ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា លើជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេល២៤ខែ នៅប្រទេសម៉ារ៉ុក។

កម្មវិធីសិក្សានឹងបណ្ដុះបណ្ដាលដល់យុវជនវ័យក្មេងនៅក្នុងចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍភាពជាអ្នកដឹកនាំ និងជំនាញវិជ្ជាជីវៈ ដើម្បីកសាងយុវជនឱ្យ​មានទំនួលខុសត្រូវ និងវិជ្ជាជីវៈ និងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។

រូបភាពពី Facebook: ICESCO in English

លក្ខខណ្ឌនៃការដាក់ពាក្យក្នុងកម្មវិធី ICESCO Young Professionals ៖ ជាសាសនិកឥស្លាម​ មានអាយុតិចជាង៣៥ឆ្នាំ (គិតចាប់ពីថ្ងៃចាប់ផ្ដើមសុំពាក្យ) មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងត្រូវមានជំនាញភាសាអង់គ្លេស ឬភាសាបារាំង ឬភាសាអារ៉ាប់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយឯកសារពាក្យសុំរួមមាន CV ជាភាសាអង់គ្លេស បារាំង ឬអារ៉ាប់ ច្បាប់ចម្លងសញ្ញាបត្រសិក្សា និងប្រតិបត្តិពិន្ទុ ច្បាប់ចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ច្បាប់ចម្លងសំបុត្របញ្ជាក់កំណើត។ សម្រាប់បេក្ខជនដែលបានស្នើពាក្យអាហារូបករណ៍នឹងត្រូវបានធ្វើតេស្តសរសេរ និងសម្ភាសន៍តាម Online ។

រូបភាពពី Facebook: ICESCO in English

បេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យអាចចូលតាមរយៈ https://icesco.org/cm1c ឬផ្ញើព័ត៌មានផ្សេងៗទៅកាន់ Email: rh@icesco.org ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://icesco.org/en/2024/12/24/applications-open-for-the-24-month-second-edition-of-icescos-young-professionals-programme/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។