ចង់ឃើញបរិស្ថានទីក្រុងស្អាត ជំរុញចិត្តសិស្សមួយក្រុមបង្កើតស្នាដៃរ៉ូបូតបោសសម្អាតឆ្លាតវៃ

កូនរ៉ូបូតបោសសម្អាតឆ្លាតវៃមួយគ្រឿង ដែលមានសមត្ថភាព​បោសសំអាត​តាមរយៈប្រអប់បញ្ជា ជាគំនិតច្នៃប្រឌិតរបស់​សិស្សថ្នាក់ទី១១ នៃសាលារៀនជំនាញថ្មី វិទ្យាល័យព្រែកលៀប ត្រូវ​បានដាក់បង្ហាញក្នុងទិវាជាតិអប់រំបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ ដោយ​ទទួលបានការចាប់អារម្មណ៍​ពីសាធារណៈជន។

យុវសិស្ស​ ឃាង វិបុល ​ជាសិស្សថ្នាក់ទី១១ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប និងជាតំណាងក្រុម

យុវសិស្ស​ ឃាង វិបុល ​ជាសិស្សថ្នាក់ទី១១ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប និងជាតំណាងក្រុម បានប្រាប់ឱ្យដឹងថា គំរូរ៉ូបូតបោសសម្អាតនេះ មានតួនាទីក្នុងការសម្អាតបរិស្ថាន ប្រមូលសំរាម ដើម្បីជួយឱ្យប្រទេសកម្ពុជាមានភាពស្រស់ស្អាតផ្នែកបរិស្ថាន។ យុវសិស្ស​ ឃាង វិបុល បន្តថា រ៉ូបូតបោសសម្អាតនេះ ក៏ជាផ្នែកមួយជួយសម្រួលកម្លាំងប្រជាជនក្នុងការសម្អាតទីធ្លារតាមដងផ្លូវផងដែរ។

ចំពោះការតម្លើងរៀបចំរ៉ូបូតនេះ បើតាម យុវសិស្ស​ វិបុល វាត្រូវ​ចំណាយពេលសម្រាប់រៀបចំ និង​តម្លើងរយៈពេលមួយសប្ដាហ៍ ដោយមានការសហការជាក្រុម និងយល់ចិត្តគ្នា។

យុវសិស្ស​ ឃាង វិបុល បន្ថែមថា លក្ខណៈពិសេសរបស់ រ៉ូបូតបោសសម្អាត នេះ គឺប្រើប្រាស់បន្ទះ Arduino សម្រាប់ប្រើក្នុងការបញ្ជាររ៉ូបូតឱ្យដើរទៅមុខ ទៅក្រោយ ឬងាកឆ្វេង ងាកស្ដាំ។ លើសពីនេះ ប្រើប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីឱ្យឧបករណ៍បោសសម្អាតដែលនៅខាងមុខដំណើរការបោសសម្អាត។

រ៉ូបូតបោសសម្អាត

តំណាងក្រុមរ៉ូបូតបោសសម្អាត រូបនេះ លើកឡើងថា រូបគេមានអារម្មណ៍សប្បាយចិត្ត ព្រោះបានបង្កើត រ៉ូបូតបោសសម្អាតនេះឡើង ក្នុងគោលបំណងជួយសង្គម ហើយប្រសិនបើអាចដំណើរការទៅមុខបន្តទៀត គឺរូបគេនឹងធ្វើឱ្យកាន់តែធំជាងនេះទៀត។

គួរជម្រាបជូនថា គំនិតច្នៃប្រឌិតមាននៅគ្រប់ទីកន្លែង ប្រសិនបើមនុស្សមានមូលដ្ឋានក្នុងការគិតពិចារណាឱ្យបានស៊ីជម្រៅ។ ជាក់ស្ដែងដូចជា ការបង្កើតឧបករណ៍ច្នៃប្រឌិតខ្លះ​សិស្សអាចរៀនដោយខ្លួនឯង ដូចជាតាមរយៈការមើលវីដេអូ ឬយូធូបជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......