ភ្នំពេញ – ក្រោយពីធ្វើការប្រកួតអស់ជាច្រើនជុំ ទីបំផុតទៅ គេបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ លើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” និងបង្ហាញអំពីសារៈសំខាន់ “វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩” ។
បេក្ខជនជ័យលាភីទាំង៣រូបនោះ រួមមាន៖ ជ័យលាភីលេខ១ បានទៅលើ កញ្ញា សយ ស្រីនិច្ច ជាសិស្សវិទ្យាល័យសម្ដេចតេជោហ៊ុនសែនពារាំង, ជ័យលាភីលេខ២ បានទៅលើ លោក តុនច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា សៀក ពេជ្ររចនា ជានិស្សិតវិទ្យាស្ថានស៊ីអ៊ីអូ ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតនិយាយសាធារណៈនេះ រៀបចំឡើងដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបានបញ្ចេញសមត្ថភាពនិយាយជាសាធារណៈ ក៏ដូចជាប្រធានបទដែលទាក់ទងទៅនឹងសុខភាពសាធារណៈ និងដើម្បីឱ្យយុវជនចូលរួមនៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការប្រកួតនិយាយជាសាធារណនេះ ចែកចេញជាបីវគ្គ ទី១. វគ្គសរសេរអត្ថបទ ទី២.វគ្គប្រកួតនិយាយពាក់កណ្ដាលផ្ដាច់ព័្រត្រ និងទី៣.វគ្គនិយាយផ្ដាច់ព័ត្រ ។ ហើយប្រធានបទគឺពាក់ព័ន្ធទៅនឹងការដំឡើងពន្ធថ្នាំជក់។

បើតាមនាយកប្រតិបត្តិរូបនេះថា ការជក់បារីបណ្ដាលឱ្យស្លាប់មនុស្ស១ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំៗ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ។ ក្នុងនោះដែរ ៣៣ភាគរយកើតមានចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណុលទាប នេះបើយោងតាមលទ្ធផលសិក្សារបស់ក្រុមការងារអង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត មុំ គង់ បន្តថា ដើម្បីបង្ការអត្រាមនុស្សស្លាប់ច្រើន ការអនុវត្តវិធានការដំឡើងពន្ធលើផលិតផលថ្នាំជក់ ជាវិធានការដែលមានប្រសិទ្ធភាពបំផុត ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋផង និងបង្កើនចំណូលពន្ធរដ្ឋផង ។
“ខ្ញុំសង្ឃឹមថា ភស្ដុតាងវិទ្យាសាស្រ្ត ទិន្នន័យនៃការស្រាវជ្រាវ នឹងបទពិសោទន៍របស់ប្រទេសផ្សេងៗដែលបានបង្ហាញតាមរយៈសំឡេងរបស់យុវជន នឹងក្លាយជាទឡ្ហីករណ៍សម្រាប់ការពិចារណាទៅលើការដំឡើងពន្ធថ្នាំជក់ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ពីការស្លាប់មុនអាយុ និងជំងឺពិការភាពដោយសារផលិតផលថ្នាំជក់នេះ”
– លោកវេជ្ជបណ្ឌិត មុំ គង់
យ៉ាងណាក៏ដោយ តាមរយៈការបកស្រាយរបស់បេក្ខជនបានបង្ហាញហើយថា ការជក់បារីបង្កឱ្យមានជំងឺផ្សេងៗជាច្រើន ជាពិសេសគឺបណ្ដាលឱ្យខូចសួត ដូច្នេះ អ្នកជក់បារីនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតកាន់តែធ្ងន់ធ្ងរ បើពួកគេឆ្លងជំងឺកូវីដ១៩។ ដូច្នេះការដំឡើងពន្ធថ្នាំជក់គឺជាវិធានការឈ្នះ-ឈ្នះ ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងសេដ្ឋកិច្ចជាតិ ពោលគឺ មិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ១៩ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។ ម៉្យាងវិញទៀត ការដំឡើងពន្ធថ្នាំជក់មិនត្រឹមតែជួយបង្កើនចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន ជាពិសេសនោះគឺធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អទៀតផង៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។

ឱកាសនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យ APU ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2026
សាកលវិទ្យាល័យ APU ជប៉ុន ប្រកាសជ្រើសរើសនិស្សិតពីកម្ពុជាសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទីក្រុងពីកម្មវិធីអាហារូបករណ៍ ADB-JS នៅសាកលវិទ្យាល័យហុងកុង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2024
កម្មវិធីអាហារូបករណ៍ ADB កំពុងបើកទទួលសិស្សសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យហុងកុង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































