ម្ចាស់ជ័យលាភីតស៊ូមតិ ក្រុមជូពីទ័រ ៖ ការចេះសហការគ្នា សាមគ្គីភាព និងការយល់ពីគ្នាជាគន្លឹះទទួលបានលទ្ធផលល្អ

ភ្នំពេញ- ការចេះសហការគ្នា សាមគ្គីភាព និងការយល់ពីគ្នាទៅវិញទៅមកជាគន្លឹះទទួលបានលទ្ធផលល្អប្រសើរ។ នេះជាការលើកឡើងរបស់ កញ្ញា សយ ស្រីនិច្ច សមាជិកម្នាក់មកពីក្រុមក្រុមជូពីទ័រ ដែលទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតការជជែកដេញដោលទស្សនៈយុវជន២០២២ ទាក់ទងនឹងសិទ្ធិស្រ្តី និងសេដ្ឋកិច្ចឌីជីថល ប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចម្បងក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងលុបបំបាត់គម្លាតយេនឌ័រ ក្នុងសេដ្ឋកិច្ចឌីជីថល”។

កញ្ញា សយ ស្រីនិច្ច បញ្ជាក់បន្ថែមថា ការចូលរួមប្រកួតកម្មវិធីនេះ គឺដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាចំណេះដឹងថ្មីៗ និងរៀនពីអ្វីដែលមិនធ្លាប់រៀនពីមុនមក ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែង និងការសាមគ្គីភាពរបស់ក្រុមក៏អាចទទួលបានលទ្ធផលមកដល់វគ្គផ្ដាច់ព្រ័ត្រ។ កញ្ញាបន្តថា អ្វីក៏ដោយជាសមិទ្ធផលមួយដែលយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពិតៗ និងពីភាពតស៊ូរបស់យើង នឹងបង្ហាញឱ្យអ្នកដ៏ទៃឃើញថា ពួកយើងពិតជាខ្លាំង ពិតជាអស្ចារ្យ និងពិតជាមានសមត្ថភាពសមដូចសម្ដីដែលបាននិយាយពិតមែន។

កញ្ញា សយ ស្រីនិច្ច ក៏លើកទឹកចិត្តយុវជនទាំងអស់ចូលរួមកម្មវិធីឱ្យបានច្រើន ពីព្រោះកាលណាយើងបានចូលរួមកម្មវិធីច្រើន នោះយើងនឹងទទួលបានបទពិសោធន៍ថ្មីៗ ស្គាល់មនុស្សច្រើន និងមានមិត្តភក្ដិច្រើន។ លើសពីនេះ ការរៀនមិនមែនរៀនតែនៅក្នុងសាលាទេ នៅខាងក្រៅក៏អាចរៀនបាន សំខាន់យើងត្រូវចេះរៀន និងចេះចាប់យកអ្វីដែលថ្មីសម្រាប់ខ្លួនយើង និងប្រើពេលវេលាឱ្យមានតម្លៃក្នុងការអភិវឌ្ឍសមត្ថភាពរបស់យើងពីមួយកម្រិតទៅមួយកម្រិតទៀត។

លោក សួន ពិទូរ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យកម្ពុជា ដែលជាសមាជិកក្រុមជូពីទ័រ ក៏​បាន​លើក​ឡើងដែរថា ក្រុមរបស់ខ្លួនអាចជាប់មកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺដោយសារការចេះសហការគ្នា សាមគ្គីភាព ការយល់ពីគ្នាទៅវិញទៅមក និងភាពមានទំនួលខុសត្រូវទៅលើការងារក្រុមដែលបែងចែកគ្នាធ្វើរៀងៗខ្លួន បូករួមទាំងការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអំពីអ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទផងដែរ។

លោក សួន ពិទូរ

“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ ទោះ​មិនបានជាប់លេខ១ក៏ខ្ញុំមិនមានការអាក់អន់ចិត្តអីដែរ ព្រោះក្រុមរបស់ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយគោលបំណងចម្បងដែលខ្ញុំចូលរួមក្នុងកម្មវិធីនេះគឺមិនមែនដើម្បីតែចង់ឈ្នះចង់ចាញ់តែម្យ៉ាងនោះទេ គឺខ្ញុំចង់សិក្សារៀនសូត្រ ចង់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗប៉ុណ្ណោះ”

កញ្ញា ថៃ ស្រីវីន ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិញនិយាយថា ការប្រកួតនេះមានរយៈពេលបីខែ ចាប់ផ្ដើមដំបូងនាខែកញ្ញា រហូតមកដល់វគ្គបញ្ចប់នាខែតុលា។ កញ្ញាបន្តថា ក្នុងការធ្វើកិច្ចការជាក្រុមគ្មានរឿងទាស់ទែងពាក្យសម្ដីគ្នានោះទេ ព្រោះម្នាក់ៗចេះយោគយល់គ្នា ឱ្យយោបល់គ្នាទៅវិញទៅមក លើកទឹកចិត្តគ្នា ជួយកែតម្រូវចំណុចខ្វះខាតគ្នាទៅវិញទៅមក។ ជាពិសេសថ្ងៃប្រកួតមកដល់ ទោះបីម្នាក់ៗមិនស្រួលខ្លួនយ៉ាងណាក៏ពុះពារទៅជាមួយគ្នា រង់ចាំស្ដាប់លទ្ធផលជាមួយគ្នា ត្រេកអរជាមួយគ្នា ព្រោះទីបញ្ចប់បានសម្រេចបេសកកម្មមួយនេះបានយ៉ាងជោគជ័យ។

កញ្ញា ថៃ ស្រីវីន

“ខ្ញុំទទួលបានចំណេះដឹងច្រើនណាស់ពីកម្មវិធីតស៊ូមតិ បានរៀនសូត្រពីសន្ធិសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្រ្តីភេទ (CEDAW), បានស្គាល់មនុស្សថ្មីៗ, បង្កើតទំនាក់ទំនងល្អៗ, ពង្រីកចំណេះដឹង, ការងារជាក្រុម, ពង្រឹងភាពក្លាហានរបស់ខ្លួនឯង ក៏ដូចជាការយល់ដឹងពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាផងដែរ”

កញ្ញា ថៃ ស្រីវីន ក៏បានសូមណូមពរដល់យុវជនខ្មែរគ្រប់រូបមិនត្រូវខ្លាចក្នុងការសាកល្បងអ្វីដែលថ្មីៗនោះទេ ត្រូវក្លាហាន មនុស្សគ្រប់រូបមានសមត្ថភាពដូចគ្នា សំខាន់ថា តើយើងដឹង និងចេះប្រើប្រាស់សមត្ថភាពដែលយើងមានដែរទេ? បើយើងមិនហ៊ានសាក មិនដឹងថាវាមានរសជាតិបែបណាទៅ។ “ជឿខ្ញុំ! រសជាតិដែលខ្ញុំបានភ្លក់បន្ទាប់ពីការឡើងតស៊ូមតិ វាជារសជាតិមួយដែលយើងមិនអាចបំភ្លេចបាន តែគ្មានភោជនីយដ្ឋានណាមានលក់រសជាតិបែបហ្នឹងទេ ហើយខ្ញុំបានឱ្យឈ្មោះរសជាតិដែលខ្ញុំបានភ្លក់នោះថា “at least one thing makes me proud”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត