬបានឆ្លងកាត់វគ្គស្ពានចម្លង ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់រៀនជំនាញបច្ចេកទេស អាចចុះឈ្មោះចូលរៀនពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈតំណភ្ជាប់ https://forms.gle/RzzGHr1sz7eG3qNS6 ។ កាលបរិច្ឆេទចូលរៀននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។ អាសយដ្ឋាន ភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ខាងជើងវិទ្យាល័យពោធិ៍សាត់ចម្ងាយ ១០០ម៉ែត្រ ជាប់របងមជ្ឈមណ្ឌលប៊ុនរ៉ានីហ៊ុនសែន។ ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០១២ ៣៣២ ៨៧៦, ០១៦ ៥៤៨ ០៥៦,០៩៧ ៩១១ ៧០៨៦, ០១១ ៣២២ ៣៦៦ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...