ភ្នំពេញ៖ បំពេញកាតព្វកិច្ចដែលខ្លួនពេញចិត្តឱ្យមានប្រសិទ្ធភាព ទោះហត់នឿយនិងជួបការលំបាកបន្តិចក្ដី ក៏ទឹកចិត្តស្រឡាញ់នៅតែបន្តធ្វើការងារទាំងនោះបានដោយរលូន។ ការងារខ្លះមើលទៅសាមញ្ញ ប៉ុន្តែបង្កប់ទៅដោយការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងនាមជាគ្រូបង្រៀន។ នេះជាការយល់ឃើញរបស់លោក វ៉ា សាម៉េត ជាគ្រូបង្រៀនវិទ្យាល័យក្រោលគោ ខេត្តស្វាយរៀង នោះពេលដែល AMS បានសួរនាំខ្លះៗពីបំណងចង់ក្លាយខ្លួនជាគ្រូបង្រៀន។

លោកគ្រូ វ៉ា សាម៉េត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ ហើយលោកក៏បានប្រឡងជាប់ជាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ (NIE)ក្នុងឆ្នាំដដែល។ លោកគ្រូ វ៉ា សាម៉េត បានបន្តថា ក្នុងដំណើរជីវិតជាគ្រូបង្រៀនមានរឿងអស្ចារ្យជាច្រើនកើតឡើង ហើយតាមរយៈអាជីពនេះបានជួយយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្សសំខាន់សម្រាប់សង្គម។
“ជោគជ័យដ៏ល្អសម្រាប់ខ្ញុំ ចង់ឃើញក្មេងៗជំនាន់ក្រោយបានទទួលការអប់រំត្រឹមត្រូវ មានចំណេះដឹងទូទៅទូលំទូលាយ និងមានបំណិនជីវិតច្បាស់លាស់ មូលហេតុទាំងនេះហើយទើបខ្ញុំក្លាយខ្លួនជាគ្រូបង្រៀន”
លោកគ្រូ វ៉ា សាម៉េត
គ្រូបង្រៀនថ្នាក់វិទ្យាល័យ វ័យ ២៦ឆ្នាំរូបនេះ បានបន្តថា កាលដើមឡើយលោកគ្មានបំណងចង់ធ្វើជាគ្រូបង្រៀននោះទេ ប៉ុន្តែពេលមួយលោកបានធ្វើដំណើរទៅតំបន់ជនបទដាច់ស្រយាល ក៏ឃើញសាលារៀនខ្វះគ្រូបង្រៀន ខណៈកុមារក្នុងភូមិចង់រៀនសូត្រ។ រូបភាពទាំងនេះ លោកចិញ្ចឹមចិត្តចង់ក្លាយជាគ្រូបង្រៀនតាំងពីពេលនោះមក។
“ពេលខ្ញុំចេញបង្រៀនសិស្សនៅឆ្នាំ២០២០ ខ្ញុំបានជួបប្រទះជីវិតក្នុងនាមជាគ្រូគ្រប់រស់ជាតិ មានសិស្សខិតខំរៀន និងសិស្សមិនខំរៀន មិនធ្វើកិច្ចការជាដើម ប៉ុន្តែក្នុងអាជីពជាគ្រូនិងដើម្បីក្មេងជំនាន់ខ្ញុំត្រូវតែជួយបង្ហាញផ្លូវដល់ពួកគេ។ ខ្ញុំយល់ថាគ្រូបង្រៀនមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនអីទេ តែជាអ្នកមានទឹកចិត្តចង់ផ្ដល់ចំណេះដឹងពិតប្រាកដដល់សិស្ស”
លោកគ្រូ វ៉ា សាម៉េត
សម្រាប់បទពិសោធន៍របស់លោក វ៉ា សាម៉េត ដើម្បីក្លាយជាគ្រូបង្រៀនត្រូវត្រៀមខ្លួនក្នុងការសិក្សាជានិច្ច និងយល់ពីរបៀបប្រឡង។ លោកថា និស្សិតត្រូវអានឱ្យបានច្រើន ឬរំលឹកមេរៀន ធ្វើហាត់សរសេរលើក្រដាស់ប្រឡង និងកំណត់រយៈពេលធ្វើលំហាត់ដូចពេលវេលាប្រឡង។ ពេលប្រឡងត្រូវបំពេញក្បាលសន្លឹកកិច្ចការមុននឹងចាប់ផ្ដើមធ្វើឆ្លើយសំណួរ ឬបកស្រាយផ្សេងៗ ត្រូវសរសេរតាមលំដាប់លំដោយនៃទំព័រ និងសរសេរឱ្យកៀកនឹងបន្ទាត់បញ្ឈរពណ៌ខ្មៅ។ កុំសរសេររំលងបន្ទាត់ ឬរំលងទំព័រ កុំដាក់លេខសំណួរ ឬលំហាត់នៅក្រៅបន្ទាត់បញ្ឈរ កុំដាក់សញ្ញាសម្គាល់ផ្ដេសផ្ដាសបន្ទាប់ពីដាក់លេខ និងសរសេរឱ្យបានស្អាតមានរបៀបរៀបរយត្រឹមត្រូវ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងបន្តចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦។ សម្រាប់ការប្រឡងនេះ ACU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍យុវតីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ មកពីគ្រួសារកសិករក្រីក្រនៅខេត្តហឺណាន បានក្លាយជាចំណាប់អារម្មណ៍ទូទាំងប្រទេស បន្ទាប់ពីទទួលបាន ៦៩៩ ពិន្ទុ ក្នុងចំណោម ៧៥០ ពិន្ទុ នៅក្នុងការប្រឡងកៅខោវ (Gaokao) ឆ្នាំ២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញបានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម បន្ទាប់ពីករណីកុមារទទួលការព្យាបាលជំងឺនេះ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍«នៅពេលដែលបរាជ័យ សូមកុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ», នេះជាការលើកឡើងរបស់ លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសចែករំលែកបទពិសោធ…
ចំណេះជីវិត, ព្រឹត្តិការណ៍អ្នកដែលកំពុងសម្រកទម្ងន់មួយចំនួន តែងតែមើលរំលង និងកាត់បន្ថយការញ៉ាំផ្លែចេក ដោយសារតែវាមានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ជាងផ្លែឈើដទៃ។ ប៉ុន្តែអ្វីដែលគេច្រើនតែមិនបានដឹងនោះគឺ ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ