ប្រឡង​បាក់ឌុប ៖​ ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​ដំណើរការ​ដោយ​រលូន​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ​ណារ៉ុន ​មានប្រសាសន៍​ថា ​ដំណើរការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​សម័យ​ប្រឡង​ ​១០​ សីហា ​២០២៦ ​បាន​កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន ​និង​មិន​មាន​បញ្ហា​អ្វី​គួរឱ្យ​កត់សម្គាល់​ឡើយ ​ចាប់​តាំងពី​ដំណើរការ​ដំបូង​ពី​ថ្ងៃ​ទី​២១​ ​ខែ​សីហា ​ឆ្នាំ​២០២៦​មក។​

​បើ​តាមប្រសាសន៍​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​សមាជិក​អនុ​គណៈកម្ម​ការ​គ្រប់គ្រង​សន្លឹក​ ​M​CS ​និង​អនុ​គណៈ​កម្មការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​បាន​បំពេញ​ភារកិច្ច​ ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​និង​រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ ​ដោយ​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

​តាម​ការ​គ្រោងទុក​ ​ដំណើរការ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ហើយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦។

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្រ្ត​ជាង​ ៣​ម៉ឺន​នាក់​ ​និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​ ​ជាង​ ​១១​ម៉ឺន​នាក់។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​មានប្រសាសន៍​នៅក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ណែនាំ​បច្ចេកទេស​ដល់​គណៈកម្មការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ​និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​កាលពី​ថ្ងៃ​ទី​២០​ ​សីហា ​ឆ្នាំ​២០២៦​ថា​ ​ក្រសួង​អប់រំ​មាន​ទិសដៅ​យក​លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មក​សិក្សា​ ​និង​ផ្សារភ្ជាប់​ជាមួយ​ការ​វាយតម្លៃ​កម្រិត​អន្តរជាតិ​ PISA ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ចំណាត់ថ្នាក់​គុណភាព​សាលារៀន ​ដោយ​ផ្អែក​លើ​ពិន្ទុ​មធ្យម​ភាគ​ ​និង​កម្រិត​និទ្ទេស​របស់​សិស្ស​ ​ដូចជា​ A​,​ B ​និង​ ​C ​។ ការ​អនុវត្ត​យន្តការ​ទាំង​នេះ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ​ធ្វើឡើង​ក្នុង​គោលដៅ​ជំរុញ​ការ​កែទម្រង់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​មាន​គុណភាព ឆ្លើយតប​ទៅ​នឹង​ស្តង់ដា​ជាតិ​ ​និង​អន្តរជាតិ​ ​ជា​ពិសេស​ ​ដើម្បី​ធានា​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​មិន​ត្រឹមតែ​ជា​ការ​វាស់វែង​សមត្ថភាព​សិស្ស​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ជា​ឧបករណ៍​វាស់វែង ​និង​លើកកម្ពស់​គុណភាព​អប់រំ​ទូទាំង​ប្រទេស​ ប្រកបដោយ​ចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។