ពីមនុស្សគ្មានទំនុកចិត្ត លោក ង៉ែត ឆៃយ៉ា ជំនះភាពភ័យខ្លាចរហូតក្លាយជាអ្នកនិយាយជាសាធារណៈដ៏ឆ្នើម

ភ្នំពេញ – ធ្លាប់តែជាសិស្សដែលខ្សោយផ្នែកភាសាអង់គ្លេស និងខ្វះភាពក្លាហានក្នុងការនិយាយជាសាធារណៈ លោក ង៉ែត ឆៃយ៉ា បានខិតខំប្រឹងជំនះភាពភ័យខ្លាចទាំងនេះ ដោយសារមានការជំរុញលើកទឹកចិត្ត និងការណែនាំពីគ្រូបង្រៀនរហូតក្លាយជាអ្នកនិយាយជាសាធារណៈដ៏ឆ្នើមម្នាក់។ បច្ចុប្បន្នលោក ង៉ែត ឆៃយ៉ា ជាប្រធានកម្មវិធីពង្រឹងសមត្ថភាពយុវជនសម្រាប់ការអប់រំនៃ PUC-ELI និងជាស្ថាបនិកគម្រោង។

លើកឡើងនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី សិល្បៈនៃការនិយាយជាសាធារណៈរដូវកាលទី៣ រៀបចំឡើងដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ លោក ង៉ែត ឆៃយ៉ា បានប្រាប់ឱ្យដឹងថា លោកធ្លាប់បរាជ័យក្នុងការប្រកួតនិយាយជាសាធារណៈ ប៉ុន្តែលោកមិនបោះបង់ក្ដីស្រមៃឡើយ គឺបន្តពង្រឹងសមត្ថភាពបន្ថែមដោយចូលរៀនក្នុងវគ្គពង្រឹងការនិយាយជាសាធារណៈនៅ PUC Toastmasters Club។

លោក ង៉ែត ឆៃយ៉ា បន្ថែមថា ដោយនៅ PUC Toastmasters Club មានការកម្មវិធីប្រកួតនិយាយជាសាធារណៈលក្ខណៈអន្តរជាតិដែលមានការចូលរួមពីនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសថៃ វៀតណាម ហ្វីលីពីន និងប្រទេសជាច្រើនទៀត លោកក៏សាកល្បងចូលរួមប្រកួតម្ដងទៀតដោយគិតថាការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនប្រសើរជាងមុន ។ រហូតដល់ចុងឆ្នាំ២០១៩ លោកក៏បានជាប់ជាតំណាងរបស់ PUC Toastmasters Club ទៅប្រកួតនៅប្រទេសថៃ។

លោក ង៉ែត ឆៃយ៉ា បញ្ជាក់បន្ថែមថា លទ្ធផលល្អនេះ បានធ្វើឱ្យលោកមានភាពសប្បាយរីករាយ ប៉ុន្តែដោយសារក្នុងឆ្នាំនោះ ចាប់ផ្ដើមមានការរីករាលដាលជំងកូវីដ-១៩ កម្មវិធីប្រកួតក៏ប្ដូរទៅធ្វើតាមប្រព័ន្ធអនឡាញវិញ។ យ៉ាងណាក៏ដោយ លោកថា កម្មវិធីប្រកួតនិយាយជាសាធារណៈ បានធ្វើឱ្យលោករកឃើញសក្តានុពលរបស់ខ្លួន ដោយ​មានមនុស្សស្គាល់ច្រើន ហើយក៏មានកម្មវិធីផ្សេងៗទាក់ទងលោកឱ្យចូលរួមចែករំលែកបទពិសោធន៍ ធ្វើជាគ្រូដឹកនាំ និងធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈផងដែរ។

លោក ង៉ែត ឆៃយ៉ា ប្រធានកម្មវិធីពង្រឹងសមត្ថភាពយុវជនសម្រាប់ការអប់រំ នៃ PUC-ELI

“អ្វីដែលខ្ញុំទទួលបានបច្ចុប្បន្ននេះ ខ្ញុំគិតថា១០ឆ្នាំទៀត ទើបខ្ញុំអាចទទួលបាន ប៉ុន្តែដោយសារជំនាញក្នុងការនិយាយជាសាធារណៈ បានជួយខ្ញុំទទួលបានឱកាសជាច្រើន”

ប្រធានកម្មវិធីពង្រឹងសមត្ថភាពយុវជនសម្រាប់ការអប់រំនៃ PUC-ELI រូបនេះ មានប្រសាសន៍ថា មិនថាតែសិស្ស និងនិស្សិត បុគ្គលិកក្រុមហ៊ុន និងអ្នកដឹកនាំ ចាំបាច់ត្រូវតែមានជំនាញនិយាយជាសាធារណៈ ព្រោះជំនាញនេះពិតជាសំខាន់សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងការចរចារ ធ្វើបទបង្ហាញ បង្កើតបណ្ដាញទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាព។ លោកបន្ថែមថា ដោយសារតែជំនាញនិយាយជាសាធារណៈបានធ្វើឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចាប់អារម្មណ៍ ព្រមទាំងផ្ដល់ឱកាសឱ្យលោកក្លាយជាអ្នករៀបចំកម្មវិធី ជាអ្នកបណ្ដុះបណ្ដាលការនិយាយជាសាធារណៈទាំងយុវជន ទាំងបុគ្គលិកក្រុមហ៊ុនរហូតដល់ថ្នាក់ដឹកនាំកំពូលផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...