សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ដាក់បង្ហាញគម្រោងច្នៃប្រឌិត «បំប្លែងទឹកទៅជា​ថាមពលអគ្គិសនី» ដែលគិតគូរដល់បរិស្ថាន

សិស្សថ្នាក់ទី១០ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី បានបង្ហាញពីគំនិត និង​ស្នាដៃបង្កើតថ្មីរបស់ខ្លួន គឺ «ការបំប្លែងទឹកទៅជាថាមពលអគ្គិសនី» ដើម្បីសន្សំសំចៃថវិកា និងគិតគូដល់បរិស្ថាន។ ដោយ​ស្នាដៃនេះ ក៏ត្រូវបានដាក់តាំងបង្ហាញនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ កាលពីពេលពេលថ្មីៗនេះ។

យុវតី រ៉ង ពេជ្រសូហ្វៀ ដែលចូលរួមក្នុងការ​បង្កើតស្នាដៃនេះលើកឡើងថា បច្ចុប្បន្នមនុស្សភាគច្រើនពឹងផ្អែកលើការប្រើប្រាស់ថាមលអគ្គិសនី ដែលដើរដោយឥន្ទនៈផូសីល បញ្ចេញនូវឧស្ម័នការបូនឌីអុកស៊ីត និងស្ពាន់ធ័រឌីអុកស៊ីត ទើបធ្វើឱ្យមានការបំពុលបរិយាកាស និងការកើនឡើងនៃកម្ដៅផែនដី។ ដូច្នេះហើយទើប ក្រុមរបស់ខ្លួនយល់ថា បង្កើតស្នាដៃ «ការបំប្លែងទឹកទៅជាថាមពលអគ្គិសនី» នេះឡើង អាចចូលរួមផ្ដល់ថាមពលស្អាត កាត់បន្ថយការចំណាយ និងមិនប៉ះពាល់ដល់បរិស្ថាន។

យុវតី រ៉ង ពេជ្រសូហ្វៀ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី

ពេជ្រសូហ្វៀ បញ្ជាក់បន្ថែមថា ការបង្កើតស្នាដៃនេះឡើង គឺបានមកពីការពន្យល់ណែនាំពីគ្រូដឹកនាំ និងប្រើប្រាស់ទ្រឹស្ដីក្នុងសៀវភៅនៃកម្មវិធីសិក្សាមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩ និងទី១០ យកមកអនុវត្តជាក់ស្តែង ព្រមទាំងអានឯកសារផ្សេងៗជាច្រើនទៀត។

សិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី រូបនេះ ក៏​បានបង្ហាញពីឧបស័គ្គនានា​ក្នុងការធ្វើគម្រោងនេះ​ដែរ ដោយថា ការចាប់ផ្ដើមដំបូងមានការលំបាកបន្តិចបន្តួចដែរ ប៉ុន្តែនៅពេលបានយល់ច្បាស់អំពីមូលដ្ឋានគ្រឹះនៃទ្រឹស្ដី និងការអនុវត្តតាមរូបមន្ត ក៏ដូចជាមានការជួយពីលោកគ្រូ អ្នកគ្រូ ទើបធ្វើដំណើរការបានល្អប្រសើរ។

ជាមួយគ្នានេះ យុវតី រឿង សុខគីម សិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី ក៏​បានពន្យល់ពីដំណើរការនៃគម្រោងដែរថា ការបំប្លែងទឹកទៅជាថាមពលអគ្គិសនី រៀបចំឡើងទៅតាមតំណាក់កាលសំខាន់ៗ រួមមាន ទី១. ការបង្កើតតួនៃបូប៊ីន ដែលមានសម្ភារៈ ដូចជា ធុងទឹកមួយ និងគម្របទឹកសុទ្ធចំនួន១២គ្រាប់ កាត់តម្រឹមស្មើៗគ្នា ទី២. យកបូប៊ីនទៅរុំជាមួយស្ពៀរ ចំនួន១១២៥ជុំ និងដាក់មេដែករាងអក្សរ E ទៅក្នុងបូប៊ីនឱ្យចំចំណុចកណ្ដាល ទី៣. បង្កើតមេដែក ដោយយកកំប៉ុងទឹកដោះគោមួយវះជាពីរ រួចយកមេដែកមកបិទជុំវិញ ដោយមានប៉ូលN និងប៉ូលS។ បន្ទាប់មក ភ្ជាប់តួនៃបូប៊ីនទៅក្នុងទុយយោរជាមួយមេដែកដោយមានបាដាងនៅកណ្ដាល ហើយនៅពេលទឹកធ្លាក់ចុះមកមេដែកច្បាប់ផ្ដើមវិល តាមទ្រឹស្ដីនៃការសិក្សា មានន័យថា ចរន្តអគ្គិសនីកើតឡើងនៅពេលឆ្លងកាត់ខ្សែចម្លង។ នៅពេលចរន្តអគ្គិសនីចេញពីខ្សែចម្លងទើបបញ្ជូនទៅកាន់អ្នកប្រើប្រាស់ផ្សេងៗ ដូចជា អំពូលជាដើម។

យុវតី រឿង សុខគីម សិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី

យុវតី រឿង សុខគីម បញ្ជាក់បន្ថែមថា នៅពេលតម្លើង ការបំប្លែងទឹកទៅជាថាមពលអគ្គិសនី ឱ្យចេញជារូបរាង ទឹកដែលយកមកប្រើដើម្បីផលិតជាថាមពលអគ្គិសនី នឹងដំណើរការវិលចុះឡើងជាស្វ័យប្រវត្តិ។ សុខគីម បន្តថា ក្រុមរបស់គេក៏បានបន្ថែមគំនិតច្នៃប្រឌិតបន្ថែមដើម្បីរៀបចំតុបតែងឱ្យមានទឹកដាក់ពីលើថ្ម ដោយមានដាក់អំពូលភ្លើងចម្រុះពណ៌ជុំវិញ ដើម្បីបង្កើនភាពទាក់ទាញ។ លើសពីនេះ គម្រោងនេះ អាចយកទៅអនុវត្តបាននៅថ្ងៃអនាគតចំពោះគម្រោងធំៗបាន ដើម្បីរួមចំណែកជួយដល់ប្រជាជន ជាពិសេស ប្រជាជននៅតំបន់មានប្រភពទឹកច្រើន។

សិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី រូបនេះ រំពឹងថា នឹងទទួលបានសមិទ្ធផលល្អពីការតាំងបង្ហាញស្នាដៃ ព្រោះការដាក់តាំងបង្ហាញស្នាដៃនេះ ធ្វើឱ្យរូបគេបានយល់ពីគំនិតថ្មីៗជាច្រើនអំពីបទពិសោធន៍ ក៏ដូចជាខិតខំកែលម្អស្នាដៃឱ្យកាន់តែប្រសើរថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...