ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ ចំនួន១០០នាក់

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀន​កម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ជំនាន់ទី៣១ ចំនួន១០០នាក់។ ក្នុងនោះ ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ១២+២ ចំនួន៧៥នាក់ និងកម្រិតបរិញ្ញាបត្រសិល្បៈមនុស្សសាស្រ្ត ឯកទេសអប់រំកាយ ១២+៤ ចំនួន ២៥នាក់ ឱ្យចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ និងត្រូវមានអាយុចាប់ពី១៧ឆ្នាំ (ខែឆ្នាំកំណើតត្រឹម ២២ ខែតុលា ឆ្នាំ២០០៦ មានសិទ្ធប្រឡង) ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។ ទន្ទឹមគ្នានេះ បេក្ខជនទាំងពីរភេទត្រូវនៅលីវរហូតដល់បញ្ចប់ការបណ្ដុះបណ្ដាល, ត្រូវមានសុខភាពល្អ កាយសម្បទាមាំមួន និងគ្រប់លក្ខណ: ។

បេក្ខជនទាំងពីរភេទត្រូវពិនិត្យកាយសម្បទាមុនពេលប្រឡងនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡា (អគាររដ្ឋបាលថ្មីចៅពញាហុក)។ ចំពោះ បេក្ខនារី ត្រូវមានកម្ពស់ចាប់ពី ១,៥៥ ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជនត្រូវមានកម្ពស់ចាប់ពី ១,៦៥ ម៉ែត្រ ឡើងទៅ។ បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូលឡើងទៅ។

សម្រាប់វិញ្ញាសាប្រឡងរួមមាន វិញ្ញាសាសរសេរ មានដូចជា ១- វប្បធម៌ទូទៅ ២- ជីវវិទ្យា ៣- ភាសាអង់គ្លេស,  វិញ្ញាសាអនុវត្តន៍កីឡា កម្មវិធីថ្នាក់ទី១២ រយ:ពេល ១ ម៉ោង ៣០ នាទី ក្នុងនោះ ១- នារីរត់៨០ម៉ែត្រ រយ:ពេល ១ ម៉ោង ០០ នាទី និង បុរសរត់១០០ម៉ែត្រ រយ:ពេល ១ ម៉ោង ០០ នាទី ២- លោតចម្ងាយ នារី-បុរស និង៣- ចោលដុំដែក នារីទម្ងន់៣គីឡូក្រាម និង បុរសទម្ងន់៥គីឡូក្រាម។

បេក្ខជននិងបេក្ខនារីដែលចាប់អារម្មណ៍អាចដាក់ពាក្យចុះឈ្មោះប្រឡងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានទីតាំងនៅផ្លូវលេខ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។ កាលបរិច្ឆេទនៃការទទួលពាក្យចុះឈ្មោះប្រឡង ចាប់ពីថ្ងៃប្រកាសផ្សាយជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីរសៀល។

គួរជម្រាបជូនថា ក្រសួងអប់រំមិនអនុញ្ញាតឱ្យបេក្ខជនមកពីក្រៅខេត្តរបស់ខ្លួនដាក់ពាក្យសុំចុះឈ្មោះប្រឡងឡើយ (ផ្អែកលើសញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាគោល) ។ ក្នុងនោះ បេក្ខជនទាំងអស់អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសបានតែមួយប្រព័ន្ធគឺ ១២+២ឬ១២+៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក