ចិញ្ចឹមកូនឱ្យវៃឆ្លាត ផ្តើមចេញពីចរឹកអប់រំវិជ្ជមានរបស់ម្តាយឪពុក

ឪពុកម្តាយភាគច្រើនខិតខំចិញ្ចឹមកូនឱ្យក្លាយទៅជាក្មេងមានសមត្ថភាព កូនមានភាពវៃឆ្លាត រៀនពូកែ និងមានចរឹកលក្ខណៈល្អ។​ បច្ចុប្បន្នឪពុកម្តាយតែងព្យាយាមរកវិធីសាស្រ្តគាំទ្រ​គ្រប់យ៉ាងដើ​ម្បីជួយកូនរបស់ខ្លួនឱ្យទទួលបានជោគជ័យក្នុងការសិក្សា ក៏ប៉ុន្តែសម្រាប់អ្នកជំនាញអប់រំកុមារយល់ឃើញថា ប្រសិនចង់​ចិញ្ចឹមកូនឱ្យវៃឆ្លាតត្រូវផ្តើមចេញពីចរឹកលក្ខណៈគំរូរបស់ឪពុកម្តាយជាមុនសិន។ បន្ថែមលើនេះម្តាយឪពុកត្រូវបញ្ចូលការគាំទ្រលើកទឹកចិត្តកូន ការលេងតន្ត្រី ការគូគំនូរ លេងល្បែងកម្សាន្ត​ច្នៃប្រឌិតផ្សេងៗក្នុងគ្រួសារ។ សកម្ម​ភា​ពទាំងនេះនឹងធ្វើឱ្យសមត្ថភាពកូនខួរក្បាលរបស់កូនឈ្លាសវៃ និងបែបវិជ្ជមាននៅក្នុងដំណើរជីវិតរបស់ពួកគេ​។ នេះបើតាមការចុះផ្សាយរបស់ wikihow ។

១. ការលើកទឹកចិត្តឱ្យមានទម្លាប់អាន ៖ នៅពេលដែលអ្នកអានសៀវភៅឱ្យកូនរបស់អ្នកស្តាប់ជារៀងរាល់ថ្ងៃ វាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេ​ ដោយសារការអានអាចជួយឱ្យកូនរបស់លោកអ្នកមានភាពឆ្លាតវៃ មានការចង់ចាំល្អ និងមានលំនឹងអារម្មណ៍ល្អគ្រប់ស្ថានភាព។ នៅពេលដែរកូនរបស់អ្នកធំអាចអានបានដោយខ្លួនឯង ពួកគេអាចជ្រើសរើសសៀ​វ​ភៅ​អានដោយខ្លួនឯង ហើយពេលនោះហើយកូនៗរបស់អ្នកប្រាកដជាស្រឡាញ់នូវអ្វីដែលពួកគេបានទទួលដោយផ្តើមចេញពីការអប់រំបែបវិជ្ជមានរបស់ម្តាយឪពុក។

២. ការនិយាយអំពីសៀវភៅ ៖ សម្រាប់កូនៗរបស់លោកអ្នកដែលនៅតូចៗ អ្នកអាចសួរអំពីអ្វីដែលពួកគេបានមើលឃើញនៅលើសៀវភៅនោះ។ សម្រាប់កូនធំៗ អ្នកអាចនិយាយអ្វីដែរពួកគេគិតអំពីសៀវភៅនោះ ឬសួរនាំពួកគេពីប្រតិកម្មដែលមានចំពោះខ្លឹមសារក្នុងសៀវភៅ។ ប្រសិនបើឪពុកម្តាយអាចបង្កើតការអានឱ្យក្លាយជាចំណុចស្វែងរកគំនិត នោះអ្នកនឹងអាចបណ្តុះគំនិតកូនៗរបស់អ្នកឱ្យរីកចម្រើនបានឆាប់រហ័សបំផុត​។

គន្លឹះងាយៗនៅពេលអានសៀវភៅជាមួយកូន អ្នកអាចសួរសំណួរទៅកាន់ពួកគេ ឧទាហរណ៍ តើសត្វនេះហៅថាយ៉ាងម៉េចកូន​? តើសត្វនិងចូលចិត្តស៊ីអ្វី? វារស់នៅទីកន្លែងណា? ទន្ទឹមគ្នានេះ អ្នកអាចបង្ហាញចំណាប់អារម្មណ៍ទៅលើអំណានកូនធំៗដោយសួរពួកគាត់ កូនកំពុងអានសៀវភៅអ្វី ឬតើកូនចូលចិត្តចំណុចអ្វីជាងគេក្នុងសាច់រឿងនេះ? កុំភ្លេចសួរសំណួរអំពីសៀ​វ​ភៅ​ដែរពួកគេទើបតែអានរួច​ តើកូនរៀនបានអ្វីអំពីសៀវភៅនេះ? តើកូននឹងសម្រេចចិត្តដូចតួអង្គក្នុងសាច់រឿងដែរឬអត់កូន?

៣. និយាយអំពីរឿងរ៉ាងជីវិតរាល់ថ្ងៃឱ្យកូនស្តាប់ ៖ មិនធ្ងន់ធ្ងរនោះទេ ហើយក៏មិនមែនជារឿងអាក្រក់ដែរដែលឪពុកម្តាយនិយាយពីរឿងរ៉ាវជីវិតឱ្យកូនស្តាប់។ និយាយបែបសាមញ្ញៗ​អំពីជីវិតប្រចាំថ្ងៃដែរមើលទៅដូចជារឿងសម្រាប់មនុស្សធំពេញវ័យ។ និយាយពីប្រវត្តិដូនតា ឬវង្សត្រកូល ឬប្រវត្តិអស្ចារ្យនៃជីតា ឬសាច់ញាតិ។ កុមារកំពុងរៀនអំពីដំណើរការរបស់ពិភពលោក ដូច្នេះហើយអ្វីគ្រប់យ៉ាងហាក់បីដូចជាថ្មីនិងគួរឱ្យរំភើបសម្រាប់ពួកគេ។ ប្រាប់កូនៗអំពីជីវិតរបស់អ្នក ឬក៏ប្រាប់ពួកគេថាអ្នកធ្វើអ្វីខ្លះកំឡុងពេលដើរផ្សា នោះកូនរបស់លោកអ្នកនឹងរៀនបានពីអ្វីដែលអ្នកបានចែករំលែកដោយនឹកស្មានមិនដល់។

កុំភ្លេចចំណុចនេះ អ្នកគួរតែសួរសំណួរដែលអាចឱ្យកូនរបស់អ្នកនិយាយចេញពីអារម្មណ៍ គំនិតយោបល់ និងការគិតរបស់ពួកគេនិងតាមដានយ៉ាងយកចិត្តទុកដាក់។ សួរពួកគេពីមូលហេតុអ្វីបានគេគិតបែបនេះ គិតបែបនោះ? អ្នកអាចសួរពួកគេដោយភ្ជាប់ឧទាហរណ៍ថា តើសកម្មភាពដែរកូនចូលចិត្តធ្វើជាអ្វី ឬហេតុអ្វីបានកូនចូលចិត្តលេងបាល់ទាត់? សំណួរបំផុសគំនិត មានឥទ្ធិពលលើដំណើរជីវិតរបស់កូន។

៤. ទម្លាប់កំណត់ពេលវេលាឱ្យបានច្បាស់លាស់ជាមួយកូន៖​​ ទោះបីអនុញ្ញាតឱ្យកូនមើលទូរទស្សន៍ លេងហ្គេម មើលវីដេអូ ឬប្រើប្រាស់កម្មវីធីកម្សាន្តផ្សេងៗក៏ត្រូវមានពេលវេលាច្បា​ស់​លាស់​ដែរ។ ឪពុកម្តាយត្រូវប្រាកដថាពេលវេលាទាំងនោះនឹងអត្ថប្រយោជន៍សម្រាប់ការរៀនសូត្ររបស់កូន។ អ្នកជំនាញជាច្រើនបានផ្តល់យោបល់ថា ក្មេងក្រោមអាយុពីរឆ្នាំមិនគួរឱ្យមើលកញ្ចក់អេក្រង់គ្រប់ប្រភេទនោះទេ។ ទន្ទឹមគ្នានេះម្តាយឪពុកគួរកំណត់ពេលវេលាមួយម៉ោងទៅពីរម៉ោង​ក្នុងមួយថ្ងៃសម្រាប់កុមារមានអាយុចាប់ពីពីរឆ្នាំឡើងទៅ។

អ្នកអាចប្រើប្រាស់ពេលវេលានិយាយជាមួយកូន ហាត់ប្រាណ និងបង្កើតភាពច្នៃប្រឌិតជំនួសឱ្យការចំណាយពេលវេលាច្រើនទៅលើអេឡិកត្រូនិច ហើយសកម្មភាពទាំងអស់នេះអាចផ្តល់អត្ថប្រយោជន៍រយៈពេលយូរ ព្រមទាំងជួយអភិវឌ្ឍន៍បញ្ញា ស្មារតី​ និងសុខភាពកូនៗរបស់លោកអ្នកថែមទៀតផង។ លើសពីនេះឪពុកម្តាយគួរតែពិភាក្សាយ៉ាងម៉ឺងម៉ាត់ជាមួយកូន អំពីបញ្ហាសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណេត។​ អ្នកគួរបង្ហាញនិងលើកទឹកចិត្តពួកគេឱ្យមានភាពក្លាហានក្នុងការនិយាយនៅពេលដែរពួកគេកត់សម្គាល់ឃើញអ្វីដែរខុសប្រក្រតី។ ប្រសិនជាកូនរបស់លោកអ្នកសួរសំណួរអំពីរឿងរ៉ាវពិភពលោកដែលយល់ថាពិបាករកចម្លើយភ្លាមៗ សូមនាំអារម្មណ៍កូនឱ្យស្វែងរកចម្លើយនៅលើអ៊ីនធឺណេតភ្លាមៗ។ សកម្មភាពទាំងនេះនឹងជួយបង្រៀនពួកគេឱ្យចេះប្រើប្រាស់អ៊ីនធឺណេតដើម្បីរៀន រៀនដោយឆ្លាតវៃ រៀនដោយមានទំនួលខុសត្រូវ ផ្តើមចេញពីចរឹកលក្ខណៈអប់រំវិជ្ជមានរបស់ម្តាយឪពុក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង