ភ្នំពេញ – នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា មានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ជាលើកទី៣ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
មូលបទនេះ គឺសំដៅដល់ស្មារតីរបស់សមាជិកអាស៊ានទាំងអស់ក្នុងការរួបរួម (Togetherness) ជាសហគមន៍តែមួយ និងឆន្ទៈរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយ និងជំនះបញ្ហាដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ាន។ ការរួបរួម (Togetherness) គឺជាការបង្ហាញពីយុទ្ធសាស្ត្រតម្រង់ទិស នៃសកម្មភាពរបស់អាស៊ាន ដោយផ្អែកលើស្មារតីស្នូល ៖ ភាពជឿជាក់ សាមគ្គីភាព និងភាពសុខដុមរមនាក្នុងចំណោមសមាជិក នៃគ្រួសារអាស៊ាន។

នៅក្រោមមូលបទនេះផងដែរ កម្ពុជាមានគោលបំណងរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ប្រកបដោយ សុខដុមរមនា សន្តិភាព ស្ថិរភាព និងវិបុលភាព ក្រោមការចូលរួមពីសមាជិកអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាផលប៉ះពាល់ក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកផងដែរ។ បញ្ហាដែលត្រូវផ្តោតសំខាន់ទាំងនោះរួមមានដូចជា ៖ ការរាតត្បាតនៃកូវីដ-១៩, បម្រែបម្រួលអាកាសធាតុ និង ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ការប្រកួតប្រជែងរវាងមហាអំណាច, ការការពារនិយម, ជម្លោះទឹកដី, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា, និង បញ្ហាគំរាមគំហែងសន្តិសុខសង្គមផ្សេងៗទៀត។
ក្នុងការសម្រេចគោលដៅ និង កសាងសមិទ្ធផលបន្តពីប្រធានអាស៊ានមុនៗ កម្ពុជាបានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរួបរួមគ្នារបស់អាស៊ាន ដើម្បីបន្តផែនការការងារ ការរៀបចំព្រឹត្តិការណ៍ និង ភារកិច្ចសំខាន់ៗទាំងអស់ ជាពិសេសក្នុងការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និង សាមគ្គីភាព ដែលស្របតាមបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

និមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ ២០២២ គឺមានរូបត្របកឈូកជាទម្រង់ក្បាច់ខ្មែរ ដែលដកស្រង់ចេញពីក្បាច់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ បង្ហាញពីភាពបរិសុទ្ធ និងការកកើតឡើងវិញខ្លួនឯង។ រូបផ្កាឈូក មានរង្វង់ពណ៌មាសព័ន្ធជុំវិញតំណាង និង មានរូបអាស៊ាននៅចំកណ្តាល តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានខិតខំផ្សារភ្ជាប់គ្នាដោយចំណងមិត្តភាព និង សាមគ្គីភាព ដោយមានគោលដៅរួមតែមួយក្នុងការជំនះរាល់បញ្ហាប្រឈមនានា។

ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា។ ពណ៌ខៀវនៃត្របកឈូក ៦ ស្រទាប់ តំណាងឲ្យស្ថិរភាព ទំនុកចិត្ត ភាពជឿជាក់ សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ដែលជាស្នូលចម្បងរបស់អាស៊ាន។ ពណ៌ក្រហមនៃត្របកឈូក ៤ ស្រទាប់ តំណាងឱ្យអាយុជីវិត សុខុមាលភាព ភាពក្លាហាន និង ថាមពលរបស់អាស៊ាន។ រង្វង់ពណ៌មាស តំណាងពីភាពអស្ចារ្យ ភាពជោគជ័យ សមិទ្ធផល និង ជ័យជំនះក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ដោយស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ការបង្កើតចេញជាពណ៌ចម្រុះគ្នាទាំងនេះ តំណាងឱ្យភាពចម្រុះជាតិសាសន៍នៃសមាជិកអាស៊ានទាំង ១០ ប្រទេស៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...
ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...
អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។





























