លោក ស៊ូ សិទ្ធគុណ ចែករំលែកបទពិសោធន៍ការរៀបចំឯកសារ និងអត្ថប្រយោជន៍ដែលសិស្សទទួលបានពីអាហារូបករណ៍

ការរៀបចំឯកសារដើម្បីទៅសិក្សានៅប្រទេសចិនដោយឥតគិតថ្លៃ ឬហៅថា ការសិក្សាអាហារូបករណ៍នៅប្រទេសចិន គឺតម្រូវឱ្យបេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ និងរៀបចំឯកសារចាំបាច់ឱ្យបានត្រឹមត្រូវបំផុត​តាមអាហារូបករណ៍តម្រូវ ទើប​អាច​ជាប់បាន ។

លោក ស៊ូ សិទ្ធគុណ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច) លើកឡើងថា ឯកសាររៀបចំក្នុងការដាក់ពាក្យអាហារូបករណ៍ដែលចាំបាច់សម្រាប់បេក្ខជន ដោយ​ត្រូវត្រៀម រួមមាន៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ព្រឹត្តិបត្រពិន្ទុរយៈពេល៣ឆ្នាំចុងក្រោយ, ពាក្យស្នើសុំអាហារូបករណ៍, រូបថតអេឡិចត្រូនិច៤x៦ផ្ទៃពណ៌ស, ផែនការការសិក្សា, លិខិតអនុសាសន៍២ច្បាប់, លិខិតថ្កោលទោស, លិខិតបញ្ជាក់សមត្ថភាពភាសាដែលមាន ភាសាអង់គ្លេស TOEFL/IELTS និងភាសាចិន HKS និង HKSS, ឯកសារពិនិត្យសុខភាព និងលិខិតឆ្លងដែន ។ លោកបន្តថា លិខិតខ្លះតម្រូវឱ្យបកប្រែជាភាសាចិន ឬអង់គ្លេសដែលតម្រូវតាមសាកលវិទ្យាល័យនីមួយៗ ។

បើលោក សិទ្ធគុណ ជំនាញដែលនិស្សិតសិក្សាអាហារូបករណ៍ជ្រើសរើសមានជាច្រើនជំនាញដូចជា ផ្នែកវេជ្ជសាស្ត្រ ផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា ផ្នែកកុំព្យូទ័រ ផ្នែកអប់រំ ផ្នែកវិទ្យាសាស្ត្រសង្គម ផ្នែកសិល្បៈ និងផ្នែកអាជីវកម្ម ។

សមាជិកក្រុមប្រឹក្សាភិបាលរូបនេះបន្តថា និស្សិតក៏អាចស្វែងរកដំណឹងអាហារូបករណ៍បានតាមរយៈ សមាគមននិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, គេហទំព័រសាកលវិទ្យាល័យផ្ទាល់, នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍នៃក្រសួងអប់រំ យុវជន និងកីឡា, និងស្ថានទូតចិនប្រចាំកម្ពុជា ។

លោក ស៊ូ សិទ្ធគុណ បន្ថែមថា បេក្ខជនជ័យលាភីនឹងទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា ថ្លៃសាលា ថ្លៃស្នាក់នៅ ប្រាក់ប្រចាំខែ ថ្លៃធានារ៉ាប់រងសុខភាព បន្ទប់ស្នាក់នៅ(ស្នាក់នៅ២នាក់) មានឱកាសធ្វើការងារនៅក្នុងសាលារៀននិងមានប្រាក់ឧបត្ថម្ភ ការសិក្សារយៈពេល៥ឆ្នាំបូកជាមួយការសិក្សាភាសាចិន១ឆ្នាំ និងដំណើរទស្សនកិច្ចដោយឥតគិតថ្លៃផងដែរ ។

គួរបញ្ជាក់ដែរថា នេះជាការលើកឡើងរបស់លោក ស៊ូ សិទ្ធគុណ ក្នុងសិក្ខាសាលាស្ដីពី « ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន» កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU