ភ្នំពេញ- មានស្រុកកំណើតនៅខេត្តតាកែវ លោក ទឹម សុខហួយ ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ទទួលបានជ័យលាភីលេខ២ ផ្នែកបកស្រាយ ប្រធានបទតួនាទីអក្សរសិល្ប៍ពុទ្ធនិយមក្រោយសម័យអង្គរ ។ ទន្ទឹមគ្នានេះ ការប្រកាសជ័យលាភីធ្វើឡើងក្នុងឱកាសអបអរសាទរទិវាជាតិអំណានលើកទី៧ ប្រធានបទអំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

លោក ទឹម សុខហួយ ជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោមខេត្តតាកែវ មានប្រសាសន៍ថា និមិត្តរូបដែលលោកគ្រូចង់ឃើញ ក្នុងការលើកកម្ពស់អំណាននៅកម្ពុជា គឺការមានបណ្ណាល័យតាមផ្ទះ ។ លោក ទឹម សុខហួយ បន្តថា ការមានបណ្ណាល័យតាមផ្ទះ គឺជាការបណ្ដុះទម្លាប់នៃការអានដែលមានប្រសិទ្ធភាព ជំរុញឱ្យសិស្សានុសិស្សទទួលបានការអប់រំបន្ទាប់ពីរៀននៅសាលាជាមួយគ្រូ។

ម្ចាស់ជ័យលាភីលេខ២ ផ្នែកបកស្រាយអក្សរសិល្ប៍ បន្ថែមថា លោកដាក់ពាក្យចូលរួមប្រកួតបកស្រាយអក្សរសិល្ប៍ ក្នុងទិវាអំណានលើកទី៧នេះ ក្នុងគោលបំណងជំរុញឱ្យមានការអានច្រើន ចង់ស្រាវជ្រាវបន្ថែម ពង្រឹងសមត្ថភាពមុខជំនាញឯកទេស ជាពិសេសមានឱកាសទទួលបានបទពិសោធន៍បន្ថែមពីរបៀបសរសេរ និងការវិភាគ។
លោក ទឹម សុខហួយ
“ខ្ញុំមានអារម្មណ៍រីករាយចំពោះជ័យលាភីដែលទទួលបាន មកពីការខិតខំប្រឹងប្រែងកន្លងមកនេះ”
គ្រូបង្រៀនវ័យ៣២ឆ្នាំរូបនេះ បន្តថា បញ្ហាប្រឈមដែលលោកជួបប្រទះនៅក្នុងការប្រកួតនេះ គឺការខ្វះខាតឯកសារ ពេលវេលាសរសេរខ្លី ហើយជាប់រវល់នឹងការងារច្រើន ជាពិសេសជាប់បង្វឹកកម្មវីធីដេញដោលតស៊ូមតិយុវជនថ្នាក់ជាតិ២០២២ ផងដែរ។

លោក ទឹម សុខហួយ
“ការសាកល្បងគឺជាជំហានដែលរុញច្រានឱ្យមានការអភិវឌ្ឍ ព្រោះចំណុចដែលពិបាកជាងគេគឺការចាប់ផ្ដើម”
លោកគ្រូបន្តថា ប្រសិនយុវជនមានបំណងចូលរួមប្រកួតសរសេរអត្ថបទ ទី១. ការរៀបចំគ្រោងជារឿងសំខាន់មិនអាចខ្វះបាន ទី២. ការសិក្សាស្វែងយល់បន្ថែមដោយសាកសួរយោបល់ពីបណ្ដាអ្នកមានបទពិសោធន៍។ ពិសេស បទពិសោធន៍បង្រៀនសិស្សក៏រួមចំណែកយ៉ាងច្រើនសម្រាប់ជួយបង្កើនចំណេះដឹងដែរ។
គួរជម្រាបជូនថា កាលពីឆ្នាំ ២០១២ លោក ទឹម សុខហួយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរនៅសាកលភូមិន្ទភ្នំពេញ ឯកទេសអក្សរសាស្រ្តខ្មែរ និងបញ្ចប់ថ្នាក់គរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្នុងឆ្នាំ ២០១៤ បច្ចុប្បន្នលោកជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម ខេត្តតាកែវ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។

សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































