ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ។ ការជ្រើសរើសធ្វើឡើង តាមរយៈកម្មវិធីផ្លាស់ប្ដូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា ឆ្នាំ២០២៥។

កម្មវិធីផ្លាស់ប្ដូរការបង្រៀននឹងជ្រើសរើស គ្រូបង្រៀនកម្រិតបឋមសិក្សា០២រូប គ្រូបង្រៀនមធ្យមសិក្សាបឋមភូមិ០២រូប គ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ០២រូប គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ០១រូប និង គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង០១រូប។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បតិ្ត ជាគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងជាគ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង, មានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ, មានបទពិសោធជាគ្រូបង្រៀន ឬជាគ្រូឧទ្ទេសយ៉ាងតិច២ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន, អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Microsoft Office ឬកម្មវិធីពាក់ព័ន្ធផ្សេងទៀតសម្រាប់គាំទ្រកិច្ចការបង្រៀន។ លើសពីនេះ ជាបុគ្គលដែលមានមនសិកាវិជ្ជាជីវៈ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារនៅប្រទេសកូរ៉េ មានបុគ្គលិកលក្ខណៈ និងក្រមសីលធម៌ល្អ អាចធ្វើការងារជាបុគ្គល និងជាក្រុម និងមានសុខភាពល្អ កាយសម្បទារឹងមាំ។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវបំពេញពាក្យសុំចុះឈ្មោះ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធរួមមាន ប្រវត្តិរូបជាភាសាអង់គ្លេស០១ច្បាប់ កម្រិតសញ្ញាបត្រដែលមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច០១ច្បាប់ វិញ្ញាបនបត្រផ្សេងៗ០១ច្បាប់(បើមាន) និង រូបថត៤x៦ ភ្ជាប់ជាមួយប្រវត្តិរូប ០១សន្លឹក ដោយបញ្ជូនទៅកាន់លោក ភា នូមាន្ត មន្ត្រីលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានអប់រំ តាមរយៈលេខទូរស័ព្ទ ឬ តេលេក្រាម ០១០ ៦០០ ២៩០ ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រាល់សំណុំឯកសាររបស់បេក្ខជន បេក្ខនារី នឹងត្រូវពិនិត្យ ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារី​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការធ្វើជម្រើសដំបូង (Shortlists)។ ចំពោះបេក្ខជន បេក្ខនារី ដែលជាប់ការធ្វើជម្រើសដំបូង ក្រសួងនឹងបន្តនីតិវិធីវាយតម្លៃ ធ្វើការសម្ភាសន៍ និងការធ្វើតេស្តប្រើកុំព្យូទ័រ ដោយគណៈកម្មការដឹកនាំ ជ្រើសរើស និងសម្របសម្រួល កម្មវិធីការផ្លាស់ប្ដូរគ្រូបង្រៀនអន្តរជាតិ កូរ៉េ-កម្ពុជា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​