ភ្នំពេញ – គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCHtoSolar) នៃអង្គការភីនកម្ពុជា សហការជាមួយមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម កសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានដាក់ឱ្យអនុវត្តន៍គោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែម និងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ជលផល និងវារីវប្បកម្ម ។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធអនឡាញលើអនុស្សារណៈនៃការយោគយល់គ្នាកាលពីកាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។

លោក Hugo Agostinho អ្នកគ្រប់គ្រងគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ នៃអង្គការភីនកម្ពុជា បានលើកឡើងថា តាមរយៈគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ក្នុងការបង្កើតកិច្ចសហការលើកដំបូងបំផុតជាមួយស៊ីសេន ។ លោកបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ អង្គការភីនកម្ពុជាអាចចែករំលែកលទ្ធផលនៃការសិក្សា និងបទពិសោធន៍បច្ចេកវិទ្យាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ។
“ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានឱកាសលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ បច្ចេកវិទ្យាថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យ និងមានផលិតភាពខ្ពស់ជាលក្ខណៈបុគ្គល និង MSME នៅក្នុងសហគមន៍កសិជលផល។ យើងមានគោលបំណងពាំនាំនូវកិច្ចការទាំងនេះទៅបណ្ដាញ ក្នុងស្រុកបន្ថែមទៀត តាមរយៈឧទ្យានបច្ចេកវិទ្យាកសិកម្ម (ATP) នៃស៊ីសេនដែលមានស្រាប់”
លោក Hugo Agostinho អ្នកគ្រប់គ្រងគម្រោង SWITCHtoSolar
លោកបណ្ឌិត ហុក លីដា នាយកនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានមានប្រសាសន៍ថា ឧទ្យានបច្ចេកវិទ្យាកសិកម្មបង្កើតឡើងដើម្បីបង្ហាញអំពីការអនុវត្ត និងការគ្រប់គ្រងល្អបំផុតក្នុងវិស័យកសិកម្ម ហើយជាវេទិកាសិក្សាកសិដ្ឋានស្រាវជ្រាវ និងទីកន្លែងចុះកម្មសិក្សា កម្មវិធីកិច្ចសហការជាមួយដៃគូនានា និងជាវេទិកាចូលរួមរបស់វិស័យឯកជន។ តាមរយៈភាពជាដៃគូនេះ ឧទ្យានបច្ចេកវិទ្យាកសិកម្មអាចធ្វើការបង្ហាញបន្ថែមជាលក្ខណៈបច្ចេកទេសអំពីបច្ចេកវិទ្យាថាមពលព្រះអាទិត្យពីគម្រោងផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ និងពង្រីកសក្ដានុពលនៃបច្ចេកវិទ្យាដ៏ល្អ ។
“យើងមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសហគមន៍កសិជលផលកាន់តែល្អប្រសើរក្នុងប្រទេស”
លោកបណ្ឌិត ហុក លីដា
បច្ចុប្បន្ននេះ បច្ចេកវិទ្យាថាមពលព្រះអាទិត្យកំពុងមានការរីកចម្រើន ដោយមានការកើនឡើងជាលំដាប់នូវតម្រូវការពីវិស័យផ្សេងៗ ជាពិសេសដោយមានការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យ កសិកម្ម និងជលផលក្នុងប្រទេសកម្ពុជា។ ស៊ីសេនអនុវត្តកិច្ចការងារដើម្បីលើកកម្ពស់សន្តិសុខស្បៀង និង អាហារូបត្ថម្ភក្នុងប្រទេសកម្ពុជាតាមរយៈការគាំទ្រដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងជំរុញនវានុវត្តន៍កសិកម្ម។ ស៊ីសេនបានសហការជាមួយមន្ទីរពិសោធន៍នវានុវត្តន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និង អ្នកបច្ចេកទេសធ្វើការបង្ហាញអំពីបច្ចេកវិទ្យាបែបនវានុវត្តន៍សម្រាប់ក្រុមគោលដៅពាក់ព័ន្ធ។
គម្រោង SWITCHtoSolar ផ្តល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈកម្មវិធី EU SWITCH-Asia Programme និងសាធារណរដ្ឋឆែក តាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក ។ ទន្ទឹមនឹងនេះ SWITCHtoSolar បានអនុវត្តដោយដៃគូទាំងបី នៅខេត្តចំនួនប្រាំ នៅក្នុងប្រទេសកម្ពុជា រួមមាន អង្គការភីផលអ៊ីននីត (PIN) ក្រុមហ៊ុន Sevea Consulting និងEnergyLab Cambodia ។ គម្រោងនេះមានគោលដៅចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ននៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) និងការប្រើប្រាស់ថាមពលរបស់អ្នកប្រើប្រាស់ និងបង្កើតឱកាសការងារបៃតងនៅក្នុងវិស័យកសិកម្ម និងជលផល ។
សូមជម្រាបជូនថា ស៊ីសេន និងដៃគូអនុវត្ត SWITCHtoSolar នឹងសហការគ្នាដើម្បីជំរុញឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមរយៈយុទ្ធនាការដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្ដីពីសារសំខាន់នៃបច្ចេកវិទ្យា ថាមពលព្រះអាទិត្យដល់សិស្ស-និស្សិតពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានសាធារណៈ និងឯកជនពាក់ព័ន្ធ ផងដែរ។ យុទ្ធនាការនេះនឹងបង្កើតបណ្ដាញមួយដែលអាចពង្រីកការយល់ដឹងអំពី ភាពជាប់ពាក់ព័ន្ធរបស់គម្រោងទៅដល់ប្រជាជនគោលដៅកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយរវាង SWITCHtoSolar និងស៊ីសេន បង្ហាញអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យ តាមរយៈវេទិកា និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដូចជាទំព័រហ្វេសប៊ុក វេបសាយ កម្មវិធីបណ្តាញសង្គម LinkedIn, Instagram, Twitter និង Telegram ជាដើម ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...




























