អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ និងថ្នាក់បរិញ្ញាបត្ររង រយៈពេល២ឆ្នាំ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមានជំនាញជីវបច្ចេកវិទ្យានិងសេណេទិករុក្ខជាតិ , សាកវិប្បកម្ម, វិទ្យាសាស្ត្រព្រៃឈើ/រុក្ខកម្ម, ជលផល, វិទ្យាសាស្ត្របរិស្ថាន, វេជ្ជសាស្ត្រ/បសុព្យាបាល, ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម, សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង, វិទ្យាសាស្ត្រកែច្នៃអាហារ, អាហារូបត្ថម្ភ និងសុខភាព, ព័ត៌មានវិទ្យាកសិកម្ម និងវិស្វកម្មកសិកម្ម ។

អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ជាបុគ្គលដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត  (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថា បានចូលរួមសកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន(មានគំនូរ) និងបំពេញកិច្ចសន្យាខិតខំរៀនសូត្រ ដោយគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ និងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ។ ជាមួយគ្នានេះ បេក្ខជនដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានអាទិភាពក្នុងការទទួលបានអាហារូបករណ៍ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមធ្វើការស្នើសុំពាក្យអាហារូបករណ៍តាមរយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ(បណ្ណាគារកម្ពុជា) ដោយលេខទំនាក់ទំនង ០៩៦ ៨៦៩ ៦៦៦៥ ។

ជម្រើសទី២ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ រួច Scan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើចូល Page និងជម្រើសទី៣ តាមរយៈTelegram របស់ក្រុមការងារងាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយឯកសារ រួចScan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើទៅកាន់តេឡេក្រាមក្រុមការងារតាមរយៈលោក រ៉ាត់ រ៉ាទី ០៩៦ ៨៦៩ ៦៦៦៥, កញ្ញា លី សុគន្ធា ០១៧ ៦៨៤ ៨៨១, និងលោក ម៉ៅ រិទ្ធច័ន្ធសំណាង ០៩៦ ៥៩១ ៦៩៤២ ។

ចាប់ទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។