អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ នៅ​ទីក្រុង​ហ្វូគូអូកា ប្រទេស​ជប៉ុន។ ក្នុង​នោះ​សិស្ស​ចំនួន​បួន​នាក់ (ស្រី២នាក់ និងប្រុស២នាក់) នឹង​ត្រូវ​ជ្រើសរើស ដើម្បី​ផ្លាស់ប្ដូរ​វប្បធម៌ លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាងកុមារ​មកពី​៤០ប្រទេស​ផ្សេងៗ​ក្នុង​តំបន់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ​ យុវជន និង​កីឡា មានប្រសាសន៍​ថា កិច្ច​ប្រជុំ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) បង្កើត​ឡើង​ចាប់តាំង​ពីឆ្នាំ១៩៨៩ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​រវាង​កុមារ​ក្នុងតំបន់​ឱ្យមាន​ភាព​ស្និតស្នាល និង​អភិវឌ្ឍ​សមត្ថភាព​កុមារឱ្យ​យល់ដឹង​អំពី​វប្បធម៌ អរិយធម៌ និង​ទម្លាប់​ក្នុងការ​រស់នៅ​របស់​កុមារតាម​ប្រទេស​នីមួយៗ។ សម្រាប់​កម្ពុជា​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នេះ​នៅ​ឆ្នាំ២០១១ ដោយ​មានកុមារ​ចំនួនពី​៤​ទៅ៦​នាក់ចូលរួម​ក្នុង​កម្មវិធី​នេះ ជា​រៀងរាល់​ឆ្នាំ។

យ៉ាងណាក៏ដោយ​សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសប្រតិភូកុមារសម្រាប់ឆ្នាំនេះ រួមមាន បេក្ខជន​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ, កំពុងសិក្សា​តាមគ្រឹះ​ស្ថានរដ្ឋ និងឯកជន, ត្រូវមាន​ថ្ងៃខែឆ្នាំ​កំណើត ចន្លោះ​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ (អាយុ១០-១១ឆ្នាំ) និង​រ៉ាប់រង​ការ​ចំណាយ​ចុះឈ្មោះ​ចូលរួម​កម្មវិធី​ដោយ​ខ្លួន​ឯង។

អគ្គនាយកដ្ឋាន​យុវជន នឹង​ជ្រើសរើស​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជួប​មនុស្សថ្មីៗ, អាច​ចែករំលែក​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ក្នុងតំបន់, មាន​ចិត្តរំភើប​នឹង​ការ​ភ្លក់​រសជាតិ​អាហារ និង​បទពិសោធន៍​ថ្មីៗ, ក្លាហាន​ចាកចេញ​ពី​តំបន់​សុខ​ស្រួល​របស់ខ្លួន និងមិនត្រូវ​បន្តដំណើរ​កម្សាន្ត​ពេល​ដល់​ថ្ងៃកំណត់។

សម្រាប់​អត្ថប្រយោជន៍​ដែល​បេក្ខជន​ទទួល​បាន​រួមមាន ចូលរួម​កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ​ដោយ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់ APCC, ទទួលបាន​សំបុត្រ​យន្តហោះ​ទៅមកពី​ភ្នំពេញ​ទៅទីក្រុង​ហ្វូគូតា, ការធ្វើ​ដំណើរ​ក្នុង​ប្រទេសជប៉ុន តាមការ​កំណត់​ដោយ APCC ឬក្រុម​គ្រួសារ​ម្ចាស់ផ្ទះ, ការ​ស្នាក់នៅ​ក្នុង​ប្រទេស​ជប៉ុន ឬ​នៅ​បរទេស ដូច​ដែល​បាន​កំណត់​ដោយ APCC ឬ​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ និង​ទទួល​បាន​អាហារ​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ទីក្រុងហ្វូគូអូកា។

បេក្ខជន​ដែល​ចាប់អារម្មណ៍​ចង់ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិច (APCC) ដែល​នឹងធ្វើឡើង​ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅ​ទីក្រុង​ហ្វូគូកា ប្រទេសជប៉ុន អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://rebrand.ly/APCC2025 ។ ​កាលបរិច្ឆេទផុតកំណត់​ទទួលពាក្យ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ នាទី​ល្ងាច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *