រ៉ាឌី ភានុម៉ា រៀនជំនាញវិស្វកម្មមេកានិកទាំងវ័យក្មេង ព្រោះចំណង់ចំណូលចិត្ត និងមើលឃើញឱកាសនាពេលអនាគត

រ៉ាឌី ភានុម៉ា ជាសិស្សមកពីសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិ​ ដែលមានវ័យត្រឹមតែជាង១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេសម្រេចចិត្តរៀនវិស្វកម្មមេកានិកពាក់ព័ន្ធនឹងការឌីស្សាញបែបឌីជីថល តាមរយៈកម្មវិធីរបស់ Steaming Cambodia តាំងពីថ្នាក់ទីប្រាំមួយ​ ។ បទពិសោធន៍របស់ ភានុម៉ា បង្ហាញឱ្យឃើញពីបរិបទសង្គមបច្ចុប្បន្នមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ហើយក៏ជំរុញបាននូវវឌ្ឍនភាពនៃការអប់រំផងដែរ។

កត្តាដែលបណ្តាលឱ្យធនធានមានវ័យក្មេងរូបនេះ ជ្រើសយកជំនាញ វិស្វកម្មមេកានិក គឺស្ថិតនៅក្នុងហេតុផលមួយ​ចំនួនដូចជា ភានុម៉ា ជាក្មេងម្នាក់ដែលមានលក្ខណៈពិសេសមួយដោយស្គាល់អំពីនិស្ស័យផ្ទាល់ខ្លួនក៏ដូចជា ជំនាញដែលខ្លួនចង់រៀន តាមរយៈការសាកល្បង ការសិក្សារៀនសូត្រ  ព្រមទាំងទទួលបានការត្រួសត្រាយផ្លូវពីសំណាក់អាណាព្យាបាលផងនោះ បានធ្វើឱ្យ ភានុម៉ា សម្រេចចិត្តរៀនដោយគ្មានភាពស្ទាក់ស្ទើរ។ ទន្ទឹមគ្នានោះ ភានុម៉ា ក៏បានឱ្យ​ដឹងដែរថា ការសម្រេចចិត្តមួយនេះ មិនត្រឹមតែទទួលបាននូវអត្ថប្រយោជន៍មកកាន់ខ្លួនឯងនិងគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែជំនាញដែលគេកំពុងសិក្សានេះ ក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិក្នុងបរិមាណសមគួរផងដែរពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន ឬការអប់រំជាដើម។

ខ្ញុំជ្រើសយកជំនាញវិស្វកម្មមេកានិក ដោយសារវាជាអ្វី ដែលខ្ញុំចូលចិត្តតាំងពីក្មេងមក ហើយមួយទៀត ខ្ញុំដឹងថាធ្វើកិច្ចការនេះ វាអាចជួយសង្គមបានច្រើន។ បើប្រយោជន៍ចំពោះខ្លួនខ្ញុំ ពេលខ្ញុំចេះជំនាញហ្នឹង ខ្ញុំអាចទៅធ្វើការ បានការងារល្អ ហើយខ្ញុំអាចធ្វើនេះធ្វើនោះបានច្រើនតាមដែលខ្ញុំចូលចិត្ត

រ៉ាឌី ភានុម៉ា ជាសិស្សមកពីសាលារៀនជំនាន់ថ្មី

ជាមួយគ្នានេះ ភានុម៉ា ក៏បាន​ឱ្យដឹងដែរ មុននឹងខ្លួន​ចូលទៅសិក្សាក្នុងកម្មវិធី Steaming Cambodia ខ្លួន​ក៏​បានហ្វឹកហាត់ដុសខាត់សមត្ថភាពជាមុនយ៉ាងក្រាសក្រែលដែរ ទាក់ទងទៅនឹងកម្មវិធីដែលត្រូវរៀន ពោលគឺធ្វើយ៉ាងណាឱ្យចេះប្រើប្រាស់  Run Summation ទៅវិញទៅមក។ បន្ទាប់ពីមានចំណេះជំនាញខ្លះៗហើយ យុវជនរូបនេះ ក៏បន្តចូលរៀនវគ្គបំប៉នបន្ថែមអំពី AdvanSix រួមទាំងកម្មវិធីជាច្រើនទៀតក្នុងកម្មវិធីសិក្សារបស់ STEAMING Cambodia ។ ដោយសារតែខ្លួនជាវិស្វកឌីស្សាញ ដូច្នេះអ្វីដែលត្រូវរៀន គឺផ្តោតទៅលើការឌីស្សាញ ដូចជាគូសរូបយកទៅផ្គុំជាមួយគ្នា ឬការបង្កើតផែនការបន្ទាប់ជាដើម។

ត្បិតថាមានការជំរុញលើកទឹកចិត្តពីអ្នក​អាណាព្យាបាលក៏ពិតមែន ប៉ុន្តែកំឡុងពេលសិក្សា ភានុម៉ា ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនដែរ ។ បញ្ហា​ទាំងនោះ​មាន​ដូចជា រូបគេមិនទាន់មានសមត្ថភាពពេញលេញក្នុងការស្គាល់កម្មវិធី ហើយសូម្បីតែកុំព្យូទ័រក៏មិនបានដឹងព័ត៌មានច្រើន ដែលបណ្តាលឱ្យ ភានុម៉ា ពិបាកក្នុងការស្វែងរកកុំព្យូទ័រប្រើប្រាស់ ហើយចំពោះប្រភេទកម្មវិធីដែលត្រូវយកមកប្រើប្រាស់សម្រាប់ឌីស្សាញ ភានុម៉ា បានឱ្យដឹងថា ហាក់មិនមានភាពទូលាយទេ ដែលបង្ខំឱ្យខ្លួន​ត្រូវសម្រេចិត្តប្រើប្រាស់កម្មវិធីមិនផ្លូវការមួយចំនួន ហើយកាលដែលធ្វើបែបនេះ វាមិនឆ្លើយតបនឹងតម្រូវការក្នុងរយៈពេលវែងទាល់តែសោះ។

ភានុម៉ា បន្ថែមថា ខ្លួនគេផ្ទាល់មិនធ្លាប់មានអារម្មណ៍ប្លែកខុសគេម្តងណាឡើយ ដោយគ្រាន់តែរៀនជំនាញទាំងមានវ័យក្មេងខណៈទស្សនៈមួយចំនួនយល់ឃើញថា ដើម្បីសិក្សាជំនាញមេកានិចបាន គឺទាល់តែមនុស្សមានវ័យជំទង់ ឬយុវវ័យ ឬបញ្ចប់ការសិក្សាទុយភូមិទើបចាប់ផ្តើមរៀនជំនាញនេះបាន។ បើទោះបីជាវ័យរបស់ ភានុម៉ា នៅកំពុងពេញសប្បាយ និងកម្សាន្តលេងជាមួយមិត្តនៅឡើយ ប៉ុន្តែបែរជាផ្តោតពេលស្ទើរតែទាំងស្រុងទៅលើការសិក្សា ក៏ ភានុម៉ា នៅតែបង្ហាញការពេញចិត្តចំពោះអ្វីដែលគេបានជ្រើសរើស។ លើសពីនោះ ភានុម៉ា ថែមទាំងមានមោទនភាពចំពោះខ្លួន​ឯងទៀតផង ព្រោះយល់ថាខ្លួនកំពុងតែចំណាយពេលដ៏ត្រឹមត្រូវ និងរៀនអ្វីដែលចាំបាច់តាំងតែពីនៅជាវ័យក្មេង។ ភានុម៉ា រំលេចឱ្យដឹងអំពីឆន្ទៈដែលរូបគេបានរៀនកន្លងមកថា នឹងយកទៅជួយខ្លួនឯង និងសង្គមតាមរយៈអភិវឌ្ឍ roboting នៅស្រុកខ្មែរ។

ខ្ញុំអត់សូវខ្វល់ខ្លាំងទេ ដោយសារ ខ្ញុំគិតថា បើមនុស្សខ្ញុំ ខ្ញុំខុសគេ មានន័យខ្ញុំរៀនបានពីក្មេងទៅកាន់តែល្អ មានន័យថាយើងអត់ពិបាកចាយពេលចាស់ទៅអញ្ចឹងទេ។ ហើយបើរឿងលេងខ្ញុំក៏អត់សូវខ្លាំងដែរ មានន័យថា ខ្ញុំច្រើនផ្តោតពេលរបស់ខ្ញុំទៅលើ 3D Design ដោយសារខ្ញុំដឹងថា អាហ្នឹង! វាជួយខ្ញុំបានច្រើន….

រ៉ាឌី ភានុម៉ា ជាសិស្សមកពីសាលារៀនជំនាន់ថ្មី

ភានុម៉ា បន្ថែមថា ការរៀនពីក្មេងទៅនេះ ក៏វាអាស្រ័យទៅលើមនុស្ស និងស្ថានភាពជាក់ស្ដែងដែរ គ្រាន់តែថាអ្វីដែលភានុម៉ាបានសម្រេចចិត្តនេះ ព្រោះគិតថាវានឹងចំណេញពេលច្រើនសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។