ឥរិយាបទរបស់ឪពុកម្ដាយជះឥទ្ធិពលដល់ដំណើរជីវិតកូនទៅថ្ងៃអនាគត

ភ្នំពេញ៖ នៅក្នុងគ្រួសារឪពុកម្ដាយជាបុគ្គលគម្រូដំបូងបំផុតដែលកូនៗងាយយកតម្រាប់តាម។ កាតព្វកិច្ចរបស់ឪពុកម្ដាយ ឬអ្នកថែទាំងកុមារ ត្រូវផ្ដល់ការយកចិត្តទុកដាក់ ការថែទាំ ការការពារ ការផ្ដល់ក្ដីស្រឡាញ់ ការផ្ដល់ចំណីអាហារ និងការអប់រំកូន។  ទង្វើ ឬសកម្មភាពដែលឪពុកម្ដាយប្រព្រឹត្តត្រូវមានទំនួលខុសត្រូវ និងជៀសវាងទង្វើមិនល្អដែលនាំឱ្យកូនប្រព្រឹត្តតាម។

លោកស្រី ភេ សុផាន់នី ជាគ្រូបង្រៀនសាលាបឋមសិក្សារកា នៅខេត្តកណ្ដាល មានប្រសាសន៍ថា ក្មេងប្រៀបដូចជាក្រដាស់ស បើឥរិយាបទ ឬទង្វើរបស់ឪពុកម្ដាយបែបណាកូន ឬកុមារងាយនឹងចាប់យកបានបំផុត។

លោកស្រីបានបន្ថែមទៀតថា៖

“កាលណាឪពុកម្ដាយប្រើប្រាស់អំពើហិង្សា ឈ្លោះប្រកែកគ្នា ប្រើពាក្យសម្ដីមិនសមរម្យ អាចធ្វើឱ្យកូន ឬកុមារចូលចិត្តឈ្លោះប្រកែកគ្នា មានកាយវិការនិងការនិយាយស្ដីមិនសមរម្យ បើឪពុកម្ដាយបង្ហាញទង្វើល្អ អប់រំកូននោះកូនក៏មានសណ្ដាប់ធ្នាប់ល្អទៅតាមនោះដែរ”

ចំណែក លោក ឡេង វិទូ ជាសាស្រ្ដចារ្យភាសាអង់គ្លេស បានឱ្យដឹងដែរថា ឪពុកម្ដាយត្រូវដើរតួជាគម្រូល្អដល់កូន បង្រៀនកូនពីរបៀបរបបនិយាយស្ដី ការរស់នៅ ការធ្វើអនាម័យ ដោយអនុវត្តជាមួយកូនជាប្រចាំ នោះកូននឹងចងចាំពីវិធីសាស្រ្ដទាំងអស់នេះ ហើយយកទៅអនុវត្តតាមក្នុងដំណើរជីវិតរបស់ពួកគេ។

លោកសាស្រ្ដចារ្យ ឡេង វិទូ បានបញ្ជាក់ថា ៖

“ឪពុកម្ដាយមិនត្រឹមតែជាគម្រូសម្រាប់កូននោះទេ តែអាចដើរតួជាមិត្តភក្ដិរបស់កូនក្នុងការពិភាក្សាឱ្យយោបល់ក្នុងការធ្វើអ្វីមួយជាគូ ឬជាក្រុមដែលជួយឱ្យកូនកាន់តែមានភាពស្និទ្នស្នាលជាមួយឪពុកម្ដាយតាមរយៈឥរិយាបទល្អៗដែលឪពុកម្ដាយប្រព្រឹត្តចំពោះកូន ជួយឱ្យកូនទទួលបានការអប់រំល្អ និងចេះរៀបចំជីវិតរស់នៅរបស់ពួកគេបានល្អទៅថ្ងៃអនាគតបាន”

គួររំលឹកថា ការអប់រំកូនតាមបែបវិជ្ជមាន ម្តាយឪពុកគួរជៀសវាងស្រែកគំហក ជេរប្រមាថដល់កូន ឬកុមារ ជាពិសេសការប្រៀបធៀបកូន ឬកុមារទៅកុមារផ្សេងទៀត ដោយបែរមកពិភាក្សា សួរបញ្ជាក់ និងពន្យល់ហេតុផលដល់កូន ដើម្បីឱ្យគាត់បានដឹងពីគោលបំណងរបស់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ។ នេះបើតាមសៀវភៅរបស់ក្រសួងកិច្ចការនារីស្ដីពីរបៀបចិញ្ចឹមកូនតាមបែបវិជ្ជមាន៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨​ ដែល​កំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

អាយុទើប១៣ឆ្នាំ បញ្ចប់បាក់ឌុប និទ្ទេស B! យុវតី ប៊ី បាន់លក្ស្មី មានសមត្ថភាពពិសេសតាំងពីកំណើត បំណងចង់ក្លាយជាគ្រូពេទ្យនាថ្ងៃអនាគត

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ នឹងបង្ហាញពីការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី”

ក្នុង​ឱកាស​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​គ្រោងប្រព្រឹត្ត​ទៅ​នៅពាក់កណ្តាល​ខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បវេសនកាលឆ្នាំសិក្សាថ្មី ៖ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំគាំទ្រទិសដៅបន្ថែមម៉ោងសិក្សានៅសាលារដ្ឋដល់៦ម៉ោងក្នុងមួយថ្ងៃ តែស្នើសុំឱ្យមានធនធានគ្រប់គ្រាន់តាមលទ្ធភាពសាលា

អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីជំរុញឱ្យសាលារៀនពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon