អ្នក​ជំនាញ​ ​៖​ ​កម្ពុជា​ចាប់​ផ្ដើម​ស្គាល់​ ​AI​ ​កាន់តែ​ច្រើន​ ​ប៉ុន្តែ​កម្រិត​ប្រើប្រាស់​នៅ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​បម្លែង​អាជីវកម្ម​

​ខណៈ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​កំពុង​ក្លាយ​ជា​បច្ចេកវិទ្យា​ស្នូល​ដែល​ជំរុញ​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ ​និង​ទីផ្សារ​ការងារ​នៅ​ទូទាំង​ពិភពលោក​ ​អ្នក​ជំនាញ​ ​AI​ ​កម្ពុជា​មើល​ឃើញ​ថា​ ​ប្រជាពលរដ្ឋ​ ​និង​ស្ថាប័ន​ក្នុង​ប្រទេស​កំពុង​ចាប់​ផ្ដើម​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​កាន់តែ​ច្រើន​ ​ប៉ុន្តែ​កម្រិត​នៃ​ការ​ប្រើប្រាស់​នៅ​មិន​ទាន់​ឈា​នដល់​ដំណាក់កាល​ដែល​អាច​បញ្ចូល​ ​AI​ ​ទៅ​ក្នុង​ដំណើរការ​អាជីវកម្ម​បាន​ពេញលេញ​នៅឡើយ​ទេ​។​

​លោក​ ហ៊ឹន ​សុភាព​ ​គ្រូ​បណ្ដុះបណ្ដាល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​និង​ជា​អ្នកបង្កើត​ប្រព័ន្ធ​បញ្ញា ​(​Intelligent​ ​System​) ​បាន​ប្រាប់​ ​AMS​ ​ថា​ ​តាមរយៈ​បទពិសោធន៍​បណ្ដុះបណ្ដាល​នៅ​តាម​ក្រុមហ៊ុន​ ​និង​សាកលវិទ្យាល័យ​នានា ​លោក​សង្កេតឃើញ​ថា​ ​អក្ខរកម្ម​ ​AI​ ​របស់​កម្ពុជា​នៅ​មាន​កម្រិត​ ​បើ​ធៀប​នឹង​ប្រទេស​ដែល​កំពុង​នាំមុខ​ក្នុង​វិស័យ​នេះ​។​

​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​អ្នកប្រើប្រាស់​ភាគ​ច្រើន​នៅ​កម្ពុជា​នៅតែ​ប្រើ​ ​AI​ ​ក្នុង​ទម្រង់​សួរ​ឆ្លើយ​ ​ឬ​ជួយ​ការងារ​ទូទៅ​ប៉ុណ្ណោះ​ ​ខណៈ​ការ​ប្រើប្រាស់​កម្រិត​ខ្ពស់​ ​ដូចជា​ការ​ភ្ជាប់​ ​AI​ ​ទៅ​ក្នុង​ប្រព័ន្ធ​អាជីវកម្ម​ ​និង​ដំណើរ​ការងារ​ស្វ័យប្រវត្តិ​ ​នៅ​មាន​តិចតួច​នៅឡើយ​។​

​អ្វី​ដែល​យើង​ប្រើ​បច្ចុប្បន្ន​នេះ​នៅ​កម្រិត​ទូទៅ​នៅឡើយ​។ ​ការ​យក​ ​AI​ ​ទៅ​ភ្ជាប់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ ​ឬ​ដំណើរការ​អាជីវកម្ម​ពេញលេញ​ ​នៅ​មិន​ទាន់​មាន​ទូលំទូលាយ​ទេ ​លើកលែងតែ​ស្ថាប័ន​ធំ​ៗ​មួយ​ចំនួន​ ​ដូចជា​វិស័យ​ធនាគារ​ ​ដែល​មាន​ធនធាន​ ​និង​អ្នក​ជំនាញ​គ្រប់គ្រាន់​

​ទោះជា​យ៉ាងណា​ ​លោក​កត់សម្គាល់​ថា​ ​ការ​យល់ដឹង​ និង​ការ​ចាប់អារម្មណ៍​លើ​ ​AI​ ​នៅ​កម្ពុជា​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​២០២៦​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។ ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ចាប់​ផ្ដើម​ស្គាល់​ ​និង​ប្រើប្រាស់​ឧបករណ៍​ ​AI​ ​ដូចជា​ ​ChatGPT​, ​DeepSeek​, ​Claude​ ​និង​ ​Gemini​ ​ជាដើម​។

​លោក​មានប្រសាសន៍​ថា​ ក្រៅពី​ការ​ប្រើប្រាស់​ទូទៅ​ ​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​កម្មវិធី​ ​(​Application​) ​និង​ដំណោះស្រាយ​ឌីជីថល​ដែល​មាន​ ​AI​ ​ជា​ផ្នែក​សំខាន់​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​។​

​ជុំវិញ​អនាគត​ ​AI​ ​នៅ​កម្ពុជា​ ​លោក​ ហ៊ឹន ​សុភាព​ ​មាន​សុទិដ្ឋិនិយម​ថា​ ​កម្ពុជា​នឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​បាន​ប្រហាក់ប្រហែល​ប្រទេស​ដទៃ​ ​ព្រោះ​ ​AI​ ​ជា​បច្ចេកវិទ្យា​ដែល​រីក​សាយភាយ​យ៉ាង​ឆាប់រហ័ស​ និង​អាច​ចូល​ដំណើរការ​បាន​សម្រាប់​មនុស្ស​គ្រប់​ទីកន្លែង​។

​ទោះជា​យ៉ាងណា​ ​លោក​បាន​គូស​បញ្ជាក់​ថា​ ​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​មិន​មែន​ជា​ការ​ប្រើប្រាស់​ ​AI​ ​នោះ​ទេ​ ​ប៉ុន្តែ​ជា​សមត្ថភាព​ក្នុង​ការ​បង្កើត​ ​និង​អភិវឌ្ឍ​ ​AI​ ​ដោយ​ខ្លួនឯង​។​

​លោក​ពន្យល់​ថា​ ​កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ ​ដូចជា​ ​មជ្ឈមណ្ឌល​ទិន្នន័យ​ (​Data​ ​Center​) ​ថាមពល​សម្រាប់​ដំណើរការ​ប្រព័ន្ធ​កុំព្យូទ័រ​កម្រិត​ខ្ពស់​ ​និង​ឧបករណ៍​ ​GPU​ ​ដែល​ចាំបាច់​សម្រាប់​ការ​បណ្ដុះបណ្ដាល​ និង​អភិវឌ្ឍ​គំរូ ​AI​ ​ក្នុង​ស្រុក​។​

​លើស​ពី​នេះ​ កម្ពុជា​ក៏​នៅ​ខ្វះ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ ​AI​ ​កម្រិត​អនុវត្ត​ជាក់ស្ដែង​ ​ដែល​អាច​រចនា ​អភិវឌ្ឍ​ ​និង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ ​AI​ ​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់លាក់​ក្នុង​សង្គម​ ​និង​សេដ្ឋកិច្ច​ផង​ដែរ​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​វិនិយោគ​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ​គឺជា​កត្តា​គន្លឹះ​ដែល​នឹង​កំណត់​ថា​ ​កម្ពុជា​អាច​ផ្លាស់ប្ដូរ​ពី​ប្រទេស​ “​អ្នកប្រើប្រាស់​ ​AI​” ​ទៅជា​ប្រទេស​ដែល​មាន​សមត្ថភាព​បម្លែង​ និង​បង្កើត​ម៉ូដែល​ ​AI​ ​ផ្អែក​លើ​សង្គម​ វប្បធម៌​ ​គុណ​តម្លៃ​ ​ភាសា​អក្សរសាស្ត្រ​ខ្មែរ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...