អតីត​សិស្ស​និទ្ទេស A ឡៅលុន លីម៉ីម៉ី ចែករំលែក​បទពិសោធន៍​ត្រៀមខ្លួន​មួយខែ​មុន​ប្រឡង​បាក់ឌុប

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ពេលវេលា​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់​តែ​ជិតខិត​មក​ដល់ ដែល​ទាមទារ​ឱ្យ​សិស្សានុសិស្ស​ដែលជា​បេក្ខជនប្រឡង ត្រូវ​ត្រៀមខ្លួន​ទាំង​ចំណេះដឹង កម្លាំង​កាយ​ចិត្ត និង​សុខភាព ដើម្បី​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួនបាន​សិក្សារៀនសូត្រ​អស់​រយៈពេល​១២ឆ្នាំ។

យុវតី ឡៅលុន លីម៉ីម៉ី ជា​អតីត​សិស្ស​និទ្ទេសA ឆ្នាំ២០២៤ នៃ​វិទ្យាល័យ​ព្រះមុន្នីវង្ស ខេត្ត​បាត់ដំបង, បច្ចុប្បន្ន​ជានិស្សិតឆ្នាំទី១ ដេប៉ាតឺម៉ង់​ភាសាបារាំង នៃវិទ្យាស្ថាន​ភាសាបរទេស បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ក្នុង​ត្រៀម​ខ្លួនមួយ​ខែមុន​ប្រឡងបាក់ឌុប ដើម្បី​សិស្សានុសិស្ស​អាច​យក​មក​អនុវត្ត​ដើម្បី​ឱ្យការ​ប្រឡង​ទទួល​បាន​លទ្ធផលល្អ។

យុវតី ឡៅលុន លីម៉ីម៉ី និយាយ​ថា ការប្រឡង​បាក់ឌុប​ពិតជា​សំខាន់ខ្លាំង ព្រោះ​មិនត្រឹម​តែ​ជាការ​ប្រឡង​តេស្ត​សមត្ថភាព​ប៉ុណ្ណោះទេ តែជាដំណាក់កាល​មួយ​ដែល​ជីវិត​ជាសិស្សវិទ្យាល័យ​បាន​បញ្ចប់ ហើយ​ឈាន​ទៅរក​ជីវិត​នៅ​សាកលវិទ្យាល័យ។

អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២៤ រូប​នេះ បន្ថែម​ថា អ្នកណា​ក៏អាច​ប្រឡង​បាក់ឌុប​ជាប់ដែរ ឱ្យតែ​ដាក់ចិត្ត​ខំប្រឹង​រៀន។ លីម៉ីម៉ី បន្តថា និទ្ទេស A ងាយស្រួល​យក​សម្រាប់​អ្នករៀន​ពូកែ ហើយ​ក៏អាច​ពិបាក​ដែរ​សម្រាប់​សិស្សធម្មតា តែវាក៏​អាស្រ័យ​លើ​ការ​ខិតខំ​ដែរ។

«និទ្ទេសA មិន​ងាយស្រួល​យក ហើយ​ក៏មិន​ពិបាក​យកដែរ ប្រសិន​បើយើង​ខំប្រឹងរៀន​តាំង​ពី​ដើមឆ្នាំ»

យុវតី ឡៅលុន លីម៉ីម៉ី បន្ថែមថា សម្រាប់​រយៈពេល​មួយខែ​មុន​ពេល​ប្រឡង​បាក់ឌុប គឺ​ជា​ពេល​វេលា​មួយ​សំខាន់ ហើយមាន​សកម្មភាព​ប្រចាំថ្ងៃ​មួយ​ចំនួន​ដែល​បេក្ខជន​ត្រៀម​ប្រឡង​គួរធ្វើ រួម​មាន៖

ទី១. ត្រូវគេង​ឱ្យបាន​គ្រប់គ្រាន់ ៖ កុំរៀន​ដល់​យប់ជ្រៅ​ពេក ត្រូវ​ឆាប់​ចូល​គេង ដើម្បី​ងាយស្រួល​សម្របខ្លួន ចូល​គេង​លឿន ក្រោក​ពីគេង​លឿន​។​ ជាក់ស្ដែង សិស្សខ្លះ ចូលចិត្តរៀន​នៅពេល​យប់ ហើយអ្នកខ្លះ​ទៀតចូល​ចិត្តរៀន​ពេលព្រឹក ដូច្នេះ នៅពេល​ជិត​ប្រឡង អ្នក​ចូលចិត្ត​រៀនពេល​យប់ ក៏ត្រូវ​ឆាប់ចូល​គេង​ឱ្យបាន​លឿន​ និងក្រោក​ឱ្យបាន​លឿន ដើម្បី​ត្រៀមខ្លួន​ទៅប្រឡង​ឱ្យទាន់​ពេល​វេលា។

ទី២. កុំ​បញ្ឈប់​ការរៀន​គួរ ៖ អ្នកខ្លះមួយខែជិត​ប្រឡងតែង​ឈប់​រៀនគួរ ហើយ​រៀន​ដោយ​ខ្លួនឯង​នៅផ្ទះ​ ប៉ុន្តែ​សម្រាប់ លីម៉ីម៉ី រៀនដល់​សល់​មួយ​ថ្ងៃប្រឡង​តែម្ដង ដើម្បី​កុំ​ឱ្យភ្លេច​។

ទី៣. របបអាហារ ៖ គួរកាត់​បន្ថយ​ការ​ញ៉ាំហិរ ដែល​អាច​ធ្វើឱ្យឈឺ ហើយ​កុំចង់​ថែ​គីឡូ ឬ​ថែរាង​ខ្លាំង​ពេក។

រូបតំណាង៖ សិស្សបាក់ឌុប

ទី៤. រំលឹកមេរៀន ៖ មានវិធី៤យ៉ាងជួយឱ្យឆាប់​ចាំមេរៀន គឺ ១. បង្កើត​បណ្ណសួរ-ឆ្លើយ និង​បណ្ណសួរ-ឆ្លើយ​បែប​ឌីជីថល ដោយ​យកក្រដាស់​មក​សរសេរសំណួរ​នៅផ្នែក​ខាងមុខ និង​សរសេរ​ចម្លើយ​នៅផ្នែក​ខាងក្រោយ ហើយ​ដាក់ចូល​ក្នុងប្រអប់ រួច​ក្រឡុក បន្ទាប់មក​ចាប់​យក​មក​ឆ្លើយ។ ប្រសិន​បើ​ឆ្លើយ​បាន​ទុក​មួយ​កន្លែង ហើយ​សំណួរ​ណាឆ្លើយ​មិនបាន ដាក់​ចូល​ប្រអប់​វិញ រួច​ក្រឡុក​ចាប់​ម្ដង​ទៀត។​ ចំណែក បណ្ណសួរ-ឆ្លើយបែបឌីជីថល អាច​ប្រើជា​កម្មវិធី App វាមាន​លក្ខណៈ​ដូច​បណ្ណសួរ-ឆ្លើយ​បែប​ក្រដាស​ដែលយើង​សរសេរ​ដែរ គ្រាន់តែ​វាមានរយៈពេល​កំណត់​ពេល​ឆ្លើយ​រួច ទើប​អាចបន្តទៅ​សំណួរ​បន្ទាប់​ទៀត។ ២. យក​មុខវិជ្ជាមួយ​មក​អាន រួចសរសេរ​ចម្លើយ ឧទាហរណ៍ យើង​យកចំណុច​ណាមួយ​ក្នុងមុខវិជ្ជាជីវវិទ្យា​មកអាន​ឱ្យយល់ ដោយ​កំណត់រយៈ​ពេល៣០នាទី បន្ទាប់មក​បិទសៀវភៅ ហើយយក​ក្រដាស​ ស​ មួយមក​សរសេរ​បញ្ចូល​អ្វីដែល​ចេះ ដូចជា និយមន័យ ថ្ងៃខែឆ្នាំ លេខ និងចំណុច​សំខាន់ៗ។ បន្ទាប់ពី​សរសេរ​អស់ចិត្ត​ហើយ ចាប់ផ្ដើម​បើក​សៀវភៅ​ឡើងវិញ ដើម្បី​ប្រៀបធៀប​ចម្លើយ​ដែល​បាន​សរសេរ ថា ត្រូវ​បាន​ប៉ុន្មាន​ភាគរយ ឬខ្វះចន្លោះ​ចំណុច​ណាខ្លះ។ ៣.​ រំលឹក​មេរៀន​ជាមួយមិត្តភក្ដិ៖ យើងអាច​សួរសំណួរ​ជាមួយមិត្តភក្ដិ​នៅសាលា ឬសួរគ្នាតាមទូរស័ព្ទ​ទៅវិញទៅមក ព្រោះអាច​ជួយជំរុញ​ឱ្យការ​រំលឹក​មេរៀនឆាប់ចាំ និង​មាន​ភាព​សប្បាយរីករាយ។ ៤. បង្រៀន​មេរៀន​ទៅអ្នកដទៃ ដើម្បីដឹង​ថា យើង​ចេះ​មេរៀន​កម្រិតណា? ជាពិសេស យើងអាចកត់រូបមន្ត​តាមមុខ​វិជ្ជា​សំខាន់ៗ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា សំណួរ​ប្រវត្តិវិទ្យា មកបិទ​នៅកន្លែង​ដែលអាច​មើល​ឃើញ មិនថា​កន្លែង​តុរៀន លើ​ជញ្ជាំង ឬក្នុងបន្ទប់​ទឹក។

អតីត​សិស្សនិទ្ទេសA រូបនេះ បញ្ជាក់​ថា មួយខែមុនប្រឡងបាក់ឌុប បេក្ខជន​ប្រឡ​មិនគួរ​ចេញទៅដើរ​លេងខាងក្រៅ​ឆ្ងាយ​ពេកទេ ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ។​ លើស​ពីនេះ ត្រូវថែ​រក្សាសុខភាព កុំឱ្យធ្លាក់​ខ្លួនឈឺ ព្រោះយើង​ខំរៀនតាំង​ពីថ្នាក់​មត្តេយ្យ ដល់ថ្ងៃប្រឡង​បើឈឺមិន​អាចទៅ​ប្រឡង​បាន គឺនឹង​នាំឱ្យខាត​ពេលវេលា។ នៅ​ពេល​ស្រ្តេស អាចស្ដាប់​តន្រ្តីដែល​ខ្លួន​ចូលចិត្ត ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង។

អតីតសិស្សនិទ្ទេសA 2024

យុវតី ឡៅលុន លីម៉ីម៉ី លើក​ឡើង​ទៀតថា អំឡុង​ពេល​ប្រឡង ប្អូនៗជា​បេក្ខជនត្រូវ​ធ្វើតាម​ការណែនាំ​របស់អនុរក្ស​ទាំងស្រុង។ សម្រាប់​មុខវិជ្ជា​វិទ្យាសាស្រ្ត ឬមុខវិជ្ជា​ឆ្លើយសំណួរ ដើម្បី​យក​ពិន្ទុល្អ ត្រូវ​ដោះស្រាយ​លំហាត់ ឬឆ្លើយសំណួរ​ឱ្យបាន​គ្រប់សំណួរ ដោយមិន​ទុកក្រដាស​ឱ្យ​នៅទទេ​ឡើយ។

អតីត​សិស្សនិទ្ទេសA ឆ្នាំ២០២៤ ក៏បានលើកទឹកចិត្ត​ដល់​សិស្សប្អូន​ដែល​ត្រៀមប្រឡង​បាក់ឌុប​ទាំងអស់ ត្រូវ​ខិតខំប្រឹង​ប្រែង​រៀនសូត្រ ព្រោះ​មិនមែន​ដើម្បីគ្រាន់​តែប្រឡង​ឱ្យ​ជាប់​នោះទេ តែ​រៀនដើម្បី​ស្គាល់ថា យើងជានរណា? អាចធ្វើអ្វីបានខ្លះ? ហើយ​ថ្ងៃអនាគត​ចង់ក្លាយ​ជាអ្វី? ឧទាហរណ៍ គ្រូពេទ្យ វិស្វករ…។ ដូច្នេះ ភាព​ជោគជ័យ​ក្នុងជីវិត មិនកំណត់​ដោយសារ​និទ្ទេស​បាក់ឌុបនោះ​ឡើយ តែ​កំណត់​ពីការ​ខំប្រឹង ភាពក្លាហាន​របស់យើង។ ប្រសិន​គេអាច​ធ្វើបាន ត្រូវ​ជឿថា យើងក៏អាចធ្វើបាន!


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *