ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​រដ្ឋាភិបាល​ចិន CSC, 2025-Skilk Road Program សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សិក្សា​នៅ​ទីក្រុង​ប៉េកាំង, ខេត្តក្វាងទុង, ខេត្តជាំងស៊ូ, ខេត្តហ៊ូណាន, ខេត្តក្វាងស៊ី និង​ខេត្ត​ហ៊ឺប៉េ នៃសាធារណរដ្ឋប្រជាមានិតចិន។

អត្ថប្រយោជន៍​ទទួលបាន​ពីអាហារូបករណ៍​រួមមាន ៖ ថ្លៃសាលា, ថ្លៃស្នាក់នៅ, ប្រាក់ខែ ២៥០០យ័ន សម្រាប់ថ្នាក់បរិញ្ញាបត្រ និង ៣០០០យ័ន សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្លៃធានា​រ៉ាប់រង។

ឯកសារតម្រូវសម្រាប់ការស្នើសុំ​អាហារូបករណ៍ ៖ ១.លិខិតឆ្លងដែន, ២.សញ្ញាបត្រ (បាក់ឌុប/បរិញ្ញាបត្រ), ៣. ព្រឹត្តិបត្រពិន្ទុ, ៤.ប្រវត្តិរូប CV, ៥.ផែនការសិក្សា, ៦.លិខិតអនុសាសន៍ ២ច្បាប់, ៧.លិខិតបញ្ជាក់កិរិយាមាយាទ, ៨.ឯកសារពិនិត្យសុខភាព, ៩.HSK3/4 ឡើង (ចាំបាច់បំផុត) និង វិញ្ញាបនបត្រផ្សេងៗ (បើមាន)។

ជំនាញដែលផ្តល់សម្រាប់ការសិក្សា​រួមមាន ៖ Business Administration, Clinical Medicine, Pharmacy, Stomatology, Civil Engineering, Painting, Animation, Art Management, Digital Media Arts, Visual Communication Design, IT។

សម្រាប់បេក្ខជន​ដែលមាន​បំណង​ស្នើ​សុំអាហារូបករណ៍ សូមយក​ឯកសារ​មក​ដាក់ផ្ទាល់​នៅ​ការិយាល័យ​ប្រឹក្សាយោបល់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន នៅ​ជាន់ទី៣ បន្ទប់០០៥/០០៦ ក្នុងអាគារទីស្នាក់ការ​កណ្តាល​សមាគម​សម្ព័ន្ធខ្មែរ​ចិន​នៅកម្ពុជា ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការស្នើ​សុំ​តាមអនឡាញ សូម​ឱ្យ​បានមុន​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់ Telegram : 099 985 987៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *