បេក្ខជន៤ក្រុម ទទួលជ័យលាភីឆ្នើមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “តិចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥”

ក្រោយការប្រកួតធ្វើបទបង្ហាញគម្រោងដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវគ្គផ្ដាច់ព្រ័ត្រ ចំនួន ១៥ក្រុម មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមបណ្ដារាជធានី-ខេត្តផ្សេងគ្នា, ទីបំផុតគេបានរកឃើញបេក្ខជន៤ក្រុម ក្លាយជាម្ចាស់ជ័យលាភីឆ្នើមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិតិចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥។

ក្រុមបេក្ខជនជ័យលាភីទាំង៤ក្រុម រួមមាន ១. ក្រុម MNRR ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ, ២. ក្រុម Anakut ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ, ៣. ក្រុម Takor Girls ទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមសិក្សា និង ៤. ក្រុម supersolver ទទួលបានជ័យលាភីប្រជាប្រិយភាពថ្នាក់ជាតិ។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែង​ការ​អបអរសាទរ និងកោតសរសើរយ៉ាងអស់ពីចិត្តដល់ក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពចូលរួមការប្រកួត ទោះបីក្មួយៗខ្លះមិនអាចឈានដល់ដំណាក់កាលប្រកួតផ្ដាច់ព្រ័ត្រក្ដី តែការចូលរួមកម្មវិធីប្រកួតប្រជែងនេះ បង្ហាញពីការខិតខំប្រឹងប្រែងលះបង់ពេលវេលា និងមានការតាំងចិត្តខ្ពស់ និងទទួលបាននូវសមត្ថភាពបច្ចេកវិទ្យា បទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញទន់កាន់តែប្រសើរ។

រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ក៏​បានអំពាវនាវដល់ គណៈគ្រប់គ្រងសាលារៀន ជួយសហការសម្របសម្រួលបង្កភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ ប្អូនសិស្សានុសិស្សអាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែង និងបញ្ចេញសមត្ថភាព ហើយសូមកោតសរសើរលើកទឹកចិត្តដល់ឪពុកម្តាយ អាណាព្យាបាលទាំងអស់ ដែលបានយកចិត្តទុកដាក់លើកទឹកចិត្តគាំទ្រដល់កូនៗ ពិសេសក្មេងស្រីឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ។

សម្រាប់ឆ្នាំ២០២៥នេះ ជាឆ្នាំទី១១ ដែលកម្មវិធីតិចណូវេសិនបានប្រារព្ធឡើងក្នុងប្រទេសកម្ពុជា ហើយក៏ជាឆ្នាំដំបូងដែលបានបើកឱកាសឱ្យមានការចូលរួមពីកុមារា និងយុវជន ឱ្យបានសិក្សា យល់ដឹង ប្រកួតប្រជែង និងបង្កើនចំណាប់អារម្មណ៍ពួកគេនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា។

គួរជំរាបជូនថា កម្មវិធីតិចណូវេសិន បានចូលរួមគាំទ្រពង្រឹងចំណេះដឹង ផ្នែកបច្ចេកវិទ្យាជំនាញឌីជីថល សហគ្រិនភាព ការកសាងអាជីព លើកកម្ពស់ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ការបង្កើតក្លឹបសិក្សា ពង្រឹងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ព្រមទាំងបំណិនទន់ផ្សេងៗ ដូចជាការដំណោះស្រាយបញ្ហា ការសហការ ធ្វើការងារជាក្រុម ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ការធ្វើស្វ័យសិក្សាដែលជាបំណិនដ៏ចាំបាច់ឆ្លើយតបទៅនឹងភាពរីកចម្រើន នាយុគសម័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ព្រមទាំងបានប្រែក្លាយយុវជនកម្ពុជាទៅជា មូលធនមនុស្សនាសតវត្សរ៍ទី២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *