អាហារូបករណ៍ស្នាក់នៅ ១៤កន្លែងនៅរាជធានី​សម្រាប់និស្សិតបុរស

ភ្នំពេញ – កម្មវិធីលំនៅឋាននិស្សិតឆ្នាំ២០២២ រៀបចំដោយសមាគមទាយាទខ្មែរនឹងផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅដល់និស្សិតបុរសដែលមកបន្តការសិក្សា​​នៅរាជធានីភ្នំពេញ ។ អាហារូបករណ៍កន្លែងស្នាក់នៅនេះផ្ដល់ជូនសម្រាប់និស្សិតបុរសដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងឆ្នាំទី២ តែប៉ុណ្ណោះ ។

អាហារូបករណ៍នេះ នឹងផ្ដល់ជូនដល់និស្សិតបុរសចំនួន ១៤កន្លែង សម្រាប់និស្សិតដែលមានលក្ខខណ្ឌរួមមាន ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រទាំងបង់ថ្លៃ និងអាហារូបករណ៍​ឆ្នាំទី១ និងទី២ បេក្ខភាពជាបុរសដែលមកពីតាមបណ្ដាខេត្ត មានក្រមសីលធម៌ល្អ និងមានស្ថានភាពគ្រួសារខ្វះខាត ។

បេក្ខភាពស្នើសុំអាហារូបករណ៍នេះនឹងត្រូវឆ្លងកាត់ការម្ភាសពីសមាគម និងត្រូវរៀបចំលិខិតស្នើសុំអាហារូបករណ៍មាន ពាក្យកន្លែងស្នាក់នៅ១ច្បាប់ ជី​វប្រវត្តិសង្ខេប១ច្បាប់ លិខិតបញ្ជាក់ស្ថានភាពគ្រួសារ ឬបណ្ណក្រីក្រ១ច្បាប់(បើមាន) លិខិតបញ្ជាក់ការសិក្សា០១ច្បាប់ ។​ លើសពីនេះមាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ០១ច្បាប់ សៀវភៅគ្រួសារ​ឬសៀវភៅស្នាក់នៅ០១ច្បាប់ និងរូបថតដែលមិនមានពាក់វែនតា និងថតថ្មីចំនួន០១សន្លឹក (ផ្ទៃខាងក្រោយពណ៌ខៀវ) ។

សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចទាក់ទងទងកាន់សមាគមផ្ទាល់តាមរយៈតំណភ្ជាប់ https://form.gle/MMAXaaGR4A5sL9uv6 ឬ០៩៩ ៤៩៣ ៤១៨/ ០១១ ៣៨៧ ៥៣៩/ ០៦៨ ៣៥៥ ៨៩៩ ។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥:០០ ល្ងាច ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។