ម្ចាស់ជ័យលាភីលេខ១ គម្រោង “សត្វ២១” ៖ ការខិតខំប្រឹងប្រែងមិនបោះបង់ ជាកត្តាជំរុញឱ្យយើងទទួលបានជោគជ័យពិតប្រាកដ

ភ្នំពេញ – ក្រុមបេក្ខជនមកពីសាកលវិទ្យាល័យកម្ពុជា ម្ចាស់គម្រោង “សត្វ២១” ត្រូវ​បាន​គណៈកម្មការប្រកាសជាជ័យលាភីលេខ១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី «យុវជន២១» ដែលធ្វើ​ឡើង​ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ គំនិតផ្ដួចផ្ដើមអាជីវកម្មក្នុងគន្លងថ្មី” ។ លោក ស៊ីន សុខសិនិទ្ធ ជានិស្សិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យកម្ពុជា និងជាប្រធានក្រុម គម្រោងអាជីវកម្ម “សត្វ២១” បានប្រាប់មក AMS ថា ការខិតខំប្រឹងប្រែងមិនបោះបង់ ជាកត្តាជំរុញឱ្យក្រុមរបស់ខ្លួនទទួលបានជោគជ័យពិតប្រាកដ។

លោក ស៊ីន សុខសិនិទ្ធ បាននិយាយថា គម្រោងអាជីវកម្ម “សត្វ២១” ផ្ដោតសំខាន់ទៅលើសត្វចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា មានន័យថា នៅពេលសត្វមានជំងឺ ឬជួបបញ្ហាអ្វីមួយ ម្ចាស់សត្វអាចទទួលសេវាកម្មដែលគួរឱ្យទុកចិត្តបាន ដូចជា ការស្វែងរកគ្រូពេទ្យសត្វ ចំណីសត្វ ឬកន្លែងថែទាំសត្វជាដើម។ លោក ស៊ីន សុខសិនិទ្ធ បន្តថា នៅក្នុងគម្រោងអាជីវកម្ម “សត្វ២១” ក្រុមរបស់គាត់បានបំពាក់ច្ចេកវិទ្យាឌីជីថល តាមរយៈ App នៅក្នុងទូរស័ព្ទដៃ ដើម្បី​ងាយស្រួលជួបជាមួយគ្រូពេទ្យបានដោយគ្រាន់តែបង្ហាញ App “សត្វ២១” នេះ។

ម៉្យាងវិញទៀត អ្នក​ប្រើប្រាស់​ក៏អាចបញ្ជារទិញរបស់របរប្រើប្រាស់របស់សត្វចិញ្ចឹម ដោយគ្រាន់តែចុចកុម៉្មង់ និងមានអ្នកដឹកជញ្ជូនទៅដល់ទីកន្លែងអ្នកទិញ។ ជាពិសេស អាជីវកម្ម “សត្វ២១” ក៏មានជារបៀបសន្សំពិន្ទុដើម្បីប្ដូរយករង្វាន់ ឬការប្រម៉ូសិន ហើយរាល់ព័ត៌មានដែលអតិថិជនប្រើប្រាស់នឹងត្រូវបានរក្សាទុកដោយសុវត្ថិភាព។

លោក ស៊ីន សុខសិនិទ្ធ

“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១នេះ ព្រោះអ្វីដែលយើងបានលះបង់ និងបានខិតខំគឺមិនខកបំណងនោះឡើយ”

យុវជនវ័យ២២ឆ្នាំរូបនេះ បញ្ជាក់ថា តាមរយៈកម្មវិធីប្រកួតយុវជន២១នេះ លោកបានរៀនច្រើនពីរបៀបស្វែងរកក្រុម គឺតាំងពីមិនបានស្គាល់គ្នាទាល់តែសោះ រហូតដល់ក្លាយជាមិត្តសិទ្ធស្នាលជាមួយគ្នា ហើយចាប់ផ្ដើមសរសេរផែនការអាជីវកម្មជាមួយគ្នា រៀនពីការបង្កើតអាជីវកម្មជាមួយគ្នា ។ លើសពីនេះ ក៏​បានបង្កើនសមត្ថភាពកាន់តែប្រសើរជាងមុន និងបានសម្រេចក្ដីស្រមៃដែលធ្លាប់តែចង់បង្កើតអាជីវកម្មដែល​មិនទាន់បានធ្វើ ប៉ុន្តែឥឡូវនេះក្រុមរបស់លោកអាចធ្វើបាន។

ជាមួយគ្នានេះ កញ្ញា វ៉ុន ពិដោរ ជានិស្សិតសាកលវិទ្យាល័យកម្ពុជា ផ្នែកទីផ្សារ បាននិយាយថា រូបនាង​ពិតជាសប្បាយរីករាយនៅពេលបានទទួលបានជោគជ័យ ដោយសារមុននឹងទទួលបានជោគជ័យ ក្រុមខ្លួនបានឆ្លងកាត់ឧបស័គ្គជាច្រើន មានពេលខ្លះត្រូវគេងរហូតដល់ម៉ោង២ ឬម៉ោង៣ភ្លឺក៏មាន ព្រោះត្រូវធ្វើអាជីវកម្មមួយនេះឱ្យដំណើរការល្អ។ កញ្ញា បន្តថា ទម្រាំមកដល់ដំណាក់កាលនេះ ក្រុមខិតខំប្រឹងប្រែងដោយមិនបោះបង់ ចាប់តាំងពី២០សាកលវិទ្យាល័យ រហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ។

កញ្ញា វ៉ុន ពិដោរ

“ខ្ញុំមិនធ្លាប់គិតថាក្រុមនឹងជាប់ជ័យលាភីលេខ១នោះទេ ព្រោះក្រុមផ្សេងៗសុទ្ធតែមានសមត្ថភាពខ្លាំងពូកែ ប៉ុន្តែក្រុមរបស់យើងនៅតែបន្តខិតខំប្រឹងប្រែងសហការគ្នា កែលម្អចំណុចខ្វះខាតពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយទីបំផុតពួកយើងក៏ទទួលបានជ័យលាភីឆ្នើមក្នុងកម្មវិធីនាថ្ងៃនេះ”

កញ្ញា វ៉ុន ពិដោរ ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ថា រូបកញ្ញាផ្ទាល់ក៏ផ្ដើមចេញពីមនុស្សម្នាក់ខ្វះភាពជឿជាក់ និងមានការ​ភ័យខ្លាចច្រើន ប៉ុន្តែនៅពេលនេះ រូបកញ្ញាអាចធ្វើបាន ដូច្នេះ យុវជនផ្សេងទៀតក៏អាចធ្វើបានដូចគ្នា ឱ្យតែមានភាពអត់ធ្មត់តស៊ូជាមួយនឹងការខិតខំប្រឹងប្រែងដោយមិនបោះបង់ប្រាកដជាទទួលបានជោគជ័យ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី