អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៦៧កន្លែង និងថ្នាក់បណ្ឌិត៣៦កន្លែងសិក្សានៅមហាវិទ្យាល័យចំនួន ១៥។

ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រួមមាន វិស្វកម្មចរាចរណ៍ និងដឹកជញ្ជូន, វិស្វកម្ម​សំណង់​ស៊ីវិល, វិស្វករ​អគ្គិសនី, វិស្វកម្មផ្លូវ និងផ្លូវដែក, ការធ្វើផែនការទីក្រុង និងជនបទ, វិទ្យាសាស្ត្រប្រព័ន្ធ, វិស្វកម្មដឹកជញ្ជូន និងការគ្រប់គ្រង, ការគ្រប់គ្រងពាណិជ្ជកម្ម, ភាសាបរទេស និងអក្សរសាស្ត្រ, និង ការបកប្រែ​ភាសាអង់គ្លេស។ ជំនាញសម្រាប់ថ្នាក់បណ្ឌិតរួមមាន ការគ្រប់គ្រងផែនការដឹកជញ្ជូន, ថាមពលដឹកជញ្ជូន និងវិស្វកម្មបរិស្ថាន, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មផ្លូវល្បឿនលឿន និងផ្លូវដែក, វិទ្យាសាស្ត្រប្រព័ន្ធ, ការគ្រប់គ្រងពាណិជ្ជកម្ម, និង ការគ្រប់គ្រងសហគ្រាស។

មហាវិទ្យាល័យទាំង១៥ដែលអាហារូបករណ៍ផ្ដល់ជូនសិក្សារួមមាន School of Electronic and Information Engineering (សាលាអេឡិចត្រូនិច និងវិស្វកម្មព័ត៌មាន) School of Computer and Information Technology (សាលាកុំព្យូទ័រ និងព័ត៌មានវិទ្យា) School of Economics and Management(សាលាសេដ្ឋកិច្ច និងការគ្រប់គ្រង) School of Traffic and Transportation (សាលាចរាចរណ៍ និងដឹកជញ្ជូន) School of Civil Engineering (សាលាវិស្វកម្មសំណង់ស៊ីវិល) School of Mechanical Electronic and Control Engineering (សាលាវិស្វកម្មអេឡិចត្រូនិច និងមេកានិក) School of Electrical Engineering (សាលា​វិស្វកម្ម​អគ្គិសនី)​ ។ School of Mathematics and Statistics (សាលាគណិតសាស្រ្ត និងស្ថិតិ) School of Physical Science and Engineering (សាលាវិទ្យាសាស្ត្ររូបវិទ្យា និងវិស្វកម្ម) School of Languages and Communication Studies(សាលាភាសា និងការសិក្សាទំនាក់ទំនង) School of Software Engineering (សាលាវិស្វកម្មសូហ្វវែរ) School of Architecture and Design(សាលារចនា និងស្ថាបត្យកម្ម) Law School(សាលាច្បាប់) School of Environment(សាលាបរិស្ថាន) និង School of System Science(សាលាវិទ្យាសាស្រ្តប្រព័ន្ធ)។

លក្ខខណ្ឌជ្រើសរើស ជាសិស្ស-និស្សិតដែលមិនមានសញ្ជាតិចិន មានសុខភាពល្អ មានចំណេះដឺងភាសាចិន HSK5 ដែលមានពិន្ទុសរុបលើសពី១៨០ ឬមានបទពិសោធន៍សិក្សាចិនពីមុនមក មានចំណេះដឹងភាសាអង់គ្លេស IELTS ៦.០ ឡើងទៅ ឬ TOEFL ៨០ឡើងទៅ។ បេក្ខជនស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុមិនលើសពី៣៥ឆ្នាំ និងថ្នាក់បណ្ឌិតមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុមិនលើសពី៤០ឆ្នាំ។

ដើម្បីដាក់ពាក្យបេក្ខជនត្រូវបំពេញបែបបទដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលចិនតាមរយៈ http://www.campuschina.org  (ប្រភេទកម្មវិធី B, BJTU Agency Number: 10004) ហើយទាញយកទម្រង់ពាក្យសុំ។ បន្ទាប់មកបំពេញពាក្យនៅ BJTU International Student Service System តាមរយៈ https://bjtu.17gz.org  ហើយបង់ថ្លៃពាក្យសុំ។

ជាមួយគ្នានេះបេក្ខជនតម្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ទម្រង់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលចិន លិខិតឆ្លងដែន សញ្ញាបត្រឬវិញ្ញាបនបត្រពាក់ព័ន្ធខាងលើដែលបានបញ្ជាក់ ផែនការសិក្សា (Study Plan)ច្រើនជាង១០០០ពាក្យ។ លិខិតអនុសាសន៍២ច្បាប់ពីសាស្ត្រាចារ្យ ឬសាស្ត្រាចារ្យរង វិញ្ញាបនបត្រគ្មានដែនកំណត់ត្រាព្រហ្មទណ្ឌមានសុពលភាព។   សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ http://cie.bjtu.edu.cn/en/admission/scholarship-288.shtml?name=Scholarship ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។