អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ដែល​ផ្ដល់​ជូន​លើការ​សិក្សា​ជំនាញ​ផ្សេងៗគ្នា។

លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រឡង​ប្រជែង​អាហារូបករណ៍ ជា​បេក្ខជន​ទូទាំង​ប្រទេស ជា​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​មាន​សញ្ញាបត្រ​សមមូល មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បន្តការសិក្សា ខិតខំរៀនសូត្រ គោរព​តាម​ការណែនាំ និង​ទទួល​យក​លក្ខខណ្ឌ​ដែល​មាន​ចែង​របស់​គណៈកម្មាធិការ អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា។

លក្ខខណ្ឌ​នៃការ​ជ្រើសរើស និង​ទទួល​បាន ៖ បេក្ខជន​ត្រូវ​ឆ្លងកាត់​២ដំណាក់កាល ដោយ​ដំណាក់​កាលទី១ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ប្រឡង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (រាជធានី​ភ្នំពេញ) ដោយ​ផ្ទាល់ និង​ដោយ​អនុលោម​តាម​នីតិវិធី​របស់​វិទ្យាស្ថាន។ ដំណាក់កាល​ទី២ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​ជាមួយ​គណៈកម្មាធិការ​អាហារូបករណ៍ ដោយ​បំពេញ​ព័ត៌មាន​តាម​រយៈអនឡាញ​ដោយ​ចូល​ទៅ​កាន់ https://reg.amt.live/web/signup និង​ភ្ជាប់​ឯកសារ​តម្រូវ​ការ​ដាក់​ពាក្យ​មួយ​ចំនួន។ ឯកសារ​ភ្ជាប់​រួមមាន វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សាទុតិយភូមិ (ត្រូវ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ជាផ្លូវការ) ឬ​បញ្ជី​រាយនាម​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (មាន​លំដាប់​ពិន្ទុ) ១ច្បាប់ ច្បាប់​ថត​ចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬ​សេចក្ដី​ថតចម្លង​សំបុត្រ​បញ្ជាក់​កំណើត១ច្បាប់ និង​ច្បាប់​ថត​ចម្លង​សលាកបត្រ​ឯកត្តជន ឬ​បង្កាន់ដៃ​ទទួល​ពាក្យប្រឡង​ចេញ​ដោយ​វិទ្យាស្ថាន ១ច្បាប់។

បេក្ខជន​ដែល​មាន​បំណង​ទទួល​បាន​អាហារូបករណ៍​ត្រូវ​អនុវត្ត​ការ​ដាក់​ពាក្យ​នៅ​ដំណាក់​កាលទី១ ជាមុន បន្ទាប់​មក​ទើប​ដាក់​ពាក្យ​នៅ​ដំណាក់​កាល​ទី២។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ​អាហារូបករណ៍​ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​រៀង​រាល់​ថ្ងៃចន្ទ-សុក្រ វេលា​ម៉ោង​៨ព្រឹក-៥ល្ងាច។

ចាប់​ទទួល​ពាក្យ​ពីថ្ងៃផ្សាយ​ដំណឹង​នេះ​រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលា​ម៉ោង៥រសៀល។ កាល​បរិច្ឆេទ​នៃការប្រឡង​នៅថ្ងៃទី២៧​ ខែ​វិច្ឆិកា ឆ្នាំ២០២៤ នៅ​មណ្ឌល​ប្រឡង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (រាជធានី​ភ្នំពេញ) ស្ថិត​នៅ​មហាវិថី​សហព័ន្ធរុស្សី សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...