ចង់បង្ហាញថា «កូនខ្មែរធ្វើបាន» ជំរុញយុវសិស្ស ង៉ូ ហុកខាយ ចូលរួមប្រកួតគណិតវិទ្យាអន្តរជាតិ រហូត​ទទួលបានមេដាយមាស

«មេដាយមាសដែលទទួលបាននេះ! ខ្ញុំចង់បង្ហាញថា សិស្សកម្ពុជាក៏អាចធ្វើបានដែរនៅលើឆាកអន្តរជាតិ ក្នុងការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ»។ នេះជាការលើកឡើងរបស់ យុវសិស្ស ង៉ូ ហុកខាយ សិស្សថ្នាក់ទី១០ នៃសាលារៀនប៊ែលធីអន្តរជាតិ និងជាម្ចាស់ជ័យលាភីមេដាយមាស ក្នុងកម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤។

យុវសិស្ស ង៉ូ ហុកខាយ បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យរូបគេចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិអាស៊ី-សិង្ហបុរី (SIMOC) ឆ្នាំ២០២៤ មានកត្តាចម្បងដូចជា ទី១ គ្រួសារបានលើកទឹកចិត្ត និងធ្វើជាគំរូសម្រាប់រូបគេយល់ឃើញថា ការប្រឡងគណិតវិទ្យាអន្តរជាតិ ជារឿងល្អមួយដើម្បីវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា, ទី២ កត្តាខ្លួនឯង ដោយសាររូបគេផ្ទាល់ចូលចិត្តនូវមុខវិជ្ជាគណិតវិទ្យា ដែលជាកត្តាមួយដែលធ្វើឱ្យរូបគេចង់តេស្តសមត្ថភាពខ្លួនឯង ហើយក៏ចង់សាកល្បង និងចង់ដឹងសមត្ថភាពរបស់សិស្សដែលមកពីបណ្ដាប្រទេសផ្សេងៗទៀតដែលចូលរួមមានរហូត ៣០ប្រទេសទូទាំងពិភពលោក និង​ចង់បង្ហាញថា កូនខ្មែរអាចធ្វើបាន។

យុវសិស្ស ង៉ូ ហុកខាយ

ក្នុងការទៅប្រឡងផ្ទាល់នៅប្រទេសសិង្ហបុរី ហុកខាយ បានជួបឧបសគ្គជាច្រើន ដែលពេលនេះធ្វើឱ្យរូបគេគិតថា មិនអាចយកមេដាយមាសបាននោះទេ ព្រោះលំហាត់មួយចំនួនមើលអត់យល់ និងពិបាកខ្លាំង។ ផ្ទុយទៅវិញ នៅក្នុងអំឡុងពេលប្រឡង រូបគេបែរជាអាចដោះស្រាយបញ្ហា និងឧបសគ្គមួយចំនួនបានល្អ ដោយរូបគេបានស្រាវជ្រាវ គិតស្វែងយល់ពីសំណួរ និងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយរហូតទទួលបានជោគជ័យ។

ម្ចាស់មេដាយមាសគណិតវិទ្យាអន្តរជាតិរូបនេះ បញ្ជាក់ថា គន្លឹះដែលធ្វើឱ្យរូបគេទទួលបានជោគជ័យនៅក្នុងការប្រឡងគណិតវិទ្យា SIMOC រហូតអាចទទួលបានមេដាយមាសនេះ គឺដោយសារការហ្វឹកហាត់លំហាត់គណិតវិទ្យាជាប្រចាំ ដោយរូបគេតែងតែទទួលបានការបង្រៀនពីលោកគ្រូ អ្នកគ្រូ មិត្តភក្ដិ និងការកែលម្អពីមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យរូបគេទទួលបាននូវសមត្ថភាពមួយដែលខ្ពស់នៅក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ និងពង្រឹងនូវសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងនៅកម្មវិធី SIMOC នេះ។ លើសពីនេះ រូបគេក៏បានការខិតខំប្រឹងប្រែងស្វែងយល់ និងស្រាវជ្រាវនូវវិញ្ញាសាចាស់ៗដែលធ្លាប់ចេញឆ្នាំមុនៗ ដូចជា វិញ្ញាសាចាប់ពីឆ្នាំ២០១៩, ២០២២, ២០២៣  យកមករួមចូលគ្នាហើយចងក្រងជាវិញ្ញាសាមួយដុំ ដើម្បីដោះស្រាយ។

បើតាម យុវសិស្ស ហុកខាយ បញ្ជាក់ថា ការប្រឡងគណិតវិទ្យា SIMOC មានវិន័យតឹងរឹងល្អ ដែលតម្រូវឱ្យសិស្សជាបេក្ខជនប្រឡង ត្រូវអង្គុយដោះស្រាយលំហាត់ដោយស្ងៀមស្ងាត់ និងមិនអនុញ្ញាតិឱ្យប្រើប្រាស់ម៉ាស៊ីនគិតលេខនោះទេ។ នេះអាចបញ្ជាក់បានថា គុណភាពនៃការប្រឡងមានស្តង់ដាខ្ពស់ និងអាចវាស់ស្ទង់សមត្ថភាពបានសិស្សពិតប្រាកដ។

កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤

ឆ្លៀត​ក្នុងឱកាសនេះ ហុកខាយ ក៏បានលើកទឹកចិត្តឱ្យយុវជនខ្មែរគ្រប់រូបដែលចូលចិត្ត និងស្រឡាញ់នូវមុខវិជ្ជាគណិតវិទ្យា សូមចូលរួមប្រឡងគណិតវិទ្យា SIMOC ឱ្យបានគ្រប់ៗគ្នា ព្រោះថាវាគឺជាកម្មវិធីមួយដែលធ្វើឱ្យយើងដឹងនូវចំណុចខ្វះខាត និងសមត្ថភាពគណិតវិទ្យារបស់យើងឱ្យបានកាន់តែច្បាស់។ លើសពីនេះ ជាកម្មវិធីមួយដែលវាស់ស្ទង់សមត្ថភាព និងប្រកួតប្រជែងជាមួយសិស្សមកពីប្រទេសដទៃទៀត។ ដូច្នេះ នៅពេលដែលយើងមានសមត្ថភាពផ្នែកគណិតវិទ្យា ហើយអាចដោះស្រាយបញ្ហាដោយប្រើប្រាស់គណិតវិទ្យា យើងក៏ត្រូវប្រើប្រាស់វាទៅប្រកួតប្រជែងជាមួយប្រទេសដទៃ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាថា សិស្សកម្ពុជាក៏អាចធ្វើបានដែរនៅលើឆាកអន្តរជាតិ នៅលើមុខវិជ្ជាគណិតវិទ្យា ហើយវាក៏ជារឿងមួយដែលធ្វើសិស្សកម្ពុជាគ្រប់រូបអាចឈានទៅមុខទទួលបាននូវភាពជោគជ័យ ព្រមទាំងអាចអភិវឌ្ឍសមត្ថភាពរហូតអាចជួយប្រែក្លាយប្រទេសកម្ពុជាឱ្យរីកចម្រើននៅពេលអនាគត។

គួរជម្រាបជូនថា យុវសិស្ស ង៉ូ ហុកខាយ ធ្លាប់ទទួលបានមេដាយមាស ក្នុងការប្រកួតគណិតវិទ្យា AMO 2023 ក៏​ដូចជា​ការ​ប្រកួតគណិតវិទ្យា SASMO 2023 ។ ដោយឡែកនៅឆ្នាំ២០២៤នេះ ហុកខាយ ក៏​ទទួលបានមេដាយមាស​ក្នុងការប្រកួតគណិតវិទ្យា AMO 2024 , ទទួលបានមេដាយប្រាក់​ក្នុងការប្រកួតគណិតវិទ្យា SIMSO 2024 និងទទួលបានមេដាយសំរឹទ្ធ​ក្នុងការប្រកួតគណិតវិទ្យា WMI 2024 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...