ភ្នំពេញ – ក្រោយពីធ្វើការប្រកួតប្រជែង និងជម្រុះជាច្រើនវគ្គ ទីបំផុតទៅនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ គេបានរកឃើញម្ចាស់ជ័យលាភី នៃកម្មវិធី យុវជន២១ ធ្វើឡើងក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើមអាជីវកម្មក្នុងគន្លងថ្មី” ដោយជ័យលាភីលេខ១ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យកម្ពុជា ដែលបានបង្កើតគម្រោងអាជីវកម្មមួយឈ្មោះថា “សត្វ២១” ខណៈ ជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យផារ៉ាហ្គន គម្រោង “លក់ដុំ” និងជ័យលាភីលេខ៣ បានទៅលើក្រុមបេក្ខជនសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ មានគម្រោង “CamMental”។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីយុវជន២១ នេះ គឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាធនធានមនុស្សមានបំណិនសហគ្រិនភាព ភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ ដើម្បីឆ្លើយតបទៅបរិបទបដិវត្តឧស្សាហកម្ម៤.០ ដែលយុវជនត្រូវមានជំនាញ និងបំណិនប្រចាំជីវិតចំនួនបី រួមមាន វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ។

លើកឡើងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំឌីជីថលក្នុងបរិបទថ្មី ខុសពីការអប់រំនាបរិបទមុន ហើយប្រសិនមិនមានធនធានមនុស្សចេះរៀបចំអាជីវកម្ម ជាក់ស្ដែងក៏មិនអាចបង្កើតឱកាសបានជាការងារដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កម្ពុជាក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ មានភាពខុសប្លែកច្រើនទាំងអាជីវកម្ម និងមានភាពអំណោយផល។
“ខ្ញុំសូមទឹកចិត្តយុវជនប្រើប្រាស់បច្ចេកវិទ្យាជំនួយដល់ការសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ ប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ដើម្បីក្លាយខ្លួនជាយុវជនឌីជីថល“
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សូមជម្រាបជូនថា កម្មវិធី “យុវជន២១” មានឈ្មោះជាផ្លូវការថា កម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន BOOTCAMP 2021 ។ កម្មវិធីនេះ ប្រព្រឹត្តធ្វើរយៈពេល៦ខែ ដោយចែកចេញជា ៤វគ្គ ឬបណ្តុះបណ្តាល (4 Modules) និងឆ្លងកាត់វគ្គប្រកួតជម្រុះ៣ជុំ គឺជុំទី១ “វគ្គជម្រុះយក១០ក្រុម” ជុំទី២ “វគ្គជម្រុះយក ០៣ក្រុម និងជុំទី៣ “វគ្គល្អឯក” ឬ The Best One ដើម្បីទទួលបានជ័យលាភីនិងពានរង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះក្រុមជ័យលាភីលេខ១ ដែលឈ្នះក្នុងកម្មវិធីនេះទទួលបានមេដាយមាសចំនួនប្រាំ កុំព្យូទ័រយួរដៃប្រាំគ្រឿង លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ចំនួនប្រាំលានរៀល, ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ចំនួនប្រាំ លិខិតថ្លែងអំណរគុណ និងទឹកប្រាក់ចំនួន ប្រាំលានរៀល ចំណែកជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធិចំនួនប្រាំ លិខិតថ្លៃងអំណរគុណ និងទឹកប្រាក់ចំនួនបួនលានរៀល៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ជាឱកាសសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...



































































